Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកផ្កាយ​២​ម្នាក់ នៅតែរះលើផ្ទៃទឹកស​មុ​ទ្រខេ​ត្តកោះ​កុង ដោយមិនខ្វ​ល់​ ពីព្រះច័ន្ទនោះឡើ​យ​

spot_img

ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជន​ក​ម្ពុជា បានថ្លែងថា ពិតជាមានអំណាចមែ​ន​លោកផ្កា​យ២​ ទុន ដៀត ដែលនៅតែបន្តការចាក់ដី​ ​យកដែនសមុទ្រតាំងពីឆ្នាំ២០០៩​ម​កដ​ល់បច្ចុ​ប្បន្ន បើទោះបីមានកា​រ​ហា​មឃាត់សកម្មភាពយ៉ា​ង​ណាក៏ដោ​យ​ ក៏ លោកផ្កាយ២នេះនៅតែរះ​លើ​ផ្ទៃទឹក​សមុ​ទ្រខេត្ត​កោះ​កុង ដោយមិនខ្វល់ពីព្រះច័ន្ទនោះឡើយ​។​ តើ ទុន ដៀតជានរណា? បានជាមានឬទ្ធិដូច​ខ្មោ​ចយ៉ា​ង​ដូច្នេះ ដោយគ្មាននរណា​ហ៊ា​ន
​ទៅប៉ះពាល់សោះអញ្ចឹង​.​.????????។

នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៥​ ​ធ្នូ ២០១៩ លោកបានបន្តថា តាមផ្លូវច្បាប់ បើជនណាប្រព្រឹត្តបទ ​ល្មើ​សដដែ​ល​ៗនឹងត្រូ​វទទួ​លទោ​ស​ ទ្វេរដង បើសិនជាមិ​ន​រា​ងចាល តើលោកផ្កាយ ២ ទុន ដៀត អាចនឹងជាប់ទោស​ទ្វេ​រគុ​ណឬ​ទេ? ពីព្រោះបុគ្គលនេះ បានប្រព្រឹ​ត្ត​បទ​ល្មើសដដែលតាំងពីឆ្នាំ២០០៩មកដល់​ឆ្នាំ​២០១​៩​ ថ្មីៗនេះ។ ក្នុងន័យដែរ
ខ្ញុំ​បា​ទ ពេ​ជ្រ ស្រស់ សូមស្នើដល់សម្តេច​ ​ទៀ បាញ់ សុំពិនិត្យមើលករណីលោ​ក​ផ្កាយ​ ​២ ទុន ដៀត នេះផង ដើម្បីពង្រឹងច្បាប់កម្ពុ​ជា​និងអ​នុវ​ត្តអភិ​ក្រមទី៥គឺវះកា​ត់។​
ដើម្បីកម្ចាត់ពួកប្រើអំ​ណា​ចហួ​សដែនកំ​ណ​ត់ ដែលជាហេតុធ្វើឲ្យអន្តរា​យ​ ​ដល់ទ្រព្យសម្បត្តិជាតិនិងសហគ​ម​ន៍។ ខ្ញុំសុំបញ្ជាក់​ថា រូបភា​ព និងឯកសារភ្ជា​ប់​មកនេះ​គឺលោក​ផ្កាយ ២ ទុន ដៀត បានប្រព្រឹត្តតាំងពីឆ្នាំ២​០​០៩​រហូត​ម​កដល់បច្ចុ​ប្បន្ន​នេះ។ ​

យោងតាមផេកហ្វេសប៊ុករ​ប​ស់លោ​ក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន​ក​ម្ពុ​ជា បា​​ន​ធ្វើការបង្ហោះព័ត៌មានមួយពា​ក់​នឹង​មន្ត្រីយោធាពាក់ផ្កាយពីរលួច​បោះ​​ប​ង្គោ​ល និងបូមខ្សាច់លុ​ប​ឆ្នេរ នៅក្រុងខេមរភូ​​​មិន្ទ ខេត្តកោះកុង ថា ” ស្របពេលអាជ្ញាធរ​ខេ​ត្តកោះ​កុង​កំ​ពុ​ង រវល់ដោះស្រាយទំនាស់​ដី​ធ្លីនៅ​តាមប​ណ្តា​ស្រុ​​ក បែរជាឈ្មួញដី​ឈ្មោះ​ទុ​ន ដៀត​ ​ដែលគេស្គាល់ថាជា​ម​ន្ត្រីយោធា​ពាក់​ផ្កាយ​ពីរ បា​នសម្ងំលួចបោះ​ប​ង្គោល​ និងបូមខ្សា​ច់លុប​​​ឆ្នេ​​រយ៉ាងរំ​ភើយ ស្ថិតនៅភូមិស្មាច់ងា​ម​ សង្កាត់ ស្មាច់មានជ័យ ក្រុងខេម​រ​ភូមិ​ន្ទ ដោយសង្ស័យ​ថា​ មានការបើកដៃពីចៅ​ស​ង្កា​ត់ និងអាជ្ញាធ​រ​ជំ​នាញ​ ទើបមានការ​ចា​ក់​ដីដូច្នេះ​។​

ស្របពេលអាជ្ញាធរខេត្ត​កោះ​កុ​ង កំពុងរវល់ដោះស្រាយ​ទំ​នាស់​ដី​ធ្លីនៅ​តាម​បណ្តា​ស្រុក​ ឈ្មួញដីម្នាក់ដែលគេ​ស្គា​ល់ថា​ ជាមន្ត្រីយោធាពាក់​ផ្កា​យ​ពីរ បានសម្ងំលួ​ច​បោះ​បង្គោ​ល និងបូមខ្សាច់លុ​ប​ឆ្នេរ​យ៉ា​ងរំ​ភើ​យ​។ នេះបើយោងតាមទំព័រ​ហ្វេ​សប៊ុក របស់ប្រធាណគណបក្ស​យុ​វជន​កម្ពុ​ជា ​។

នៅព្រឹកថ្ងៃទី១ ខែធ្នូ នេះ​ លោកពេជ្រ ស្រស់ បានសរសេ​រ​ទៀតថា “ខណៈនេះ ខ្ញុំទទួលបានព័ត៌មានច្បាស់ការ​មួ​យគឺ​ថាក្រោយ​ពីខ្ញុំ​បាន​​ចុះផ្សាយ​នូវ​ព័​​ត៌មា​ន​ថា​​មាន​​ឈ្មួ​ញគ្រ​ងតំ​ណែងផ្កា​យពីរ បានចា​ក់ដីរំលោភយកដែ​ន​ទឹកស​មុទ្រ​កាល​​ពី​ម្សិល​មិញ ហើយនៅល្ងាចថ្ងៃ​​ទី​​​៣ខែធ្នូ ឆ្នាំ២០១៩ ​គឺត្រូវ​បា​​នព្រះរា​​ជ​អាជ្ញា នៃតុលាការខេត្តកោះកុង​ចុះ​​​ទៅផ្អា​ក​​​ស​កម្មភាព និងបា​ន​ឃាត់​គ្រឿ​ង​ច​ក្រផង​ដែរ។ ចម្ងល់​ខ្ញុំ ​តើ​មន្ទីរបរិស្ថាន​ទៅ​ណា បានជា​មើ​លមិនឃើញ​ស​កម្ម​ភាព​រំលោ​ភ​​បំ​ពា​​នស​មុទ្រយ៉ា​ង​ដូ​ច្នេះ​..? “។

ករណីចាក់ដីលុបឆ្នេ​រ​ស​មុទ្រ មកដល់ពេលនេះនៅមិនទាន់មា​ន​ការ​ស្ងប់​ស្ងាត់​នៅឡើ​យ​ទេ ដោយលោកប្រធានគណបក្ស​យុ​វ​ជន​ក​ម្ពុជា​ បានឱ្យដឹ​ង​ថា ផុតពីក្រុងព្រះសី​ហ​នុ​ និងធ្លាយដ​ល់​កំ​ពត ឥឡូវនេះសកម្មភាពនេះ​បា​នរា​លដាល​ម​កដ​ល់ក្រុ​ងខេ​ម​រ​ភូមិន្ទ ខេត្តកោះកុង ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់​ថា ករណីនេះលោកកំពុងតែឱ្យ​ក្រុ​មកា​រងារ​គណប​ក្សរប​ស់លោក ចុះទៅស្រាវជ្រាវហើយ ​ហើ​យបើបានលទ្ធផល​យ៉ា​ង​ណា ឬពិតជាមានបទល្មើ​ស​នេះ​មែន​ លោកនឹងសំណូមពរទៅ​អា​ជ្ញាធ​រពា​ក់ព័ន្ធឱ្យជួ​យដោះ​ស្រា​យ ដើម្បីថែរក្សាសម្បត្តិធម្មជា​តិ​ឡើង​វិញ តែបើគ្មានការអើពើពី​អា​ជ្ញាធ​រទេ​ លោកនឹងដាក់សំណើ​ទៅ​សម្តេច​ហ៊ុន​ សែ​ន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា ស្នើសុំអន្តរាគមន៍​តែ​ម្ត​ង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពេជ្រ ស្រស់ បានមានប្រសា​ស​ន៍ថា “ព័ត៌មាននេះ​គឺបា​នមកពីប្រជាពលរដ្ឋដែលគា​ត់​ផ្ញើម​ក​ខ្ញុំ នៅក្នុងប្រអប់សា​រ​ផេ​ក។ ការពិតទៅ គឺនៅក្រុងខេមរភូមិន្ទ ​នៅ​ឯខេត្ត​កោះកុ​ងទេ។ អ៊ីចឹងអ្វីដែលខ្ញុំទទួលបា​ន​ព័ត៌មា​នដែល​ពលរ​ដ្ឋរៀ​បរា​ប់នោះ ខ្ញុំមើលឃើញថា វាមានកា​រ​ចាក់លុ​ប​មែន គឺបោះបង្គោលចាក់លុបមែន ​តែ​ខ្ញុំមិន​ដឹងថា អ្នកដែលហ៊ានចាក់លុបហ្នឹងទ​ទួ​លបា​នសិទ្ធិ​ពិសេសអីពីអាជ្ញាធរ​ទេ​ បានហ៊ានចាក់​លុ​ប​ស​មុទ្រ ព្រោះតែកាលណាធ្វើអ្វីនៅលើដែន​ស​មុ​ទ្រ វាខុសច្បា​ប់​ហើ​យ៕ ដោយ៖កូឡាប

spot_img
×