Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​តុលាការ​ខេត្តកោះកុង ចុះទៅ​ផ្អាក​សកម្មភាព និង​បាន​ឃាត់​គ្រឿងចក្រ ដែល​ឈ្មួញ​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ នៅ​ក្រុង​ខេមរភូមិន្ទ​

spot_img

​ភ្នំពេញ​៖ យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានធ្វើការ​បង្ហោះ​ព័ត៌មាន​មួយ​ពាក់​នឹង​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ថា ” ស្របពេល​អាជ្ញាធរ​ខេត្តកោះកុង​កំពុង​រវល់​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅតាម​បណ្តា​ស្រុក បែរជា​ឈ្មួញ​ដី​ឈ្មោះ​ទុន ដៀ​ត ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ បាន​សម្ងំ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ​យ៉ាង​រំភើយ ស្ថិតនៅ​ភូមិ​ស្មា​ច់ងាម សង្កាត់ ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដោយ​សង្ស័យថា មានការ​បើកដៃ​ពី​ចៅសង្កាត់ និង​អាជ្ញាធរ​ជំនាញ ទើប​មានការ​ចាក់ដី​ដូច្នេះ​។​

​ស្របពេល​អាជ្ញាធរ​ខេត្តកោះកុង​កំពុង​រវល់​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅតាម​បណ្តា​ស្រុក ឈ្មួញ​ដី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ បាន​សម្ងំ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ​យ៉ាង​រំភើយ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​បុក​របស់​ប្រធាណ​គណបក្ស​យុវជន​កម្ពុជា ។​

​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​របស់លោក​នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ នេះ លោក​ពេជ្រ ស្រស់ បានអោយដឹងថា ស្របពេល​អាជ្ញាធរ​ខេត្តកោះកុង​កំពុង​រវល់​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅតាម​បណ្តា​ស្រុក បែរជា​ឈ្មួញ​ដី​ឈ្មោះ ទុន ដៀ​ត ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ បាន​សម្ងំ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ​យ៉ាង​រំភើយ​។​

​បើតាម​លោក​ពេជ្រ ស្រស់ ថា ការ​លប់​ឆ្នេរ​របស់​មន្ត្រី​មានអំណាច​នេះ ស្ថិតនៅ​ភូមិ​ស្មា​ច់ងាម សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដោយ​សង្ស័យថា មានការ​បើកដៃ​ពី​ចៅសង្កាត់ និង​អាជ្ញាធរ​ជំនាញ ទើប​មានការ​ចាក់ដី​ដូច្នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ នេះ លោក​ពេជ្រ ស្រស់ បាន​សរសេរ​ទៀតថា “​ខណៈ​នេះ ខ្ញុំ​ទទួលបាន​ព័ត៌មាន​ច្បាស់ការ​មួយ​គឺថា​ក្រោយពី​ខ្ញុំ​បាន​​ចុះផ្សាយ​នូវ​ព័ត៌មាន​ថា​មាន​ឈ្មួញ​គ្រង​តំណែង​ផ្កាយ​ពីរ បាន​ចាក់ដី​រំលោភ​យក​ដែនទឹក​សមុទ្រ​កាលពី​ម្សិលមិញ ហើយ​នៅ​ល្ងាច​ថ្ងៃទី​៣ ​ខែធ្នូ ឆ្នាំ​២០១៩ គឺ​ត្រូវបាន​ព្រះរាជអាជ្ញា នៃ​តុលាការ​ខេត្តកោះកុង​ចុះទៅ​ផ្អាក​សកម្មភាព និង​បាន​ឃាត់​គ្រឿងចក្រ​ផងដែរ​។ ចម្ងល់​ខ្ញុំ តើ​​មន្ទីរ​បរិស្ថាន​ទៅណា បានជា​មើលមិនឃើញ​សកម្មភាព​រំលោភបំពាន​សមុទ្រ​យ៉ាង​ដូច្នេះ​..? “​។​

​ករណី​ចាក់ដី​លុប​ឆ្នេរសមុទ្រ មកដល់ពេលនេះ​នៅ​មិនទាន់​មានការ​ស្ងប់ស្ងាត់​នៅឡើយ​ទេ ដោយ​លោក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានឱ្យដឹងថា ផុតពី​ក្រុងព្រះសីហនុ និង​ធ្លាយ​ដល់​កំពត ឥឡូវនេះ​សកម្មភាព​នេះ​បាន​រាលដាល​មកដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ហើយ​។​

លោក​ពេជ្រ ស្រស់ បានបញ្ជាក់​ប្រាប់ថា ករណីនេះ​លោក​កំពុងតែ​ឱ្យ​ក្រុមការងារ​គណបក្ស​រប​ស់លោក ចុះទៅ​ស្រាវជ្រាវ​ហើយ ហើយ​បើ​បាន​លទ្ធផល​យ៉ាងណា ឬ​ពិត​ជាមាន​បទល្មើស​នេះ​មែន លោក​នឹង​សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យជួយ​ដោះស្រាយ​ដើម្បី​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ឡើងវិញ តែបើ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​ទេ លោក​នឹង​ដាក់សំណើ​ទៅ​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​អន្តរាគមន៍​តែម្តង​។​

​លោក​ពេជ្រ ស្រស់ បាន​មានប្រសាសន៍ថា “​ព័ត៌មាន​នេះ​គឺ​បានមកពី​ប្រជាពលរដ្ឋ​ដែល​គាត់​ផ្ញើមក​ខ្ញុំ នៅក្នុង​ប្រអប់​សារ​ផេ​ក​។ ការពិតទៅ គឺ​នៅ​ក្រុង​ខេមរភូមិន្ទ នៅឯ​ខេត្តកោះកុង​ទេ​។ អ៊ីចឹង​អ្វីដែល​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ដែល​ពលរដ្ឋ​រៀបរាប់​នោះ ខ្ញុំ​មើលឃើញថា វា​មានការ​ចាក់​លុប​មែន គឺ​បោះបង្គោល​ចាក់​លុប​មែន តែ​ខ្ញុំ​មិនដឹងថា អ្នក​ដែល​ហ៊ាន​ចាក់​លុប​ហ្នឹង​ទទួលបាន​សិទ្ធិ​ពិសេស​អី​ពី​អាជ្ញាធរ​ទេ បាន​ហ៊ាន​ចាក់​លុប​សមុទ្រ ព្រោះតែ​កាលណា​ធ្វើ​អ្វី​នៅលើ​ដែនសមុទ្រ វា​ខុសច្បាប់​ហើយ​។​

បើសិនជា​ធ្វើ​ច្បាប់​នោះ តែ​ទោះបី​មានច្បាប់​ក៏ដោយ ប៉ុន្តែ​ច្បាប់​នោះ​កើតឡើង​ដោយ​គោលការណ៍ អភិវឌ្ឍ ឬក៏​កើតឡើង​ដោយ​អំពើពុករលួយ​បាន​ជាមាន​ឈ្មួញ ហើយ​ជា​តម្រុយ ឈ្មួញ​ហ្នឹង​ផ្កាយ​ពីរ​ទៀត ដែល​ហ៊ាន​ចាក់​លុប​សមុទ្រ​ហ្នឹង​។ អ៊ីចឹង​ខ្ញុំ​មើលឃើញថា វា​មាន​ភាពមិនប្រក្រតី ហើយ​ចំពោះ​ការចាក់​វាតទី​យក​សមុទ្រ​ហ្នឹង​”​។​

​លោក​ពេជ្រ ស្រស់ បន្តថា “​ខ្ញុំ​បាន​បញ្ជូន ភ្នាក់ងារ​របស់​គណបក្ស​យុវជន​កម្ពុជា ទៅ​ស្រាវជ្រាវ​មួយ​ជំហាន​សិន តើ​ចាក់​ហ្នឹង​របៀប​ម៉េច​។ ក្រោយពី​មន្ត្រី​ខ្ញុំ​ប្រចាំការ​នៅ​ខេត្តកោះកុង ហើយ ខ្ញុំ​នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​របស់គាត់ បើ​ចាំបាច់ ខ្ញុំ​នឹង​ចុះទៅ​ខ្លួនឯង​តែម្តង​។ បើសិនជា​ការស្រាវជ្រាវ​បាន​លទ្ធផល​ហើយ យើង​មានតែ​ឱ្យ​អាជ្ញាធរខេត្ត​បំភ្លឺ ហើយ​ក្រោយពេល​អាជ្ញាធរខេត្ត​បំភ្លឺ យើង​យកមក​វិភាគ​សិក្សា​មើល តើ​អ្វីដែល​អាជ្ញាធរខេត្ត​បំភ្លឺ វា​គួរ​ទទួលយកបាន​អត់​? ហើយ​វា​ប៉ះពាល់​ដល់​សម្បត្តិ​ធម្មជាតិ​ខ្មែរ​យើង​អត់​? ខ្ញុំ​មានតែ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ឃ្លាំមើល​តាម​ឆ្នេរ​ដែលជា​ឆ្នេរ​របស់​ខ្មែរ​យើង ដែនសមុទ្រ ហើយ​ជាពិសេស​គឺ​ចំពោះ សកម្មភាព​នៅលើ​ផ្ទៃសមុទ្រ​ហ្នឹង​តែម្តង ពីព្រោះ​ប្រទេស​កម្ពុជា​យើង គឺមាន​សំណាង​ហើយ​ដែល​ជាប់​ដែនសមុទ្រ ប្រទេស​ខ្លះ​អត់​មាន​សមុទ្រ​ទេ​។ អ៊ីចឹង​យើង​គួរតែ​អភិរក្ស ក៏ដូចជា​រក្សា​ដែនសមុទ្រ​ជា​របស់​រដ្ឋ បានឱ្យ​ប្រជាពលរដ្ឋ​យើង​ហ្នឹង​អាស្រ័យ​ផល​ទូទៅ តែ​កាលណា​ឈ្មួញ​មាន​លុយ មានអំណាច ទៅ​កាង​យក វា​បាត់បង់​ប្រយោជន៍​រួម​។ អ៊ីចឹង​ខ្ញុំ​សុំឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នៅ​ខេត្ត តំបន់​ដែល​ជាប់​សមុទ្រ មេត្តា​មើល​ឈ្មួញ​ឬក៏​អ្នកមានអំណាច​ដែល​ឆ្លៀតឱកាស​ទៅ​រំលោភ​យក​ដី​សមុទ្រ ដែនសមុទ្រ ហើយ​និង​អនុវត្ត​ឱ្យបាន​តឹងរ៉ឹង​ចំពោះ​បុគ្គល​ទាំងអស់នោះ​”៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×