Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​ទាស់សម្តី​គ្នា ក្នុង​ពិធី​ម​ង្គ​ការ ជនសង្ស័យ​២​នាក់ កាប់​យុវជន​ម្នាក់​ស្លាប់

spot_img

​ពោធិ៍សាត់​៖ ដោយសារ​ទំនាស់​ពាក្យសម្តី​គ្នា ក្នុង​ពេល​ផឹកស៊ី​ស្រវឹង យុវជន​ពីរ​នាក់ បាន​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់ បណ្តាលឲ្យ​ស្លាប់​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​។ បន្ទាប់ពី​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ហឹង្សា​ដោយ​ចេតនា​នេះ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ កើតឡើង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ស៊ិន ប៉ូ​យ ស្ថិតនៅក្នុង​ភូមិ​ប្រហា​ល ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។​

​បើ​តាម​ការរៀបរាប់រ​បស់​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ិន ប៉ូ​យ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា គាត់​បាន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​កូនស្រី ហើយ​ពេល​យប់ មាន​ពិធី​រាំ​លេង​កម្សាន្ត រហូតមកដល់​ម៉ោង​កើតហេតុ ស្រាប់តែ​មាន​ករណី​កាប់​គ្នា ផ្អើល​ពេញ​រោង​ពិធី ។​

​សមត្ថកិច្ច​នគរបាល​នៃ​ប៉ុស្តិ៍​រដ្ឋបាល​តា​លោ បាន​បញ្ជាក់​ឲ្យដឹងថា ជនសង្ស័យ​ទាំង​ពីរ ឈ្មោះ រិន ភារៈ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ទី​២​ឈ្មោះ ប៉ុណ្ណ ពៅ ភេទ​ប្រុស ២២​ឆ្នាំ អ្នក​ទាំង​ពីរ រស់នៅ​ភូមិ ប្រហា​ល ឃុំ​តា​លោ ស្រុក​បាកាន​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ រិទ្ធ ភា​រិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ហា​ទិល ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។ ជនសង្ស័យ​ទាំង​ពីរ បាន​យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ ចំ​កញ្ចឹងក​ពីក្រោយ បណ្តាលឲ្យ​រងរបួស​ជា​ទម្ងន់ ក្រោយពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ។

សមត្ថកិច្ច​នគរបាល​បាន​បន្តថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​ករណី​កាប់​គ្នា​នេះ​ឡើង គឺ​បណ្តាលមកពី​ផឹកស៊ី​ស្រវឹង​ទាស់សម្តី​គ្នា​។ ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លោ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×