Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខា​ងជើ​ង ព្រមាន​អង្គ​ការសហ​ប្រ​ជាជា​តិ មិនឲ្យនិយាយបញ្ហាសិទ្ធិ​ម​នុស្សរ​បស់​ខ្លួន

spot_img

ប្រទេសកូរ៉េខាងជើង បានធ្វើកា​រព្រមា​នក្រុម​ប្រឹ​ក្សាសន្តិសុខអង្គសហប្រជាជាតិនៅថ្ងៃពុ​ធ​ថា ​ការពិភាក្សាគ្នាពីស្ថានភាពសិទ្ធិ​ម​នុស្សរ​បស់កូរ៉េ​ខា​ងជើង គឺជាការបង្ករឿងយ៉ាង​ធ្ង​ន់​ធ្ងរ ហើយព្យុងយ៉ាងនឹង​ធ្វើ​ការឆ្លើ​យតប​វិញយ៉ា​ង​ខ្លាំ​ងក្លា។

ការព្រមាននោះបានធ្វើ​ឡើ​ងតា​មរ​យៈលិ​ខិតមួយច្បាប់​ របស់ឯកអគ្គរដ្ឋទូ​ត​កូរ៉េ​ខាងជើ​ង ប្រ​ចាំអង្គការសហប្រជាជាតិឈ្មោះ​ ​K​im ​Song។

អ្នកការទូតបាននិយាយ​ថា​ ស​មាជិកជាច្រើនក្នុងចំណោមសមាជិក​ចំ​នួ​ន ​១៥នៃក្រុមប្រឹក្សាសន្តិសុខគ្រោងនឹ​ង​ស្នើឲ្យមា​នកា​រជួប​ប្រជុំនៅ​ក្នុង​ខែ​នេះ ដើម្បីពិភាក្សាពីបញ្ហារំ​លោ​ភសិ​ទ្ធិ​ម​នុស្ស​នៅកូរ៉េ​ខា​ង​ជើង។

Kim Song បាន​ស​រសេរ​ក្នុង​លិ​ខិតនោះថា ការប្រជុំគឺជាសកម្មភាពផ្សំគំនិ​ត​គ្នា​ និងចូលដៃជើងជាមួយនឹងគោ​ល​នយោ​បាយអា​មេ​រិច ដែលនឹងធ្វើឲ្យមាន​កា​របំផ្លា​ញ ជាជាងកាត់បន្ថយភាព​តា​ន​តឹង​ នៅឧបទ្វីកូរ៉េ និង​ប​ញ្ហានុ​យក្លេ​អ៊ែរ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×