Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឃួ​ង ស្រេង ប្រាប់​មហាសន្និបាត AIMF ថា ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ទើប​កម្ពុជា​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ និង​មានការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ន​

spot_img

​ភ្នំពេញ​៖ ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៣៩ និង​ខួប​លើក​ទី​៤០ នៃ​កំណើត​សមាគម​អន្ដរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ដោយសារតែ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទើប​កម្ពុជា​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​បាន​ដោយ​ជោគជ័យ និង​មានការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ននេះ​។​

​ថ្លែង​ជា​ភាសា​បារាំង លោក ឃួ​ង ស្រេង បាន​គូស​បញ្ជាក់ទៀតថា ក្នុង​ទសវត្ស​ន៍​ឆ្នាំ​៧០ រាជធានី​ភ្នំពេញ បាន​រង​សង្គ្រាម​ទម្លាក់​គ្រាប់បែក និង​ធ្លាក់​ចូលក្នុង សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​។ របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម បានអូសបន្លាយ​ជិត​៣​ឆ្នាំ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហើយ​ធ្វើ​ឲ្យ​រាជធានី​កម្ពុ​ជាមួយនេះ ក្លាយជា​ទីក្រុង​ខ្មោច គ្មាន​មនុស្ស​រស់នៅ គ្មាន​ការគោរព​សិទ្ធិមនុស្ស​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ដទៀតថា ក្រោយ​ថ្ងៃ​រំដោះ ០៧ មករា ឆ្នាំ​១៩៧៩ ភ្នំពេញ​ត្រូវបាន​ស្តារ​បន្តិច​ម្តងៗ ស្របតាម​ដំណើរ​វិវត្តន៍ នៃ​បរិការណ៍​ជាក់ស្តែង​នីមួយៗ​ហើយ​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រាជធានី​ភ្នំពេញ បាន​ស្គាល់​សាជាថ្មី នូវ​ការអភិវឌ្ឍ​។​

លោក ឃួ​ង ស្រេង ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​បានធ្វើ​ឲ្យ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ បានបញ្ចប់​ជា​ស្ថាពរ​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ និង​សុខសន្តិភាព​ពេញលេញ​ជូន​កម្ពុជា បង្កើតបានជា​មូលដ្ឋានគ្រឹះ សម្រាប់​បង្កើត​របប​គ្រប់គ្រង​ដឹកនាំ​រដ្ឋបាល​សាធារណៈ និង​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា នាពេល​បច្ចុប្បន្ន​។ ជោគជ័យ និង​វិបុលភាព​ជាប់​ជាប្រចាំ ក្នុង​រយៈពេល​០២​ទសវត្សរ៍​ចុងក្រោយ គឺជា​ផល​ដែល​បានមកពី​ការដាក់ចេញ​នូវ​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​នយោបាយ​លើកទឹកចិត្ត​វិនិយោគ​ផ្ទា​ល់ពី​បរទេស​»​។​

​លោក ឃួ​ង ស្រេង ក៏បាន​ថ្លែងអំណរគុណ​ដល់ សមាគម AIMF ដែល​បានផ្តល់​កិត្តិយស​ដល់​រាជធានី​ភ្នំពេញ ធ្វើជា​ម្ចាស់ផ្ទះ​ដើម្បី​ប្រារព្ធ​ពិធី​នាពេលនេះ​។ អង្គសន្និបាត​នាពេលនេះ ប្រារព្ធ​ឡើងជា​ចៃដន្យ​ចំពេល​ផុស​ឡើង​នូវ ឧ​ស្សហកម្ម​ជំនា​ន់ទី​៤ ដែល​គេ​សម្គាល់​បាន​ដោយសារ លក្ខណៈពិសេស នៃ​ការកកើតឡើង​នូវ បញ្ញា​សិប្បនិម្មិត និន្នាការ​សេដ្ឋកិច្ច​ឌីជីថល ព្រមទាំង​និន្នាការ​ថ្មី​នៃ​ការគ្រប់គ្រង​ទីក្រុង​ឆ្លាត​វៃ ដោយ​ពិចារណា​យ៉ាង​មធ្យ័ត ដល់​ការប្រែប្រួល​អាកាសធាតុ ដូច​មានគំនិត​ផ្តួចផ្តើម​ថ្មី​ក្នុង​តំបន់​អាស៊ាន ដែលមាន​ឈ្មោះថា «​បណ្តាញ​ទីក្រុង​វៃឆ្លាត អាស៊ាន​» ជា​តឹកតាង​ស្រាប់​៕

Article de Fresh News, paru en ligne le 4 décembre 2019, traduit de la version khmère par le cabinet du Gouverneur.

Excellence Khuong Sreng a informé l’AIMF que grâce à la politique gagnante-gagnante de Samdech Techo HUN Sen, le Cambodge avait pu éradiquer la guerre (civile) endémique et assurer le développement actuel.

(Phnom Penh) : Lors du 39e Congrès et du 40e anniversaire de la création de l’Association internationale des Maires francophones, organisés par le Cambodge, ce matin du 4 décembre 2019, Excellence M. Khuong Sreng, Gouverneur de Phnom Penh a souligné que grâce à la politique gagnante-gagnante de Samdech Techo HUN Sen, le Cambodge avait pu éradiquer la guerre (civile) endémique et assurer le développement actuel. Dans son discours prononcé ce matin en français, il a aussi rappelé que dans les années soixante-dix, la ville de Phnom Penh a sombré dans la guerre, subissant de nombreux bombardements et plongé dans la guerre de fratrie. Le régime génocidaire de Khmer Rouge a duré presque quatre ans, de 1975 à 1979, transformant ainsi Phnom Penh en ville fantôme, sans vie et sans que le droit de l’homme ne soit respecté.

“Après la libération le 07 janvier 1979, Phnom Penh a été petit à petit reconstruite suivant les évolutions du temps et les réalités du moment. Sous la direction clairvoyante de Samdech Techo HUN Sen, Premier Ministre du Cambodge, la ville de Phnom Penh connaît de nouveau son développement”, a-t-il continué.

“La politique gagnante-gagnante de Samdech le Premier Ministre a définitivement mis fin à la longue guerre (civile), et ramené l’unité nationale et la paix au Cambodge, ce qui constitue la base de la gestion de l’administration publique et du développement actuel de l’économie du Cambodge. Les succès et le bien-être que le Cambodge et les Cambodgiens connaissent depuis les deux dernières décennies sont le résultat obtenu grâce à la mise en œuvre de la politique de décentralisation et de déconcentration tout en alliant avec la politique
d’encouragement aux investissements directs étrangers”, a-t-il ajouté.

Son Excellence M. Khuong Sreng n’a pas oublié de remercier l’AIMF d’honorer la ville de Phnom Penh pour lui avoir attribué le rôle d’organisateur de ces conférences et festivités. Le 39e Congrès de l’AIMF s’est tenu au bon moment où l’arrivée de l’industrie 4.0 est marquée par l’avancé de l’intelligence artificielle, de la tendance vers l’économie numérique et de développement des villes intelligentes tout en faisant une attention particulière au changement climatique, comme en témoigne une nouvelle initiative de l’ASEAN intitulé “réseau des villes intelligentes de l’ASEAN.

ដោយ​៖​កូ​ឡាប​

spot_img
×