Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម បើក​សន្និសីទ​ច្បាប់​លើក​ទី​២

spot_img

​សៀមរាប​៖ ក្រសួង​យុ​តិ្ត​ធម៌​កម្ពុជា សហការ​ជាមួយ​ក្រសួង​យុ​តិ្ត​ធម៌ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រៀបចំ​សន្និសីទ​ច្បាប់​លើក​ទី​២​នៃ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌​នៃ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា និង​លោក ទ្បេ ថា​ញ់​ទ្បុ​ង រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

​ក្រសួងយុត្តិធម៌ បានប្រកាស​ព័ត៌មាន​ថា សន្និសីទ​ច្បាប់​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​យុ​តិ្ត​ធម៌​កម្ពុជា ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​នៃ​បណ្តា​ខេត្ត​ជាប់ ព្រំដែន​វៀតណាម ចំនួន​៩ អាជ្ញាធរ​ខេត្តសៀមរាប រួម​នឹង​ប្រតិភូ​ក្រសួង​យុ​តិ្ត​ធម៌​វៀតណាម និង​តុលាការ​ប្រជាជន​វៀតណាម​ចំនួន​១០​ខេត្ត ក្រោម​កិច្ចសហការ​រៀបចំ​ទ្បើង​ដោយ​ក្រសួងយុត្តិធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងយុត្តិធម៌​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​សន្និសីទ​ច្បាប់​លើក​ទី​២​រវាង​ខេត្ត​នៅជាប់​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​ត្រូវបានធ្វើ​ទ្បើង​បន្ត​ពី​សន្និសីទ​ច្បាប់​លើក​ទី​១ ដែល​បាន​ប្រារព្វ​ធ្វើ​នៅ​ខេត្ត​តា​យ​នី​ញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នា​ឆ្នាំ​២០១៧ ត្រូវបាន​រៀបចំ​ទ្បើង​នៅក្នុង​គោលបំណង​បន្ត​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រសួងយុត្តិធម៌​កម្ពុជា និង​ក្រសួងយុត្តិធម៌​វៀតណាម ក៏ដូចជា​សាលាដំបូង​ខេត្ត​ជាប់​ព្រំដែន ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្បើង​ថែម​មួយកម្រិត​ទៀត ដោយ​ភាគី​ទាំងពីរ បាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍​លើ​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ និង​តុលាការ ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី បញ្ហា​បត្យាប័ន ការផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ដែល​នៅជាប់​ព្រំដែន ការផ្សព្វផ្សាយ និង​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន សំដៅ​ចូលរួម​ទប់ស្កាត់​នូវ​បណ្តា​បទល្មើស​ឆ្លងដែន និង​ផ្តល់​សេ​វាយុ​តិ្ត​ធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន​អោយ​កាន់​តែមាន​ប្រសិទ្ធភាព សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ក្រោយ​បញ្ចប់​នូវ​សន្និសីទ​ដ៏​មាន​សារសំខាន់​នេះ ភាគី​ទាំងពីរ​ក៏​នឹង​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​ការងារ​សម្រាប់​ឆ្នាំ​២០២0-២០២១ ដែលជា​មូលដ្ឋាន​ថ្មី​បន្ថែម ក្នុង​ការបន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ រវាង​ក្រសួង​យុ​តិ្ត​ធម៌​នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុងឱកាស​នៃ​សន្និសីទ​នេះ​ផងដែរ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ ក៏មាន​ជំនួប​ដាច់​ដោយ​ទ្បែ​ក​ជាមួយ​លោក ទ្បេ ថា​ញ់​ទ្បុ​ង រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​វៀតណាម ហើយ​ក្នុងជំនួប​នោះ ភាគី​ទាំងសងខាង​បាន​ឯកភាពគ្នា​អំពី​សារសំខាន់​នៃ​ការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​វិស័យ​ច្បាប់ និង​យុ​តិ្ត​ធម៌ ក្នុង​គោលបំណង​ចូលរួម​កសាង​នូវ​ព្រំដែន​សន្តិភាព សន្តិសុខ និង​ប្រកបដោយ​ការអភិវឌ្ឍន៍​នៃ​ប្រទេស​ទាំងពីរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×