Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះកូដ​កម្ម កម្មកររោងចក្រជាង៦ពាន់នា​ក់​នៅ​តំបន់សេ​ដ្ឋកិ​ច្ច​ពិសេសសានតុងទាមទា​រលក្ខខណ្ឌកា​រងា​រ៦ចំណុច

spot_img

ខេត្តស្វាយរៀងៈវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី០៤​ខែធ្នូ​ឆ្នាំ​២០១៩នេះ នៅក្នុងតំបន់សេដ្ឋកិច្ច​ពិ​សេស​សា​នតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុង​បា​វិ​ត ខេត្តស្វាយរៀង នៅរោងចក្រយូ​លី​ដែល​មាន​កម្មករ សរុបចំនួន៦០១​២​នាក់​ស្រី​៥១៣​៧នាក់ ដោយឡែកនៅអាគា០៨មាន​ក​ម្មក​រ ចំនួន៩៩៣នាក់ស្រី៩១​៨​នាក់បាន នាំគ្នាធ្វើកូដកម្មកតវ៉ាទាមទា​រ​លក្ខខ​ណ្ឌចំនួ​ន០៦​ចំណុ​ច។

សមត្ថកិច្ចបានឱ្យដឹងថាៈក្រុមកម្មករបាននាំគ្នាទាម​ទា​រ​នូវ​លក្ខខណ្ឌចំ​នួន​៦ចំ​ណុ​ចមាន:

១/ស្នើសុំឲ្យក្រុមហ៊ុនរក្សាតួនាទីប្រធាន​ម៉ា​ស៊ីន ពុំ សុម៉ាល័យ និងស្នើឲ្យលោក ពុំ​ ​សុម៉ា​ល័យ ចូលបម្រើការងារ​នៅ​អាគា​រ៨​ដូ​ច​មុនវិ​ញ

២/សុំឲ្យក្រុមហ៊ុនពិនិ​ត្យ​មើលលទ្ធភាពរបស់កម្ម​ក​រនិ​យោជិ​តមុ​ន​នឹងកំណ​ត់​ចំនួន​ផលិតផលនិង​សុំកុំឲ្យមា​នកា​រ​ព្រមាន ចំពោះកម្មករនិយោជិតណា​ម្នា​ក់ ដែលធ្វើមិនដល់ចំនួន​គោ​លដៅ​ដែល​បា​ន​កំណ​ត់។

៣/ស្នើសុំក្រុមហ៊ុនក្នុងករណីកម្មក​រ​និយោ​ជិត​ភ្លេ​ច​ស្គេនមេ​ដៃ សូមកុំឲ្យក្រុមហ៊ុនកាត់ប្រាក់ឈ្នួ​ល​ពេល​ដែល​មានកា​របញ្ជា​ក់​ពីប្រ​ធា​ន​ក្រុម​ប្រ​ធាន​ផ្នែក។

៤/ស្នើសុំកុំឲ្យក្រុមហ៊ុនកាត់ប្រាក់រង្វាន់ទៀងទា​ត់​នៅពេ​ល​ដែល​កម្ម​ក​រនិ​យោជិត​ដែល​មក​ធ្វើ​ការ​យឺ​ត​ក្រោម ៥នាទី។

៥/ស្នើសុំឲ្យក្រុ​មហ៊ុនអនុញ្ញាតឲ្យមានលក់ភេសជ្ជៈក្នុង​ប​រិ​វេណ​ក្រុមហ៊ុ​នដូ​ចមុ​ន​វិញ។

៦/ស្នើសុំឲ្យក្រុមហ៊ុនកុំ​ឲ្យ​មាន​ការរឹតបន្តឹងចំពោះករណីក​ម្ម​ក​រនិ​យោ​ជិតសុំ​ច្បា​ប់។

ប្រភពដដែលបាន​ប​ន្តថាៈ បច្ចុប្បកម្មករដែលធ្វើកូដកម្មបាន​នាំ​គ្នាវិ​លត្រ​ឡ​ប់ទៅផ្ទះ​វិញ​អស់​ហើយ រង់ចាំរកដំណោះស្រាយនៅថ្ងៃទី​០​៥​ ខែធ្នូ ឆ្នាំ ២០១៩បន្តទៀត។

​សូមបញ្ជាក់ការធ្វើកូដកម្មនេះពុំមាន​ប្រើ​អំពើ​ហឹង្សា​ហើយក៏គ្មានសហជីពចូល​រួ​ម​នោះដែ​រ៕ដោយ៖ វ៉ៃកូ

spot_img
×