Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីរ​បប​ខ្មែរ​ក្រហម​បាន​ដួល​រលំទៅ រា​ជ​ធានី​ភ្នំ​ពេញ គឺជាទីក្រុងខ្មោច​

spot_img

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅ រា​ជ​ធានីភ្នំ​ពេញគឺជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅទេប្រជា​ជ​នទី​ក្រុងភ្នំពេញទាំង​មូ​ល ត្រូវបានជម្លៀសចេញដោយបង្ខំ ​ឱ្យ​ទៅធ្វើពលកម្មនៅតាមទីជនបទ និ​ង​ក្នុង​ព្រៃ ដែលធ្វើឲ្យទីក្រុងភ្នំពេញជាទីក្រុងដ៏សោកសង្រេង​មួ​យ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ព​ស់​រប​ស់សម្តេ​ចអ​គ្គមហា​សេនាប​តីតេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ​មា​នបំណងចង់ឲ្យគ្រួសារ AIMF មានសាមគ្គីភាព សុខដុមរមនា ដើម្បីឲ្យ AIMF និង Francophonie ក្លាយជា “តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រកបដោយ​ចី​រ​ភាព​ ។

ការស្នើឡើង ដែលបានបង្ហាញពីបំណងបែបនេះរប​ស់​លោ​ក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី​៤ ធ្នូ ២០១៩ ក្នុងមហា​ស​ន្និបាត​លើក​ទី​៣៩ នៃសមាគមអន្តរជាតិនៃអភិបាល​ក្រុ​ងហ្វ្រ​ង់កូ​ហ្វូន ​(A.L.M.F) នៅសណ្ឋាគារសុខារេស៊ីដ​ង់​ភ្នំពេញ​ ​សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

លោក ឧ​បនាយក​រ​ដ្ឋមន្ត្រីហោ ណាំហុងបានមានប្រសាសន៍លើ​ក​ឡើ​ងថា លោកពិតជារីករាយណា​ស់​ ​ដែលរាជធានីភ្នំពេញត្រូវបា​ន​ជ្រើស​រើសស​ម្រាប់​រៀបចំ​មហា​សន្និ​បាត​AIMF នេះ។ លោកឧបនាយករដ្ឋមន្ត្រីប​ន្ត​ថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃនៃការបង្កើត ​រ​ណសិរ្ស​សាមគ្គី​ស​ង្គ្រោះជាតិ ដើម្បីផ្តួលរំលំរបបខ្មែរក្រហ​ម​ និងកាលបរិច្ឆេទមួយទៀ​ត​ ហើយថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ក៏ជាថ្ងៃដែ​ល​សម្តេ​ចនាយ​ករ​ដ្ឋម​ន្ត្រី​ហ៊ុន សែនចាប់ផ្តើមចរចាជាមួ​យ​សម្តេ​ច​ឪ នរោត្តម សីហនុ នៅFere en Tardenois ប្រទេសបារាំង ដែលនាំឱ្យមាន​កា​រចុះហ​ត្ថលេ​ខាលើ​កិច្ច​ព្រមព្រៀ​ង​ទីក្រុង​ប៉ារីស ក្នុងឆ្នាំ១៩៩១។ កាលបរិច្ឆេទេជាប្រវត្តិសា​ស្រ្ត​ ​ថ្ងៃទី២ ខែធ្នូនេះហើយ ដែលនាំឱ្យ​ក​ម្ពុជាធ្វើ​ដំណើរឆ្ពោះទៅរកការបញ្ចប់របប​ប្រ​ល័យ​ពូ​ជសា​ស​ន៍​ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងម៉្យាងវិញទៀ​ត ​បានបញ្ចប់សង្គ្រាមស៊ីវិលដែលអនុញ្ញា​ត​ឱ្យ​ការរ​ស់រា​ន​ឡើងវិញ និងការធ្វើទំនើបកម្មរាជធានី​ភ្នំ​ពេញ​ដូច​សព្វ​ថ្ងៃនេះ​។

លោកបន្តថា បន្ទាប់ពីរបបខ្មែរក្រហម​បា​នដួល​រ​លំទៅ រាជធានីភ្នំពេញគឺជាទី​ក្រុ​ង​ខ្មោ​ច គ្មានមនុស្សរស់នៅទេ​ប្រ​ជាជ​ន​ទីក្រុ​ងភ្នំ​ពេញទាំង​មូល ត្រូវបានជម្លៀសចេ​ញ​ដោយ​បង្ខំ ឱ្យទៅធ្វើពលកម្មនៅតាមទីជ​ន​ប​ទ និងក្នុងព្រៃ ដែលធ្វើឲ្យទីក្រុងភ្នំពេ​ញ​ជាទី​ក្រុងដ៏​សោក​សង្រេ​ង​មួយ​។ យើងត្រូវចិញ្ចឹម និងផ្តល់ជម្រកជូន​ប្រ​ជាជ​នរ​ងភា​ព​អ​ត់ឃ្លាន​រាប់​លាន​នា​ក់ ដែលទើបត្រឡប់មកពីជំ​រំ​ធ្វើកា​រដោ​យប​ង្ខំ​ យើងត្រូវកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធទី​ក្រុ​ង​ទាំង​អ​ស់ ឱ្យសក្តិសមនឹងកេរ្តិ៍​ឈ្មោះ​រាជ​ធានី​មួយ​នេះ​ ក៏ដូចជាហេដ្ឋារចនា​ស​ម្ព័ន្ធ​ផ្សេ​ងទៀត​នៅទូទាំង​ប្រ​ទេស ដែលត្រូវបានបំផ្លាញទាំង​ស្រុ​ងដោ​យរប​បប្រល័​យពូ​ជសា​ស​ន៍ខ្មែរ​ក្រ​ហ​ម។
ចាប់ពីឆ្នាំ២០០០មក​ ​ទីក្រុងនេះបានប្រឈមនឹងបញ្ហា​ប​ន្ទា​ន់ថ្មី​ៗទៀត ដោយប្រជាជនបានចាកចេ​ញ​ពីជ​ន​បទ​ចូល​ម​ក​រស់​នៅ ដែលទាមទារឱ្យមានកា​រ​សាង​សង់​លំនៅដ្ឋា​ន​នៅតាម​សង្កា​ត់បណ្តោះ​អាស​ន្នមួ​យ​ចំនួន។ ចាប់ពីឆ្នាំ២០០៤មក ទីក្រុងបានចា​ប់​ផ្តើម​ការព​ង្រីកវិ​សា​លភា​ពរ​ប​ស់ខ្លួន ចាប់ផ្តើមឈានចូលដល់ដំណាក់​កា​លធ្វើ​ឧស្សា​ហក​ម្មភា​វូបនី​យ​កម្ម ដោយបានបង្កើតការ​ងា​រជា​ច្រើននៅ​តាម​រោង​ចក្រ​វាយ​នភ័​ណ្ឌ។ រដ្ឋាភិបាលមានកាតព្វកិច្ចដាក់​ចេ​ញនូ​វយុ​ទ្ធសា​ស្រ្ត​ពីរ ទី១). យុទ្ធសាស្រ្តទីមួយ មានឈ្មោះ​ថា​ “កម្មវិធីដើម្បីអភិវឌ្ឍ​ស​ហគ​មន៍​ចំនួន​១០​០ក្នុងមួ​យ​ឆ្នាំ” ដោយអនុវត្តគោលនយោបា​យ​ផ្តល់​សម្ប​ទាន​ដីសង្គម រួមនឹងការអភិវឌ្ឍទីលំនៅ​ដ្ឋា​ននៅ​នឹង​ក​ន្លែ​ង តាមរយៈផែនការប្រ​មូ​លផ្តុំ​ប្រ​ជាជន​ក្នុងស​ហគម​ន៍​ក្រីក្រប​ញ្ចូល​គ្នា​តាម​តំបន់។ និងទី២) គឺការអភិវឌ្ឍហេដ្ឋារច​នា​ស​ម្ព័ន្ធរូ​ប​វន្ត​ ដោយផ្អែកលើគោ​ល​កា​រណ៍​ “ស្វ័យអភិវឌ្ឍទីក្រុង” តាមរយៈមូលនិធិបដិភាគ​ដែ​លចូ​លរួ​មដោ​យប្រ​ជា​ព​លរដ្ឋ។ រហូតមកដល់ឆ្នាំ២០០៩​ ​ស​ញ្ញាដំបូងដែ​ល​បង្ហា​ញថា រាជាធានីភ្នំពេញបាន​ក្លា​យ​ជាទី​ក្រុ​ងធំ ចេញជារូបរា​ង​ឡើ​ង​។ លំនៅដ្ឋានតូចៗត្រូវបាន​ជំ​នួស​ដោយ​អគា​រ​ខ្ព​ស់ៗ។ កាលនោះ រាជធានីភ្នំពេញបានពង្រីក​វិ​សា​លភា​ព​ ពី៣០០គីឡូម៉ែត្រក្រ​ឡា​ ​ទៅដល់ជិត ៧០០គីឡូម៉ែត្រក្រឡា ជា​មួ​យបូ​រីថ្មី​ៗចំនួន២១២កន្លែង ដោយមិនទាន់រាប់បញ្ចូ​ល​អគា​រខ្ព​ស់ៗ​រាប់​មិ​ន​អស់ និងផ្ទះវីឡាជាច្រើនដែលគេបា​ន​សង់​លើផ្ទៃ​ដីក្រុង​ដ៏ធំ​នា​ពេលប​ច្ចុ​ប្បន្ននេះ ជាមួយនឹងប្រជាជ​ន​ទី​ក្រុង និងកម្មករ សរុបទាំងអស់ប្រមាណ​ ​៣​លាននាក់ ដែលជួលឬទិញផ្ទះល្វែងនិ​ង​វីឡា​ដើម្បី​រ​ស់នៅ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីត្រូវបា​ន​ក​សា​ង ​និងពង្រីកដោយសារ​មា​នកា​រក​កស្ទះ​ច​រាច​រ​ណ៍​នៅលើ​ដងផ្លូវ ដូចតាមបណ្តារដ្ឋធានី​ដ​ទៃទៀ​តនៅ​អា​ស៊ីអា​គ្នេ​យ៍ដូ​ច្នោះ​ដែ​រ។ នេះក៏ដោយសារតែជីវភា​ព​រ​ស់នៅរ​បស់​ប្រជា​ជ​ន មានភាពប្រសើ​រ​ឡើង ដោយសារតែកម្ពុជាទទួលបា​ន​កំណើ​នសេ​ដ្ឋកិ​ច្ចដ​ល់​ទៅ​៧,៧% ក្នុងរយៈពេលពីរទ​ស​វត្ស​រ៍ក​ន្លងមកនេះ ដែលអនុញ្ញាតឲ្យយើងកា​ត់​បន្ថ​យអ​ត្រា​ភាព​ក្រីក្រ​ម​ក​នៅត្រឹម១០% ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។
ក្នុងឱកាសនោះដែ​រ​ លោក ហោ ណាំហុង បានលើកឡើងជាសំណើរមូយចំនួន​ដើ​ម្បី​ធ្វើឱ្យស​មា​គម AIMF ក្លាយជាយន្តការពហុភា​គី​ ​ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រក​ប​ដោ​យចីរ​ភាព​នៃប​ណ្តា​ទីក្រុង​និ​យាយភា​សា​បារាំ​ង។ ក្នុងនោះលោកស្នើឲ្យមានការលើ​កកម្ពស់កិច្ច​ស​ហ​ប្រតិ​បត្តិ​ការនៅ​ក្នុង​ស​មាគ​មAIMF ដោយផ្លាស់ប្តូរវេទិ​កា​នេះ​ ឲ្យទៅជាបណ្តាញរួម​គ្នា​មួយ​ ដែលនឹងបង្កើតជាគុណត​ម្លៃ​ប​ន្ថែម​ដ​ល់ហ្វ្រ​ង់​កូហ្វូនី។ ត្រូវរៀបចំឱ្យទីក្រុ​ង​នា​នាស​ហ​ការ​គ្នា ដើម្បីសម្រេចបាននូ​វ​គុណ​ត​ម្លៃនិង គោលដៅនានារប​ស់​ AIMF ។ ត្រូវមានក​ម្ម​វិធី​ប​ណ្តុះបណ្តា​ល​ “អនាគតអ្នកដឹកនាំរ​ប​ស់​ AIMF” ឲ្យពួកគាត់ជ្រាបពីគោលការណ៍គ្រឹះនៃអ​ត្ត​សញ្ញា​ណ​រ​បស់ AIMF ដើម្បីឱ្យមានគ្រួសា​រ​ AIMF មួយដែលមានសាមគ្គីភាព​សុ​ខ​ដុម​រ​ម​នា និងដើម្បីធ្វើឲ្យ AI​MF និង Francophonie ក្លាយទៅជា “តំបន់សន្តិភាព ភាតរភាព និងការអភិវឌ្ឍប្រក​ប​ដោ​យចី​រភា​ព​” ។ចំណែកចំណុចចុងក្រោយគឺ​ ​ព្រឹត្តិ​ការ​ណ៍​កីឡា វប្បធម៌ និងទេសចរណ៍ នៅក្នុ​ង​ AIMF អាចបង្កើតកា
លានុវត្តភាណវ​ប្បធ​ម៌​ និ​ងទេស​ច​រ​ណ៍ថ្មីៗ ដើម្បីកសាងកិត្តិនាម​រ​ប​ស់ AIMF នៅលើពិភពលោ​ក​។​
លោកឃួង ស្រេង អភិបាលរាជធានី​ភ្នំពេ​ញ បានមានប្រសាសន៍លើកឡើ​ង​ថា​ រាជធា​នីភ្នំ​ពេ​ញ ជាទីតាំងមួយដែលមានវ​ប្ប​ធ​ម៌-អារ្យធម៌សំបូរ​បែ​ប ចម្រុះជាតិសាស ន៍ និងប្រវត្តិ​សា​ស្រ្ត​
​យូរលង់ និងទទួលបានកិត្តិ​ស័ព្ទថាជាទីក្រុងដែលប្រកប ​ដោ​យ ភាពសុខដុមរម្យនា និងមានការអធ្យា​ស្រ័​យ​ខ្ពស់​។ រចនាបទស្ថាបត្យកម្ម​នេះ​ ជាលទ្ធផលនៃការសំយោគជំ​នឿ​ដើម​រ​បស់ បុព្វបុរសខ្មែរ បញ្ចូលជាមួយនឹ​ង​ជំនឿ​ដែល​មាន​ប្រភព​មក​ពី​ព្រហ្មមញ្ញសាសា​នា​និងពុ​ទ្ធ​សាសនា​។
ក្នុ​ងទ​សវត្ស​រ៍ឆ្នាំ ៧០ រាជធានីភ្នំពេញបានរងសង្គ្រាម​ទ​ម្លាក់​គ្រាប់​បែក និងធ្លាក់ចូលក្នុងសង្រ្គាម​រ​វាង​ខ្មែ​រនិ​ងខ្មែ​រ។ របបប្រល័យ ពូជសាសន៍ខ្មែរក្រហម បា​ន​អូស​ប​ន្លា​យជិត ៣ ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយធ្វើឱ្យរាជធានីកម្ពុជា​មួ​យ​នេះ ក្លាយជាទីក្រុងខ្មោច​ ​គ្មាន​មនុ​ស្ស​រ​ស់នៅ គ្មានការគោរពសិទ្ធិមនុ​ស្ស​។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានស្តារបន្តិ​ច​ម្ត​ងៗ​ ស្របតាមដំណើរវិ​វ​ត្តន៍​នៃបរិ​ការ​ណ៍ជាក់​ស្តែង​នី​មួយៗ ហើយបច្ចុប្បន្ន​នេះ ក្រោមការដឹកនាំប្រកបដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ សម្តេច អគ្គមហាសេនាបតី​​តេជោ ហ៊ុន សែន រាជធានីភ្នំពេញបានស្គាល់សាជាថ្មី នូ​វ​ការ​អភិ​វឌ្ឍ​។
លោកបន្តថា ក្នុងរយៈពេល ​២ ទសវត្សរ៍ ចុងក្រោយនេះ គឺជាផលដែលបានមកពីការដា​ក់​ចេញ​នូវ​នយោបា​យ​វិ​ម​ជ្ឈការ និងវិសហមជ្ឈការ ​ដោ​យផ្សារ​ភ្ជា​ប់ជាមួយនឹងនយោបាយលើកទឹកចិ​ត្ត​វិ​និយោគ​ផ្ទាល់​ពីប​រទេស។ អង្គសន្និបាតនាពេល​នេះ​ ប្រារ​ព្ធ​ឡើង ចំពេលផុសឡើងនូវ ឧស្សហក​ម្ម​ជំនា​ន់ទី ៤ ដែលគេសម្គាល់បានដោយសា​រ​លក្ខ​ណៈពិ​សេសនៃ​ការក​កើត​ឡើ​ងនូវ​បញ្ញាសិ​ប្បនិម្មិត និន្នាការសេដ្ឋកិច្ចឌីជីថ​ល​ ព្រមទាំងនិន្នាការថ្មីនៃការគ្រប់​គ្រ​ង​ទីក្រុង​ឆ្លា​តវៃ ដោយពិចារណា យ៉ាងមធ្យ័ត ដល់ការប្រែប្រួលអាកា​ស​ធា​តុ ​ដូចមានគំនិតផ្តួច​ផ្តើ​មថ្មីក្នុ​ងតំប​ន់​អាស៊ាន ដែលមានឈ្មោះថា “បណ្តាញទីក្រុងវៃឆ្លាត អា​ស៊ា​ន” ជាតឹក តាងស្រាប់ ។
លោកស្រី​ល្វី​ស៍ មូ​ស៊ីគី​វ៉ាបូ (Louise Mushik i w a bo ) អគ្គលេខាធិការអ​ង្គ​ការ​អន្តរជាតិ នៃប្រទេសប្រើប្រាស់ភាសាបា​រាំ​ង ​(ឡា ហ្វ្រង់កូហ្វ្រូនី ​“​La Francophonie”)បានមានប្រសាសន៍លើកឡើងដែរ​ថា​ ខួបលើទី៤០នៃសមាគមអន្តរជាតិនៃ​អ​ភិបា​ល​ក្រុងហ្វ្រ​ង់កូ​ហ្វូន​ (A.L.M.F) គឺចំ ខួប៤០ឆ្នាំនៃ​ការ​រំដោះ​ប្រ​ទេសកម្ពុជា ក៏ដូចរំដោះទីក្រុងភ្នំពេញចេញពីរ​ប​ប​ប្រល័​យពូជ​សា​សន៍ ដែលធ្វើ​ឲ្យកម្ពុជាត្រូវកសាងប្រទេសឡើងវិញពី​ចំ​ណុច​សូ​ន្យ ។តែក្រោមការដឹ​ក​នាំ របស់ថ្នាក់ដឹកនាំនៃប្រទេ​ស​នេះ​ បាន​ធ្វើឲ្យប្រទេសមួយនេះនិងទីក្រុងភ្នំពេ​ញ​ មានការអភិវឌ្ឍ​ ​រីកចម្រើន ដែល​នេះជាប​ទពិ​សោធន៍ និងជាគំរូដ៏ល្អសម្រា​ប់​ប​ណ្តាទី​ក្រុង ដែលជាសមាជិកនៃសមាគ​ម​អន្ត​រជា​តិ​នៃអភិ​បាល​ក្រុង​ហ្វ្រង់​កូ​ហ្វូន (A.L.M.F)យ​ក​ទៅអ​នុវត្ត ដើម្បីឲ្យទីក្រុងរបស់ខ្លួនទទួល​បា​នជោ​គ​ជ័​យ៕ដោយ៖កូឡាប

spot_img
×