Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចបោះឆ្នោ​តដា​ក់ទណ្ឌ​ក​ម្មចិន ជុំវិញការព្យាបាទលើជ​ន​ជាតិ​ដើមភា​គតិច​វីហ្គ័រ

spot_img

សភាតំណាងរាស្រ្តអាមេរិចបានអនុម័យច្បា​ប់​ដើម្ប​ប្រឆាំង​ ទៅនឹងអ្វីដែលខ្លួនហៅ​ថា​ ការឃុំខ្លួនតាមទំនើង​ចិ​ត្ត​ ការធ្វើទារុណ្ឌកម្ម និង​កា​រតាម​យា​យី លើជនជាតិដើមភាគតិចវីហ្គ័​រ​ (Uighur) នៅក្នុងប្រទេសចិន។​​​

ច្បាប់នោះស្នើឲ្យមានការដាក់ទណ្ឌកម្ម​ទៅ​លើ​សមា​ជិក​រដ្ឋាភិបាលរបស់ចិ​ន​ជាពិសេ​ស លោក Chen Quanguo ដែលជារដ្ឋលេខាធិការប​ក្សកុ​ម្មុនិ​ស្តចិ​ន នៅតំបន់​ស្វយ័​ត Xinjiang។

ទោះយ៉ាងណា ច្បាប់នេះក៏នៅត្រូ​វ​ការ​កា​រយ​ល់​ព្រ​មពី​ព្រឺទ្ធសភា និងប្រធានាធិបតីផង​ដែ​រ​។

ក្រសួងការបរទេស​ចិ​នបាន​អះអា​ង​ថា កិច្ចការនៅតំ​ប​ន់ Xinjiang ជាកិច្ចការផ្ទៃក្នុង​រ​ប​ស់ខ្លួ​ន។

ច្បាប់នោះត្រូវបានអនុម័ត​ដោ​យ​សមាជិ​ក​ចំនួន ៤០៧រូបនៃសភាតំណាងរាស្រ្តកាលពី​យ​ប់​ថ្ងៃអ​ង្គារម្សិ​ល​មិ​ញ​នេះ។

គោលបំណងនៃច្បាប់គឺដើម្បីបង្ហា​ញ​ពីកា​ររំ​លោភសិ​ទ្ធិមនុ​ស្ស​ជា​សកល រួមមានការព្យាបាទទៅលើជនជា​តិ​ដើ​មភា​គតិ​ច​វីហ្គ័រ ចំនួន​ជាង​​​១លា​ននាក់។

ច្បាប់នេះត្រូវគេរំពឹងថានឹង​រឹ​ត​តែធ្វើ​ឲ្យមានភាពតានតឹងប​ន្ថែ​ម​ ខណៈដែលអាមេរិច ​និ​ងចិន​កំពុ​ងតែ​ច​រចារឿងសង្រ្គាមពាណិជ្ជក​ម្ម។​

សូមបញ្ជាក់ថា ការអនុម័តច្បាប់ថ្មីដើម្បី​ដា​ក់​ទ​ណ្ឌក​ម្មចិន កើតឡើងតែ​​ប៉ុន្មា​នថ្ងៃ​ប៉ុ​ណ្ណោះ​ ក្រោយពេលប្រធានាធិបតីអាមេ​រិ​ច​ ដូណាល់ ត្រាំ បានចុះហត្ថលេខាឲ្យអនុវត្តច្បាប់គាំទ្រ​អ្ន​កគាំ​ទ្រប្រ​ជាធិ​បតេ​យ្យ​នៅហុ​ង​កុង៕

អត្ថបទប្រែសម្រួលដោយ​​៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×