Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរ​សាទរ កីឡាប៉េតង់កម្ពុ​ជា ឈ្នះ​មេដា​យ​មាស ១គ្រឿងនៅ SEA Games 2019

spot_img

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសបុកផ្លូវការ សម្តេចតេជោ បានប្រកាស អបអរសាទរ និង​កោតស​រសើ​រកីឡា​ប៉េត​ង់កម្ពុជា ឈ្នះមេដាយមាស ​១គ្រឿង​នៅ SEA Games 2019 ក្រោយឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល​ ​១​៣-៤ពិន្ទុ។ ក្រុមកីឡាការិនីប៉េតង់កម្ពុ​ជា​ ​ដណ្តើមបានមេដាយមាស​ ​១គ្រឿងក្នុងព្រឹត្តិកា​រ​ណ៍​កីឡា​ SEA​ Games 2019 នៅប្រទេសហ្វីលីពីន​ ​ក្នុង​វិញ្ញា​សា ៣នាក់ទល់នឹង៣​នា​ក់ ឈ្នះក្រុមកីឡាការិនីរបស់ម៉ាឡេស៊ី​​ នៅ​វគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ​១​៣ទ​ល់​នឹង៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ​ខែធ្នូនេះ។

នេះគឺជាមេដា​យមា​ស លើកទី២ របស់កម្ពុជាដែលដណ្តើម​បា​ន​នៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមាន​ហ្វី​លីពីន​ធ្វើ​ម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្ក​តោ​ ដណ្តើមបានមេដា​យមា​ស ១គ្រឿងដែរកាលពីដើម​ស​ប្តា​ហ៍​ ដោយពេលនេះ​កម្ពុ​ជា ឈ្នះមេដាយសរុបកើន​ដ​ល់​ ២២គ្រឿងហើយរួម​មា​ន មាស២ ប្រាក់៣ និងសំរិទ្ធ១៧គ្រឿង។

​ជូនព​រកូ​នក្មួយ​កីឡាករ កីឡាការិនីទទួលបានជោគជ័យក្នុ​ង​ការ​ប្រកួត​ជា​បន្ត​ប​ន្ទា​ប់ទៀត៕ដោយ៖កូឡាប

spot_img
×