Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តូហ្គោ មាន​បំណង​ព​ង្រឹង កិច្ចសហប្រតិបត្តិការ ​ជាមួយ​កម្ពុជា លើវិស័យក​សិ​កម្ម និងជាមួ​យរា​ជ​ធានី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​​​កម្ម និងទេសចរណ៍

spot_img

ភ្នំពេញ៖អភិបាលក្រុង នៃប្រទេ​សតូហ្គោ បានបង្ហាញពីបំណងច​ង់​ពង្រឹង កិច្ចសហប្រ​តិ​បត្តិ​ការជាមួ​យ​កម្ពុជា លើវិស័យក​សិកម្ម និងមាន​បំ​ណងចង់​ពង្រី​កកិ​ច្ចសហប្រតិប​ត្តិ​ការ ជាមួយរាជធានី​ភ្នំ​ពេញ លើវិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងទេស​ចរ​ណ៍។


ការលើកឡើងពីបំណងខាងលើនេះ បានធ្វើឡើងកាល​ពី​រសៀ​លថ្ងៃ​ទី៤ធ្នូ ខណៈដែលលោកអភិបាល​ក្រុ​ង នៃប្រទេសតូហ្គោ ជួបសំណេះសំ​ណាល និងសម្តែងការគួរសម ជាមួយលោ​កឃួង ស្រេង អភិបាលនៃគណៈអភិបាលរា​ជ​ធានីភ្នំពេញ ក្រោយបញ្ចប់មហាសន្និបាតអន្ត​រ​ជាតិ​អភិ​បាល​ក្រុងប្រើ​ប្រាស់ភា​សារ​បា​រាំង (AIMF) លើកទី៣៩ ដែលរា​ជធា​នីភ្នំពេញ ធ្វើជាម្ចាស់​ផ្ទះ​។
ក្នុងជំនួបសំណេះសំណាល និងសម្តែងការគួរសមនោះ ភាគីទាំង២ បានលើក​ឡើង នូវចំណុចល្អជាច្រើ​ន ដែលជាប​ទពិ​សោធ​ន៍ក្នុងកា​រអភិ​វឌ្ឍន៍ទីក្រុង។​
លោកអភិបាលក្រុង នៃប្រទេសតូហ្គោ បានលើ​ក​ឡើងថា កម្ពុជា ជាប្រទេ​សក​សិ​កម្ម ដូច្នេះតូហ្គោ ចង់ពង្រី​កកិ​ច្ចសហ​ប្រតិ​បត្តិការ លើវិស័​យក​សិកម្មនេះ ឲ្យបានខ្លាំ​ង​ក្លាជា​មួយ​កម្ពុ​ជា ក៏ដូចជាមួយរាជ​ធា​នីភ្នំ​ពេ​ញ លើវិស័​យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសច​រ ជាដើម។
លោកឃួង ស្រេង បានថ្លែងឲ្យដឹ​ងដែរថា រាជធានី​ភ្នំ​ពេញ ត្រូវការដៃគូ លើការពង្រឹងពង្រីក​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម ហើយរ​វាងកម្រិត ទីក្រុង និងទីក្រុង យើងអាចផ្តល់កិច្ចសហកា​រ​គ្នា ទៅវិញ​ទៅ​មក ដើម្បីផ​លប្រ​យោជន៍ នៃទីក្រុងយើង​ទាំ​ង២​។

លោកអភិ​បាលរា​ជធានី ក៏បានជម្រាបជូន​ភ្ញៀវ ពីសក្ដានុ​ព​លទេស​ចរណ៍ ដែលកម្ពុជា មានដូ​ចជា ប្រាង្គ​ប្រាសា​ទ ធម្មជាតិដ៏​សម្បូ​របែ​បតំ​បន់ឆ្នេរ​មណីយដ្ឋានធម្មជាតិ ដែលជា​ទេស​ចរណ៍វប្បធម៌ធម្មជា​តិ ដ៏ទាក់​ទាញ​សម្រាប់ភ្ញៀវទេ​សចរ មកពី​គ្រ​ប់ទិ​សទីគ្រប់តំបន់ឲ្យមកទ​ស្សនា​។
សូមបញ្ជាក់ថា មហាសន្និ​បា​តអន្តរជាតិ នៃអភិបា​ល​ក្រុងប្រើ​ប្រាស់ភា​សារ​បា​រាំង (AIMF) លើកទី៣៩ បានប​ញ្ចប់​ទៅប្រ​កបដោ​យជោ​គជ័យ ដែលមានតំណាងទីក្រុង​ប្រ​មាណ៤០២ មកពី៤១ប្រទេស ដែលពួកគេបា​ន​ពិភា​ក្សាគ្នា លើកពី​បទពិសោធន៍ នៃ​ការអភិវឌ្ឍន៍ទីក្រុងនីមួយៗ ជាពិសេ​ស​រយៈពេល​៤០ឆ្នាំ នៃការអភិវឌ្ឍ​ន៍ទីក្រុង​ភ្នំពេញ ដែលទីក្រុងមួយនេះបា​ន​ឆ្លង​កាត់ភាព​ខ្ទេចខ្ទាំ ដល់ចំណុ​ច​សូន្យ នៃរប​បប្រល័​យពូ​ជសាសន៍។ តែពេលពេលនេះភ្នំពេ​ញ​ខុសពី​ភ្នំពេញកាលពី៤០ឆ្នាំមុន គឺមានការ​អ​ភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំរបស់សម្តេ​ច​តេជោ ជានាយក​រដ្ឋ​មន្ត្រី៕ដោយ៖កូឡាប

spot_img
×