Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​នៅ​កម្ពុជា ២០២១-២០៣០”

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី “​សេចក្តីព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​នៅ​កម្ពុជា ២០២១-២៣O”​។​

​នា​ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​. ស​.​ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា និង​ផ្តល់យោបល់​លើ “​សេចក្តីព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​នៅ​កម្ពុជា (Intermodal Transport Master Plan) ២០២១-២០៣០​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី , ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​​និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ។

​ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន , “​សេចក្តីព្រាង​ផែនការ​នេះ ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន China International Engineering Consulting Corporation (CIECC) ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៨ មក ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ ខាងមុខ ។ មកទល់ពេលនេះ ក្រុមការងារ​បានបញ្ចប់​សេចក្តីព្រាង និង​កំពុង​ដាក់​ស្នើសុំ​យោបល់ និង​អនុសាសន៍​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ សំដៅ​កែ​ល​មួ​ឱ្យ​កាន់តែ​សុ​ក្រិត និង​គ្រប់​ជ្រុងជ្រោយ ។​

“​សេចក្តីព្រាង​ផែនការមេ​” នេះ ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការតភ្ជាប់​របស់​កម្ពុជា​, កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​, ជំរុញ​សមាហរណកម្ម​កម្ពុជា​ទៅក្នុង​តំបន់ និង​ពិភពលោក​, បង្កើន​ភាព​ប្រកួតប្រជែង និង​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា សំដៅ​ធានា​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​ឧ​ត្ត​មា​នុព​ល ។ “​សេចក្តីព្រាង​ផែនការមេ​” នេះ រួមបញ្ចូល​ផែនការមេ​ចំនួន ៧ ដែល​ក្នុងនោះ រួមមាន​៖

១. ផែនការមេ​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ (intermodal transport),

២. ផែនការមេ​ដឹកជញ្ជូន​ផ្លូវគោក​,

៣ ផែនការមេ​ដឹកជញ្ជូន​ផ្លូវដែក​,

៤ ផែនការមេ​ដឹកជញ្ជូន​ផ្លូវទឹក​,

៥ ផែនការមេ​ដឹ​ត​ជញ្ជូន​ផ្លូវ​សមុទ្រ​,

៦. ផែនការមេ​ដឹកជញ្ជូន​ផ្លូវអាកាស និង​

៧. ផែនការមេ​សម្រាប់​ប្រព័ន្ធ​ឡូ​ជី​ស្ទីក ។​

​ក្រសួង​សេដ្ឋកិច្ច បាន​បន្ថែមទៀតថា ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​សម្លឹង​ឃើញ​នូវ​តួនាទី​ដ៏​សំខាន់​មួយទៀត របស់​ផែនការ​មេនេះ ដែលជា​ឯកសារ​ចង្អុល​ទិស ក៏ដូចជា​កំណត់​នូវ​ក្របខ័ណ្ឌ​រួម នៃ​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​គ្រប់​មធ្យោបាយ រួមទាំង​ប្រព័ន្ធ​ឡូ​ជី​ស្លី​ក ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព វិនិយោគសាធារណៈ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​កម្ពុជា​ផងដែរ ។​

​ឆ្លងតាម​បទ​បង្ហាញ​របស់​ក្រុមការងារ​បច្ចេកទេស​, អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ “​សេចក្តីព្រាង​ផែនការមេ​” ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​, មាន​ភាព​ប្រទាក់ក្រឡា និង ស៊ីសង្វាក់​រវាង មធ្យោបាយ​ដឹកជញ្ជូន​ចាំបាច់​នានា ជាពិសេស​​ឆ្លើយតប​ខ្ពស់​ទៅនឹង​បរិការណ៍​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត ។ “​សេចក្តីព្រាង​ផែនការមេ​” នេះ បានផ្តល់​ជា​ជម្រើស​​វិធានការ​ថា ត្រឹម​ឆ្នាំ ២០៣០ ការដឹកជញ្ជូន​ផ្លូវគោក​នៅតែ​ជា​អាទិភាព សម្រាប់​កម្ពុជា ប៉ុន្តែ​ត្រូវ​ផ្តោតលើ​គុណភាព​ឱ្យ​ច្រើន​ជាង​បរិមាណ ហើយ​ត្រូវ​បន្ត​អភិវឌ្ឍ​ការដឹកជញ្ជូន​ផ្លូវអាកាស​, ការដឹកជញ្ជូន​ផ្លូវ​សមុទ្រ ព្រមទាំង​ស្តារ​និង​ពង្រឹង​ឡើងវិញ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​ការដឹកជញ្ជូន​ផ្លូវដែក និង​ផ្លូវទឹក ។ “​សេចក្តីព្រាង​ផែនការមេ ក៏បាន​កំណត់​នូវ​អភិក្រម​៣.៣.៤.២ ដែលជា​រូបមន្ត​នៃ​ការតភ្ជាប់​របស់​កម្ពុជា​ក្នុង​កម្រិត​ប្រទេស និង​តំបន់ ដែល​សំដៅលើ​៖ របៀង​ដឹកជញ្ជូន​ចម្បង ៣
(​ភាគ​ពាយព្យ ឬ​ភ្នំពេញ​-​ប៉ោយប៉ែត​, អាគ្នេយ៍ ឬ ភ្នំពេញ​-​បាវិត​, និរតី ឬ​ភ្នំពេញ​-​ក្រុងព្រះសីហនុ​), របៀង​ដី​ក​ជញ្ជូន​រង ៣ (​តំបន់ឆ្នេរ​, តំបន់​ភាគ​ខាងជើង​ឈាង​ខាងកើត និង​តំបន់​ខាងជើង​), ប៉ូល​កំណើន ៤ (​ភ្នំពេញ ខេត្ត​ព្រះសីហនុ​, សៀមរាប និង​បាត់បង​), និង ប៉ូល​ភ្ជាប់​កំណើន ២ (​ស្វាយរៀង​-​បាវិត​, សិរី​សោ​ភណ្ឌ​-​ប៉ោយប៉ែត​) ។​

​អង្គប្រជុំ ក៏បាន​ផ្តល់នូវ​អនុសាសន៍ និង​ការណែនាំ​សម្រាប់​ជា​ធាតុ​ចូល​បន្ថែម​ក្នុងការ​កែលម្អ “​សេចក្តីព្រាង​ផែនការមេ​” នេះ ដែល​ក្រុមការងារ​បច្ចេកទេស នឹងធ្វើ​ការសិក្សា​បន្ត​បន្ថែមទៀត ។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមការងារ​បច្ចេកទេស​ចិន ដែល​ដឹកនាំ​ដោយ​លោកស្រី ស៊ីសាំង​អ៊ុន (She Xiangyun) នាយក​គម្រោង សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ “​សេចក្តីព្រាង​ផែនការមេ​” គ្រប់​ជ្រុងជ្រោយ​នេះ ក៏​​ដូចជា បាន​ថ្លែងអំណរគុណ ដល់​មិត្ត​ចិន​ដែល​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​លើ​ការសិក្សា​នេះ ។ ជាមួយគ្នានេះ លោក​ប្រធាន​អង្គប្រជុំ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ និង​ការសម្របសម្រួល​ពី​គ្រប់ភាគី​កម្ពុជា​ទាំងអស់ ជា​ពិ​សេ​សេ ក្រុមការងារ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង ដំណើរការ​នៃ​ការសិក្សា​ផែ​នកា​រ​នេះ ។ អង្គប្រជុំ ក៏បាន​សម្តែង​នូវ​ការប្តេជ្ញា​ខ្ពស់ ក្នុងការ​បន្ត​នូវ​កិច្ចសហការ​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ជិតស្និទ្ធ ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស ដើម្បី​បន្ត​ផ្តល់​ធាតុ​ចូលក្នុង​ការកែលម្អ “​សេចក្តីព្រាង​ផែនការ​” នេះ​ឱ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ និង​មាន​វិសាលភាព​អនុវត្ត​ទូលំទូលាយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×