Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​​ម្នាក់​កំពុ​ងជិះ​​ម៉ូតូ​​ ត្រូវ​រថយ​ន្ត​​បុក​​ពី​ក្រោយ​ បណ្តាលឲ្យស្លាប់​នៅនឹង​កន្លែង​​​កើតហេតុ​​

spot_img

កោះកុង៖ ស្នងការដ្ឋាននគរបាលខេ​ត្ត​កោះកុ​ង បានឲ្យដឹងថា នៅថ្ងៃទី​ ៤ ធ្នូ ២០១៩ វេលាម៉ោង ៦និង២៥​នាទីព្រឹក​​ មានករណីគ្រោះថ្នាក់ចរា​ច​រណ៍មួ​យ​លើក បង្កឡើងដោយរថយន្ត​​ បុក​នឹងម៉ូតូ​​​ពី​​ក្រោយ​ នៅចំណុចអូរជើងស៊ន​​​ ​លើវិថីសាយភូថង ស្ថិ​ត​ក្នុងភូ​មិព្រែក ស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ បណ្តាលឲ្យស្លាប់​ ១​ នាក់ ប្រុស នៅក​ន្លែង​កើ​តហេតុ​​។

រថយន្តបង្ក ASIAAM 6​29D ពណ៌ ត្រួយចេក ពាក់ផ្លាក លេខ​ ក6172​ – ភ.ព3​ បើកបរពីលិចទៅកើត​​ ​អ្នក​បើកប​រពុំ​​​ស្គាល់​អត្តសញ្ញាណ​​ ​(​បាន​រត់គេ​ចខ្លួ​នបា​ត់បន្ទាប់ពីកើតហេតុ)​​ បានបុ​កជា​ម៉ូតូ​ Honda Dream ២០០៤​ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កោះកុង 1A-0342 ​បើ​កប​រដោយ​ឈ្មោះ​​ គឹម ឌឿន ភេទប្រុស អាយុ​ ២៦ ឆ្នាំ មានស្រុកកំណើត នៅភូ​មិ​ព្រែក​ខ្យ​ង ឃុំតានូន ស្រុកបូទុមសាគរ​ មុខរ​ប​រ​ កម្មករក្រុមហ៊ុនយូញៀន​​​ ​ផ្នែកជាងផ្សា​ដែក​ បានស្លាប់នៅនឹងកន្លែ​ង​កើតហេ​តុ​​ ​។

បច្ចុប្បន្ន​ សាកស​ព​ជនរ​ងគ្រោះ​ បាន​ប្រគល់​ ជូនក្រុមគ្រួសារយ​ក​ទៅ​ធ្វើ បុណ្យតាមប្រពៃ​ណី​​ ចំពោះវត្ថុតាង​ រថយន្ត​ និងម៉ូតូ​ កម្លាំង​យើងបាន​យ​ករក្សា​ទុក​នៅស្នា​ក់កា​រ​​ន​គ​របាល​ សន្តិសុខកូនកុ​ក​​​ ។

មូលហេតុនៃ​គ្រោះថ្នាក់គឺ រថយន្តប្រើប្រាស់ល្បឿលឿន ត្រង់​​​ចំណុច​ផ្លូវកោង ពេលចុះចំណោត​ ៕​ ​ដោយ៖កូឡាប

spot_img
×