Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច អនុវត្ត​ច្បាប់ ត្រូវ​ធ្វើឲ្យ​មាន​តម្លាភាព ប្រសិទ្ធភាព

spot_img

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​ណែនាំ​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវ​ប្រកាន់​នូវ​ក្រម​សីលធម៌​ល្អ ហើយ​ការអនុវត្ត​ច្បាប់ គឺ​ត្រូវ​ធ្វើឲ្យ​មាន​តម្លាភា​ព ប្រសិទ្ធភាព ដើម្បី​ជៀសវាង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

អគ្គស្នងការ​រង​នគរបាលជាតិ លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​ជំរុញ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខិតខំ​ក្នុង​ការបង្ក្រាប​បទល្មើស​ខុសច្បាប់ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ប្រមូល​ថវិកា​ចូលជាតិ តាមរយៈ​ការកាត់បន្ថយ​បទល្មើស​សេដ្ឋកិច្ច​ឲ្យមាន​កម្រិតទាប ។​

ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ច្បាប់ ដល់​នាយ​នគរបាលជាតិ​ជាន់ខ្ពស់ នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​លើកឡើង​ថា បើ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​អនុវត្តន៍​ច្បាប់​បាន​ល្អ​នោះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​កម្មវិធី​អនុវត្តន៍​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋាភិបាល​ទៀតផង ។ ប្រសិនបើ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នេះ​ពី​លើ​ដល់​ក្រោម​ចាប់តាំងពី​នាយកដ្ឋាន រហូត​ដល់​ការិយាល័យ​ថ្នាក់ក្រោម​រាជធានី ខេត្ត មាន​សមត្ថភាព​រឹងមាំ និង​បំពេញ​ភារកិច្ច​បាន​យ៉ាង​សកម្ម​នោះ វា​នឹង​ធ្វើ​ឲ្យ​បទល្មើ​សសេដ្ឋកិច្ច​ថយចុះ ហើយ​ប្រសិនបើ​បទល្មើស​សេដ្ឋកិច្ច​ថយចុះ នោះ​កំណើន​នៃ​ចំណូល​ពន្ធដារ គយ នឹង​កើនឡើង​៕ ដោយ​៖​កូឡាប​

spot_img
×