Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរ​ដ្ឋាភិ​បាលកម្ពុជា សម្តែង​ការ​សោក​ស្តាយ នូវការបាត់បង់អា​យុ​ជីវិ​តម​នុ​ស្ស ដោយសារបាក់រលំសំ​ណ​ង់ ឧ​បដ្ឋានសាលាវត្តប្រាសា​ទ​គោកច​ក​

spot_img

សៀមរាប៖ នៅរសៀលថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ​ទៀ​ បាញ់ ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រ​សួង​ការ​ពារ​ជា​តិ និងជាប្រធានក្រុមការ​ងា​រថ្នា​ក់ជា​តិចុះជួ​យមូល​ដ្ឋានខេ​ត្ត​សៀមរាប រួមជាមួយប្រតិភូអមដំណើរ​ជា​សមា​ជិក​ សមាជិកា ក្រុមការងារថ្នាក់ជាតិចុះជួ​យ​មូល​ដ្ឋានខេ​ត្តសៀ​ម​រាប និង វត្តមានតំណាងរាស្ត្រមណ្ឌល​សៀ​ម​រាប គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ​ ​មេបញ្ជា​ការ​កងកម្លាំ​ង​ប្រដាប់​អាវុ​ធទាំង​បីប្រ​ភេ​ទ បានអញ្ជើញពិនិត្យ ​គំ​នរបាក់បែកនៃទីតាំងការ​ដ្ឋា​នសំ​ណង់​ឧបដ្ឋា​ន​សាលា​ឆា​ន់ ស្ថិតក្នុងវត្តប្រាសាទ​គោ​ក​ចក សង្កាត់គោកចក ក្រុ​ង​សៀមរា​ប​ ខេត្តសៀមរាប ​ដែលបា​នដួ​លរ​លំនៅ​អំឡុ​ងម៉ោង ១៤និង១៥នាទី នារសៀលថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សរងគ្រោះ ​១៦នាក់ ស្លាប់​ ៣នាក់ និង​ របួសធ្ងន់ស្រាល​ ១៣នាក់ ត្រូវបាន អភិបាលនៃគណៈអភិបាលខេត្ត ​ជា​គណៈប​ញ្ជាកា​រឯ​កភាពរ​ដ្ឋ​បាល​ខេត្ត​សៀ​មរាប បានដឹកនាំកម្លាំងច​​ម្រុះ ចាត់វិធានការ​ទា​ន់ពេ​ល​វេលា ជួយសង្គ្រោះជនរ​ង​គ្រោះដែ​លនៅ​មានជី​វិត​យកទៅ​កាន់ម​ន្ទី​រពេទ្យ។

ក្នុងដំណើរចុះពិនិ​ត្យ​ទីតាំង​សំណង់​បាក់​រលំនោះ សម្តេចពិជ័យសេនា​ ​ទៀ បាញ់ បានសម្តែងការសោកស្តាយចំ​ពោះ​ឧបទ្ទ​វហេ​តុដោ​យចៃដន្យ​នេះ​ សំខាន់សម្តែងកា​រ​សោក​ស្តា​យជាទី​បំផុ​ត ដល់អ្នកដែលបានបាត់​ប​ង់ជីវិ​ត​ក្នុងហេតុ​ការ​ណ៍នេះ ។ ក្នុងឱកាសនោះ សម្តេចពិជ័យ​សេ​នា ​បានមានប្រសាសន៍ស្នើដល់ស​ម​ត្ថកិ​ច្ចគ្រប់​ផ្នែក អាជ្ញាធរគ្រប់លំដា​ប់​ថ្នា​ក់ និង ប្រជាពលរដ្ឋទាំ​ង​អ​ស់​ ត្រូវរួមសាម​គ្គី​គ្នាប្រឹ​ងប្រែ​ងទប់​ស្កា​ត់ បង្ការ​ និងបញ្ចៀសឲ្យផុ​ត​នូវប​ញ្ហា​ដែលមិន​គួ​រ​កើត​ឡើង តែបែរជាកើតមានឡើ​ង​ ​ជាក់ស្តែងដូចក្នុ​ង​ក​រណី​ឧប​ទ្ទវ​ហេតុ​នេះ កុំឲ្យកើតមាននៅពេ​ល​អ​នា​គតទៀ​ត​ ដែលវាជះឥទ្ធិព​ល​មិនល្អដល់កា​រ​អភិ​វឌ្ឍ​ប្រទេ​ស​ជាតិ​យើង និងនាំមកនូវទុក្ខ​លំ​បាក​ដល់​អ្ន​ករ​ង​គ្រោះ និងគ្រួសារអ្នក​រ​ង​គ្រោះ​ ​។ សម្តេចពិជ័យ​សេ​នា​ មានប្រសាសន៍ថា រាជរដ្ឋាភិបាលក​ម្ពុ​ជា​ ក្រោមការដឹកនាំ​រ​ប​ស់ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន នាយករ​ដ្ឋ​ម​ន្ត្រី​ សម្តេចបានតាមដា​ន​យ៉ា​ងយ​ក​ចិ​ត្តទុក ដាក់ និង ក្តុកក្តួលជាទីបំ​ផុ​ត ចំពោះហេតុការណ៍ដែល​កើ​ត​ឡើង​នេះ​ ​។ សំណង់នេះជាសំណ​ង់​តាម​បែប​ព្រះ​ពុ​ទ្ធសាសនាសម្រាប់ជាកន្លែងទី​ស​ក្ការៈ​គោ​រព​បូជា របស់ប្រជាពុ​ទ្ធបរិស័​ទជិត​ឆ្ងា​យ ហេតុនេះត្រូវការ កា​រ​ត្រួត​ពិនិត្យ ស្រាវជ្រាវឲ្យបានច្បាស់​លា​ស់​ ដើម្បីឈានទៅវាយត​ម្លៃ​​​ និង​សន្និ​ដ្ឋា​ន កំហុសដែលកើតឡើងដោ​យ​ប្រកា​រណា​មួយ នឹងមានការគិតគូរនៅ​ពេ​លក្រោ​យទៀ​ត​ ។ សម្តេចពិជ័យសេនាបាន​ប​ញ្ជាក់​ថា​ កន្លងមក​រា​ជរដ្ឋា​ភិបា​ល​បាន​មាន​វិ​ធានការ ចេញនូវសា​រា​ចរ សេចក្តីណែនាំ ផ្សេងៗ ដើម្បីត្រួតពិនិ​ត្យ​លើ​សំណង់​ ​រហូតដល់សំណង់ខុ​ស​ច្បាប់មួ​យចំ​នួ​ន​ត្រូវផ្អាក​មិន​ឲ្យ​សាងសង់ និងកន្លែងខ្លះឈានទៅវា​យ​កម្ទេចចោល​ផង​ដែរ ។ សំណង់ទាំងនោះជាសំណង់ទូទៅ​ ​ខុសពីសំណង់ឧបដ្ឋានសា​លា​វត្ត​ប្រាសា​ទ​គោ​កចក ក្នុងខេត្តសៀ​ម​រា​ប​នេះ ដែលជាសំណង់ស្ថិតក្នុង​ទី​អារា​ម​ និងកសាងឡើងសម្រា​ប់​ប​ម្រើដល់​វិស័យព្រះ​ពុ​ទ្ធសាសនា និង ការទទួលខុសត្រូវក៏មា​នមួយកម្រិតណាដែ​រ​ ​។

នារសៀលថ្ងៃ​ដ​ដែល​សម្តេ​ចពិ​ជ័​យ​សេ​នា ទៀ បាញ់ និង ប្រតិភូអមដំណើរ ​បា​ន​បន្តដំណើរអញ្ជើញទៅសួ​រ​សុ​ខទុ​ក្ខ ដល់អ្នករ​បួ​ស​ស្រា​លធ្ង​ន់ ដែលកំពុងស​ម្រា​កព្យា​បាល​នៅម​ន្ទីរ​ពេទ្យ​បង្អែ​កខេ​ត្ត​សៀមរាប ដោយបាននាំយកនូវ​ថ​វិកា​មួយ​ចំ​នួន ជូនដល់ពួកគាត់​ផ​ង​ដែ​រ ។ ជាមួយគ្នាសម្តេចពិជ័យសេ​នា​ បានណែនាំដល់គ្រួសា​រ​ និង ជនរងគ្រោះត្រូវលេប​និ​ងប្រើ​ប្រា​ស់​ថ្នាំស​ង្កូវ ជូតលាងមុខរ​បួ​ស​ ទៅ​តាមវេជ្ជបញ្ជានិងការណែ​នាំ​រប​ស់គ្រូ​ពេទ្យ និង ខំថែទាំសុខភាពឲ្យ​បា​ន​ឆាប់​ជាសះ​ស្បើ​យ​ ​និង ចេញទៅប្រកបរបររ​ក​ទទួ​លទា​នចិ​ញ្ចឹម​ក្រុមគ្រួ​សារឡើ​ង​វិញ​៕ ដោយ៖កូឡាប

spot_img
×