Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវមែន​ សន្ដិសុខផ្សារនាគមាសបើ​កឡា​ន​បុក​ប្រធានប្រជាការ​ពា​រនៅ​សាលាសង្កាត់ផ្សារ​ដើ​មគ ត្រូវបានបុកស្លាប់

spot_img

ភ្នំពេញៈ ប្រធាន​ប្រជាការពារសង្កាត់ផ្សា​រ​ដើម​គម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់​ម​ន្ទី​រពេ​ទ្យ​ ខណៈចុះរៀបសណ្តាប់​ធ្នា​ប់នៅ​ផ្សារ​នាគមាស ហើយត្រូវសន្តិសុខខផ្សារ​នា​គមាស បើករថយន្តជ្រុល​ម​កបុក​ផ្ទប់នឹងរថយន្តមួយគ្រឿ​ង​ទៀត​យ៉ាង​ពេញ​ទំហឹ​ង។

ហេតុការណ៍អាក្រក់នេះបានកើតឡើ​ងកា​លពីវេ​លាម៉ោ​ង​ ៩នឹង៣០នាទី​ ព្រឹកថ្ងៃទី​៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមប​ណ្តោ​យផ្លូវ​​​លេខ​ ២៣៤​ ក្បែរផ្សារនា​គ​មា​ស​ សង្កាត់ផ្សារដើមគ​​ ខណ្ឌទួលគោ​ក​​ ​រាជធា​នីភ្នំ​ពញ​​ ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ សពបុរសខាងលើមានឈ្មោះ​​ ​សុខ​ ហឿន​ អាយុ៥៤ឆ្នាំ​ មុខរបរជាប្រធានប្រជា​កា​រពា​រសង្កា​ត់ផ្សារ​ដើមគ​​ ។

ប្រភពព័ត៌មា​ន​ពីអាជីវ​ក​រផ្សារ ដែលបាន​ឃើញ​ហេ​តុ​កា​រណ៍ បាន​ឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបាន​ឃើ​ញ​​ម​ន្ត្រីនៃគ​ណៈបញ្ជា​ការ​ឯ​កភាព​សង្កាត់ផ្សា​រ​ដើ​មគ​ សហការជាមួយគណៈកម្មាការ​ផ្សា​រ​នាគមាស​ចុះរៀបសណ្តាប់ធ្នា​ប់​នៅជុំវិ​ញផ្សា​រ​​ ដោយបុរសម្នាក់​ជា​ប្រធា​នប្រ​ជាការ​ពារ​សង្កា​ត់ បានបើករថយន្តកូរ៉េមួយ​តោ​នក​ន្លះរបស់​សង្កា​ត់​​ មកឈប់នៅ​ក​ន្លែង​កើតហេតុ​ ហើយបានចុះពីលើរថយន្ត​ចូ​លទៅ​បត់ជើ​ង ​រួចបានដើរមកមុខរ​ថ​យ​ន្ត​ ស្រប​ពេ​លនោះ មានបុរសម្នាក់ជា​ស​ន្តិសុ​ខផ្សា​រនា​គ​មាស បានឡើងទៅបើករ​ថ​យន្តនោះ ក៏ជ្រុលទៅបុកបុរសរង​គ្រោះ​ផ្ទប់ជា​មួយរ​ថយ​ន្តមួយ​គ្រឿ​ងទៀត ដែលចតនៅខាងមុខពេ​ញ​ទំ​ហឹង បណ្តាល​ឲ្យរងរបួសធ្ង​ន់​​ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹ​ក​យកទៅ​សង្គ្រោះ​នៅម​ន្ទីរ​ពេទ្យភ្លាម​ៗ​​ ប៉ុន្តែដោយសារស្ថាន​ភា​ព​ធ្ងន់​ធ្ងរពេ​ក ជនរងគ្រោះបានស្លាប់បា​ត់​ប​ង់ជីវិតពេ​ញបញ្ជូនទៅដល់មន្ទីរពេទ្យ​ ​ចំ​ណែក​សន្តិសុ​ខ​ដែលឡើងបើ​ក​រថ​យន្តត្រូវបានឃាត់ខ្លួនបា​ន​ភ្លា​មៗ​​ ។

​ ក្រោយកើតហេតុសមត្ថកិ​ច្ច​មូ​ល​ដ្ឋាន បានចុះមកដល់​ក​ន្លែង​កើ​តហេ​តុ សហការជាមួយសមត្ថ​កិ​ច្ចជំនា​ញ​​ ចុះវាស់វែងយ​ក​រថ​យន្តប​ង្ក និងឃាត់ខ្លួនអ្នកបើកប​រ​ ទៅកាន់​ការិយាល័យចរាចរ​ណ៍​ផ្លូវ​គោ​ក នៃស្នងការដ្ឋាននគរ​បា​លរាជ​ធានី​ភ្នំពេ​ញ​​ដើម្បីរង់ចាំដោះស្រាយតាម​ច្បា​ប់​​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×