Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដែល​ញៀន​ថ្នាំ ចាប់រំលោភ​សេពសន្ថវៈ​និស្សិត​ស្រី​ម្នាក់​បាន​សម្រេច​

spot_img

​ភ្នំពេញ​៖ និស្សិត​ស្រី​ម្នាក់​កំពុង​អង្គុយ​លក់ដូរ​មុខផ្ទះ ត្រូវ​បុរស​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច ហើយ​ជនសង្ស័យ​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​បែក​មុខ​ម៉ាត់ ទើប​ហៅ​សមត្ថកិច្ច​មក​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ​។​

​កម្លាំង​ផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច​តុ​មុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​លេខ​៦B ផ្លូវ​សុធារស ភូមិ​ទី​១ សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​ខណ្ឌ​ដូនពេញ បានឲ្យដឹងថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សួន ធា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​)​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ដ អ ហ ណា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ​ផ្ទះ​លេខ​៦B ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ដោយយោង​តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ​នោះ​នាង​(​នារី​រងគ្រោះ​)​បាន​នៅ​លក់ដូរ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​តែម្នាក់ឯង ខណៈនោះ​ស្រាប់តែ​ឃើញ​បុរស​រូប​នោះ​ដើរ​សំដៅ​មក​។ ជំ​ហ៊ាន​ដំបូង​នាង​ស្មាន​តែ​គេ​មក​រក​ទិញ​អីវ៉ាន់ តែ​ពេល​ដែល​មក​ដល់​ជិត​នាង បុរស​រូប​នោះ​បាន​ចាប់​នាង​អូស​ចូល​ក្នុងផ្ទះ រួច​ចាប់ផ្តើម​ចាប់​សម្រាត​ខោ រួច​រំលោភ​នាង និង​ព្រមទាំង​គំរាម​សម្លាប់ ហើយ​រំលោភ​រហូត​បាន​សម្រេច​។ គាប់​ជួន​ពេលនោះ​បាន​ម្តាយ​នាង​មក​ដល់​ឃើញ​ពី​សកម្មភាព​បែប​នេះ ក៏​ស្រែក​ឆោឡោ​ហៅ​អ្នកជិតខាង​ឲ្យមក​ជួយ​ចាប់​ជនសង្ស័យ​ល្មោភកាម​រូបនោះ ហើយ​ក៏​ហៅ​សមត្ថកិច្ច​មក​នាំខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×