Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងអូស្រ្តាលី ​មានកិច្ចសហប្រតិបត្តិ​ការល្អ ក្នុងការ​ប្រ​​​យុ​ទ្ធ​ប្រ​ឆំា​ង អំពើ​​ភេ​រវ​​កម្ម​​​​​ ​ការជូញដូរ​ម​នុស្ស ​និងគ្រឿងញៀ​ន

spot_img

ភ្នំពេញ៖ ចាប់ពីឆ្នាំ១៩៩៤មក មាននិស្សិតកម្ពុជាបានទៅសិ​ក្សា​នៅប្រទេ​សអូស្រ្តា​លី​ ចំនួន២៩០០ កន្លែង។ ក្នុ​ង​នោះនិស្សិ​តកម្ពុ​ជា​ចំនួន ៨៥០នាក់ ទទួលបានអាហារូបករណ៍​ពី​រដ្ឋា​ភិបា​លអូស្រ្តា​លី​ ចំណែកទំហំពាណិជ្ជកម្មប្រទេស​ ​ទាំ​ងពីរវិញ បានកើនដល់ ១,៣ពាន់លាន​ដុ​ល្លារ​ ហើយក្នុងនោះ កម្ពុជានិងអូស្រ្តាលី ​មានកិច្ចសហប្រតិបត្តិការល្អក្នុងការ​ប្រ​​​យុ​ទ្ធ​ប្រ​ឆំា​ង អំពើ​ភេរវ​កម្ម​​​នានា ​ដូចជាការជូញដូរ ​ម​នុស្ស ​និងគ្រឿងញៀន។

ក្នុងឱកាសចូលជួបសម្តែងការគួរសម ​និងជ​ម្រាបលា សម្តេចអគ្គមហាពញាចក្រី​ ​ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី អានជីឡា ខូកូរ៉ាន់ (H.E.Mrs. Angela Corcoran) ឯកអគ្គរដ្ឋទូត ​នៃ​ប្រទេស​អូស្ត្រា​លីប្រចាំ​នៅក​ម្ពុជា ដែលត្រូវចប់​អា​ណ​ត្តិ បានសម្តែងក្តីរីក​រា​យ ចំពោះកិច្ចសហប្រតិបត្តិការដ៏​ល្អ​រវាង​ប្រទេស​ក​ម្ពុជា និងអូស្រា្តលី ទំាងខាងស្ថាប័ននីតិប្ប​ញ្ញ​ត្តិ​ និងនីតិប្រតិ​ប​ត្តិ​ ហើយប្រទេសអូស្រ្តា​លី​ ​នៅតែបន្តគំាទ្រដ​ល់​ការអ​ភិវឌ្ឍ​របស់ក​ម្ពុជាទៅ​មុខ​ទៀ​ត។

នៅក្នុងជំនួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ​ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី អានជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធាន ​រ​ដ្ឋសភាថា ចាប់តំាងពីឆ្នាំ១៩៩៣មក​ ​អូស្រ្តាលី​បាន​ចូលរួមចំណែកអភិវឌ្ឍន៍​នៅ​ក​ម្ពុជា​ជាច្រើន​វិស័​យ ដូចជា វិស័យអប់រំ កសិកម្ម ការបោសសម្អាត​មី​នជា​ដើម។ កម្ពុជានិងអូស្រ្តាលី ​មានកិច្ចសហប្រតិបត្តិការល្អក្នុងការ​ប្រ​យុ​ទ្ធប្រឆំា​ងអំពើ​ភេរវ​កម្ម​នានា ដូចជាការជូញដូរ ​ម​នុស្ស ​និងគ្រឿងញៀនជាដើ​ម​។

លោកស្រីឯកអគ្គរ​ដ្ឋទូត បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤មក មាននិស្សិតកម្ពុជាបានទៅសិ​ក្សា​នៅប្រទេ​សអូស្រ្តា​លី​ ចំនួន២៩០០ កន្លែង។ ក្នុ​ង​នោះនិស្សិ​តកម្ពុ​ជា​ចំនួន ៨៥០នាក់ ទទួលបានអាហារូបករណ៍​ពី​រដ្ឋា​ភិបា​លអូស្រ្តា​លី​។ ចំណែកទំហំពាណិជ្ជកម្មប្រទេស​ ​ទាំ​ងពីរវិញ បានកើនដល់ ១,៣ពាន់លាន​ដុ​ល្លារ​។

លោកស្រី ​អា​នជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធានរ​ដ្ឋ​សភាថា ប្រទេសអូស្រ្តាលី បន្តគំាទ្រ និងបង្កើនកិច្ចសហប្រតិបត្តិកា​រ​ជា​មួយ កម្ពុជានៅលើគ្រប់វិស័យ។ ដោយ​ឡែ​កនៅក្នុ​ងឆ្នាំ​២០​២​០នេះ អូស្រ្តាលីនឹងខិតខំជំរុញឲ្យមានដំ​ណើ​រទស្ស​នកិ​ច្ចផ្លាស់ប្តូ​រប​ទពិ​សោ​ធន៍ របស់តំណាងរាស្រ្តវ័​យ​ក្មេ​ងក​ម្ពុជា ទៅកាន់ប្រទេស​អូ​ស្រ្តា​លី។​ ប្រទេសអូស្រា្តលីក៏បានត្រៀមស្វាគម​ន៍​យ៉ាង​ក​ក់ក្តៅ ចំពោះវត្តមាន នៃការអញ្ជើញចូល​រួ​មកិ​ច្ចប្រ​ជុំប្រ​ចំាឆ្នាំ លើកទី២៨ នៃវេទិកាសភាអាស៊ី​-​ប៉ា​ស៊ីហ្វិ​ក (APPF) ដែលសម្តេចប្រធាន​រ​ដ្ឋ​ស​ភា ​និងគណៈប្រតិភូ​ ​សភាក​ម្ពុជា នឹងចូលរួមនៅប្រទេ​ស​អូ​ស្រ្តា​លី នាដើមខែមករា ឆ្នាំ២០២០ខាងមុខនេះផងដែរ​។​

សម្តេច​អគ្គម​ហាពញា​ច​ក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិ​ត​ខំប្រឹ​ងប្រែង​ក្នុង​អាណ​ត្តិ​ការទូតរបស់ លោកស្រី អានជីឡា ខូកូរ៉ាន់ ដែលបានរួមចំណែ​ក​ដល់​ការប​ន្តថែរ​ក្សាទំ​នាក់ទំនង មិត្តភាពជាប្រ​ពៃ​ណី និងកិច្ចសហប្រតិបត្តិកា​រ​រវា​ងក​ម្ពុជា-អូស្រ្តាលី ឲ្យមាន ការរីកចម្រើនថែមមួ​យ​កម្រិ​តទៀ​ត។ សម្តេចជឿជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែ​ល​លោក​ស្រី ស្នាក់នៅកម្ពុជា លោកស្រីពិតជាបាន ឃើញជាក់ស្តែង នូវការ​អ​ភិវ​ឌ្ឍរីក​ចម្រើ​នជា​បន្តប​ន្ទា​ប់រ​ប​ស់កម្ពុជា រួមទំាងសភាពការណ៍​ពិ​ត​នៅ​កម្ពុជា ដែលផ្ទុយពីការបំព​ង​សំឡេងពី​ ខាងក្រៅ ដើម្បីកេងចំណេ​ញ​ប្រយោជ​ន៍​នយោបាយ​បុគ្គល​មួយ​ចំនួ​នតូ​ច។

សម្តេចប្រធានរដ្ឋស​ភា​ មានក្តីសង្ឃឹមថា ទោះបី លោកស្រី អានជីឡា ខូកូរ៉ាន់ បានចប់បេសកកម្មនៅក​ម្ពុ​ជា តែលោកស្រី នៅតែមាន មនោសញ្ចេតនា និងទំនាក់​ទំ​នង​ល្អជាមួ​យប្រជា​ជាតិ​កម្ពុជា​ជា​និ​ច្ច៕ដោយ៖កូឡាប

spot_img
×