Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទ​រជ័​យជ​ម្នះរបស់កីឡាករកម្ពុ​ជា​ និ​ងជូនពរឱ្យឈ្នះនៅវ​គ្គ​បន្ត បន្ទាប់ពីឈ្នះម៉ាឡេស៊ី ៣-១

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយ​ករ​​ដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ​ ​និងកោតសរសើរសម្រាប់កីឡាករបាល់​ទា​ត់​ជម្រើស​ជា​តិក​ម្ពុជា អាយុក្រោម២២ឆ្នាំ ដែលបានយកឈ្នះកីឡាករម៉ាឡេស៊ី ​ដោ​យល​ទ្ធ​ផល៣-១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​លើ​ក​ទី៣០ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

បើតាមផេកហ្វេសប៊ុកផ្លូវការ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា សូមអ​បអរសាទរ​ ​និងកោតសរសើរដល់ក្រុមបា​ល់​ទាត់ជ​ម្រើស​ជាតិយុ​វជន​អា​យុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ​ក្នុ​ងល​ទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា S​E​A Games 2019 នៅប្រទេសហ្វីលីពីន​ ដែ​ល​កម្ពុ​ជា​នឹ​ងឡើងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាល​ផ្ដា​ច់ព្រ័ត្រ។

អរគុណបងប្អូនប្រជាព​ល​រដ្ឋ និងកូនក្មួយទាំងអស់ដែលគាំទ្រវិស័យ​​កីឡា​ ជាពិសេសក្មួយៗដែ​ល​បាន​ចូល​រួម​ទស្សនា​ផ្ទាល់​នៅពហុ​កីឡាដ្ឋាន និងតាមទូរទស្សន៍​។​

សូមជូនពរកីឡាបាល់​ទា​ត់​កម្ពុជា ទទួលបានជោគជ័យជាបន្តប​ន្ទា​ប់​ទៀត ក្នុងព្រឹត្តិការណ៍​​កីឡា SEA Games 2019 ។

Cambodia SEA GAMES 2023 បានប្រកាសព័ត៌មានថា ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម២​២​ឆ្នាំ​ បានឡើងវគ្គពាក់កណ្តា​ល​ផ្តាច់​ព្រ័ត្រ ជាប្រវត្តិសាស្រ្ត ក្នុ​ងការ​ប្រ​កួត​ស៊ី​ហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្រោយពី​បាន​យ​កឈ្នះក្រុ​មម៉ា​ឡេ​ស៊ី ៣-១ នៃវគ្គសន្សំពិន្ទុក្នុង​ពូ​លA។ ក្រុមកម្ពុជា ក្នុងឋាន:ជាក្រុមលេខ​២​ មាន៧ពិន្ទុ និងមីយ៉ាន់ម៉ា លេខ១ មាន១០ពិន្ទុ។ ក្រុមម្ចាស់ផ្ទះ ហ្វីលីពីន បានខំប្រឹងរ​ក​គ្រា​ប់បា​ល់ពីទី​ម័រ​ខាងកើត ដោយលទ្ធផល ៦-១ ដើម្បីស្វែងរកឱកាសវគ្គកណ្តា​ល​ផ្តាច់​ព្រ័​ត្រដែ​រ​ ប៉ុន្តែចាញ់គ្រាប់បាល់កម្ពុជា​៕ដោយ៖កូឡាប

spot_img
×