Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បាន​ជនស​ង្ស័យ​វៀត​ណាម ៤នាក់ ដកហូតថ្នាំញៀនប្រមា​ណ​ ១០គីឡូក្រាម នៅខណ្ឌបឹងកេងក​ង​

spot_img

ភ្នំពេញ ៖ កងកម្លាំងមន្ទីរប្រឆាំងគ្រឿង​ញៀ​ន ក៣ សហការជាមួយនគរបាលមូល​​ដ្ឋាន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែ​ង​បង្ក្រាប​ករ​ណីជួញ​ដូរគ្រឿ​ងញៀន​ដ៏ធំមួយ ដោយចាប់ជនជាតិវៀតណាមចំ​​នួន ៤នាក់ (ស្រី២នាក់) រួមជាមួយថ្នាំញៀនប្រមាណ​ ១០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀ​ត​។

បើយោងតាម លោកឧត្តមសេនីយ៍ឯក ​ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន​ ​នៃអគ្គស្នងការដ្ឋានន​គ​របា​ល​ជាតិ បានប្រាប់នៅរសៀលថ្ងៃទី៤ ខែធ្នូ ​ឆ្នាំ​២០​១​៩នេះ បញ្ជាក់ថា ប្រតិបត្តិការនេះ ក្រោមការបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សា​វឿន អគ្គស្នងការនគរបាលជាតិ​ ​និងលោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល​ជា​តិ បានធ្វើឡើងយប់ថ្ងៃទី៣​ ​ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេ​ខ ក្រោយ​មន្ទី​រ​ពេទ្យ​របេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២​ ​ខណ្ឌបឹ​ង​កេងកង រាជធានីភ្នំពេញ​។​

ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១.ឈ្មោះ Nguyen Yuan Anh ភេទប្រុស ឆ្នាំកំណើត ១៧.៧.១៩៩៥ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី២.ឈ្មោះ Phuong Hoang Veit ភេទប្រុស ឆ្នាំកំណើត ២៧.៧.១៩៩៦ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី៣. ឈ្មោះ Nguyen Thi Thuy Ngoc ភេទស្រី ឆ្នាំកំណើត ៩.១០.១៩៨៨ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខ​ណ្ឌបឹងកេ​ងកង, ទី៤. ឈ្មោះ Nguyen Thi Thuy Ngan ភេទស្រី ឆ្នាំកំណើត ១១.១០.១៩៩០ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ​ខ​ណ្ឌបឹង​កេ​ងកង។

ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ទៀតថា ​ក្រោ​យការ​ចា​ប់ខ្លួន និងក្រោយការសួ​រ​នាំ កម្លាំងនគរបាលក្រោមការស​ម្រ​បស​ម្រួល​ពីតំណា​ង​អ​យ្យការ បានជនសង្ស័យបន្តចុះ​ឆែ​ក​ឆេរ​ទី​តាំងកែ​ច្នៃគ្រឿង​ញៀ​ន ស្ថិតនៅផ្ទះលេខ១៦៨​ ​ផ្លូវលេ​ខ១១២ ភូមិបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយ​រ​ក​ឃើ​ញ ៖ ១. ក្រាមសង្ស័យសារធាតុញៀន ២០ញ្ចប់ធំ, ២. សារធាតុ​រា​វ​ពណ៌ស ចំនួន ៣៨ដប, ៣. ម្សៅក្រាមពណ៌ ១កញ្ចប់តូច, ៤. សារធាតុរាវពណ៌ខ្មៅ ២៤ ចានជ័រ ស្មើទម្ងន់ ៥៤៤៦៤,២៧ក្រាម, ៥. ឧបករណ៍កែ​ច្នៃមួយ​ចំនួ​នធំប​ន្ថែម​ទៀ​ត។

បន្ទាប់ពីនគរបាលនាំជន​ស​ង្ស័យ​ចុះឆែក​ឆេរ​ទីតាំ​ងកែច្នៃ​គ្រឿង​ញៀន នៅទីតាំងខាងលើរួចមក​ នគរបាលបាននាំជនសង្ស័​យ​ និង​វ​ត្ថុតាង មកមន្ទីរប្រឆាំងគ្រឿងញៀន ​នៃ​អគ្គស្ន​ង​ការ​ដ្ឋា​ន​ន​គរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ចា​ត់​ការ​តាមនីតិវិធី។

ពាក់ព័ន្ធករណីខាងលើនេះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបា​ល​ជា​តិ ​បានចង្អុលដឹកនាំអង្គភាព​ជំ​នា​ញ ឲ្យបន្តធ្វើការស្រាវជ្រាវ​ស៊ើ​ប​អ​ង្កេត ដើម្បីតាមចាប់មេខ្លោ​ង និងបង្ក្រាបឲ្យដល់ឬស​គ​ល់​៕​ដោយ៖កូឡាប

spot_img
×