Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ​AIMF ស្នើសុំ​ឲ្យ​សមាជិក​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ទាំងអស់ គាំទ្រ​សកម្មភាព​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ

spot_img

​ភ្នំពេញ​៖​លោក​រ៉ូ​ប៊ែ​បឺ​ហ្គ្រេ​ម៉ម​បេ​(Robert Beugré MAMBE) អគ្គលេខាធិការ​(AIMF) និង​ជា​អភិបាលក្រុង​អា​ប៊ីត​ហ្ស​ង់​តំណាង​របស់​លោកស្រី​អាន​អ៊ី​ដា​ហ្គូ​(ANNE HIDALGO)​ប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​បាន​សម្តែង​ពី​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ​ហើយ​លោក​ក៏បាន​ស្នើ​ឲ្យ​បណ្តាល​ប្រទេស​ទាំងអស់​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​រួមគ្នា​រក្សា​សន្តិភាព​ព្រោះ​ថាបើ​គ្មាន​សន្តិភាព​ទេ​ប្រទេសជាតិ​មិនអាច​មាន​ភាព​រីកចម្រើន​នោះទេ​។​

​ការលើកឡើង​បែបនេះ​របស់លោក​រ៉ូ​ប៊ែ​បឺ​ហ្គ្រេ​ម៉ម​បេ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៤​ធ្នូ​២០១៩​ក្នុង​សន្តិ​សីទ​កាសែត​មួយ​ក្រោយ​បញ្ចប់​កម្មវិធី​សន្និបាត​AIMF​នៅ​សណ្ឋាគារ​សុខា​រេ​ស៊ី​ដង់​ភ្នំពេញ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វា​។​

លោក​រ៉ូ​ប៊ែ​បឺ​ហ្គ្រេ​ម៉ម​បេ​បាន​មានប្រសាសន៍ថា លោក​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​រាជធានី​ភ្នំពេញ ដូច្នេះ​លោក​ស្នើសុំ​ឲ្យ​សមាជិក​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ទាំងអស់ គាំទ្រ​សកម្មភាព​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ហ៊ុនសែន​។ អ្វីដែល​សំខាន់​នៅ​កម្ពុ​ជាមាន​សុខសន្តិភាព​។ ដើម្បី​ទទួលបាន​សន្តិភាព​សំខាន់​គឺ​យើង​ត្រូវ​ចេះ​សម្របសម្រួល​គ្នា​រួមគ្នា​ទាំងអស់គ្នា​ដើម្បី​សន្តិភាព​។​

លោក​បញ្ជាក់ថា កម្ពុជា​សម្រាប់​ថ្ងៃ​អនាគត គឺ​ពិត​ជាមាន​ទិសដៅ​ល្អប្រសើរ​ណាស់ តែ​អាច​ល្អ​បាន​គឺ​អាស្រ័យ លើ​កត្តា​សន្តិភាព​នេះហើយ​។​

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ថ្លែង​ង​ក្នុង​អង្គ​សន្និសីទកាសែត​នោះ បានលើកឡើង​ផងដែរ​ថា រាជធានី​ភ្នំពេញ​ពិត​ជាមាន​កិត្តិយស​យ៉ាង​ធំធេង ដែល​សមាគម​AIMF បានជ្រើសរើស​ធ្វើជា​ទីតាំង ដើម្បី​បើក​កិច្ច​មហាសន្និបាត​នេះ គឺ​ស្រប​នឹង​ខួប​លើក​ទី​៤០ នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ជាមួយនិង​ខួប​ទី​៤០ នៃ​ការរំដោះ​ប្រទេស ចេញពី​របប​ប៉ុលពត​នៅ​កម្ពុជា​។​

​លោក​បន្តទៀតថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន បាន​រំដោះ​ប្រទេសជាតិ ចេញពី​របប​ប៉ុលពត ដែល​កាលណោះ​ប្រទេសជាតិ ដើរ​ចេញពី​ចំណុចសូន្យ​តែ​រហូតដល់​៤០​ឆ្នាំនេះ ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង រហូត​ពេលនេះ បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ខាងលើ​ថែមទៀត ដោយមាន​ការចូលរួម​ពី​៤១ ប្រទេស​និង​១២០​ទីក្រុង​។ យើង​បាន​ចូល​សម្ព័ន្ធមេត្រីភាព ជាមួយ​ទីក្រុង​ច្រើន នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។​

​លោក​បញ្ជាក់​ផងដែរ​ថា សម្រាប់​ថ្ងៃ​អនាគត កម្ពុជា​មិនមាន​ភាព​ឯក​កោ​នោះទេ យើង​មាន​ដៃគូ​ច្រើន ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​បោះជំហាន​ទៅមុខ មួយកម្រិត​ទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×