Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិចិនម្នាក់​​ លួច​បើក​ទីតាំង​លេងល្បែង​​ស៊ី​សង​​ខុស​ច្បាប់​ ហ្គេ​ម​បាញ់​ត្រី​ និង​បៀរ​ចិន​ នៅសណ្ឋាគា​​​រ​វិន​​សិន​នេស​

spot_img

​​ភ្នំពេញ​៖​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹក​ថ្លា​ ឃាត់ខ្លួន​ជ​ន​សង្ស័​យ​​ ១​នាក់​ក្នុង​ចំណោម​បក្ខពួក​ ២​នាក់​ (​គេចខ្លួន​១​នាក់​ ឈ្មោះ​ វ័ន​ ឈាន​វិ​ន​​ ​ជន​ជាតិ​ចិន​ ម្ចាស់​ទីតាំង​)​ ករណី​​​បើក​​ទីតាំង​​លេងល្បែង​ស៊ីសង​ខុសច្បាប់​ ​(​ហ្គេ​​ម​​បាញ់​ត្រី​ និង​បៀរ​ចិន​)​ កាលពី​វេលា​ម៉ោង​​១​៥​ និង​៥​នាទី​ ថ្ងៃ​ទី​ ៤​ ខែវិច្ឆិកា​ ២០១៩​ ស្ថិត​នៅ​ចំណុច​ក្នុង​​បន្ទប់​ជួល​ជាន់​ផ្ទាល់​ដី​ ​សណ្ឋាគា​​រវិ​ន​សិន​​នេស​ ផ្លូវ​ណ​ត​ប្រ៊ី​ត​ ភូមិ​ចុង​ថ្នល់​ខា​ង​កើត​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេ​ញ​​ ។​​

មន្ត្រី​នគរបាល​ខណ្ឌ​សែន​​​សុខ ​បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​​ឈ្មោះ​​ លី​ យ៉ាំ​ង​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មុខរបរ​ចុងភៅ​ ​ជ​នជាតិ​​ចិន​ ស្នាក់​នៅ​បន្ទប់​​​លេខ​​១០១៦​ សណ្ឋាគា​រវិន​សិន​​​នេ​ស​ ផ្លូវ​ណ​ត​ប្រ៊ី​ត​ ភូមិ​ចុង​ថ្ន​ល់​​​ខាងកើ​ត​​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​​ភ្នំ​ពេញ​​ អ្នក​​ឈរ​​មើល​ (​គ្មាន​សារធាតុ​​​ញៀន​)​ ។​ វត្ថុ​តាង​រួ​ម​​មាន​៖​ ទូ​ហ្គេ​ម​​បា​ញ់​​ត្រី​​ ៣​គ្រឿង​ ,​ បៀរ​ចិន​ ៤​ឈុត​ ,​ តុ​០៣​ ។​

​ប​ច្ចុប្ប​ន្ន​ជន​ស​ង្ស័យ​ និង​វត្ថុ​តាង ​ត្រូ​វ​បាន​សមត្ថកិច្ច​​​ប​ញ្ជូន​​ខ្លួន ​មក​កាន់​អធិការដ្ឋាន​ន​គ​របាល​​ខណ្ឌ​​សែ​ន​សុខ​ ដើម្បី​អនុវត្ត​​តា​ម​នី​តិ​វិធី​ ៕ដោយ៖កូឡាប

spot_img
×