Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបបាន​ជនសង្ស័យ​ចំនួន​១២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ឆក់​

spot_img

​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​០៥ ធ្នូ ២០១៩ វេលា​ម៉ោង​៣:៣០​នាទី​ទៀបភ្លឺ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាបបាន​ជនសង្ស័យ​ចំនួន​១២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) យ៉ាងសកម្ម​នៅក្នុង​ក្រុង​-​ខេត្ត​ព្រះ សីហនុ និង​ធ្វើការ​កដ​ហូត​បាន​សម្ភារ​វត្ថុតាង​មួយចំនួនធំ ។​

ជនសង្ស័យ​ទាំង​១២​នាក់​៖ ១-​ឈ្មោះ សឿន ប៊ុន​សែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ យៀន អាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​កាស៊ីណូ ទីង​ស៊ឹង មាន​ទីលំនៅ ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៣-​ឈ្មោះ សោ ដា​រ៉ា ហៅ ប៉ាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៤-​ឈ្មោះ ផាត សុ​ភី​ន ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៥-​ឈ្មោះ លីម គីម​ស្រ៊ុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៦-​ឈ្មោះ នី សុវណ្ណ​ឌឿ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៧-​ឈ្មោះ សេង សៀវ​មិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៨-​ឈ្មោះ ឈុន ណេ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៩-​ឈ្មោះ វ៉ុ​ន វិច្ឆិកា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
១០-​ឈ្មោះ យន់ សុខ​លីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
១១-​ឈ្មោះ គី សំណាង ហៅ ប៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
១២-​ឈ្មោះ អ៊ឺ​ង គីម​ហៀក ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

វត្ថុតាង​ចាប់យក​បាន​៖ ម៉ូតូ​៣​គ្រឿង​(​មធ្យោបាយ​ជិះ​ប្រព្រឹត្ត​បទល្មើស ឆក់​) ទូរស័ព្ទដៃ​ចំនួន​៨​គ្រឿង (​មាន​មួយចំនួន​ជា​ផល​នៃ​អំពើ​ឆក់​) កាបូបដៃ​៤ (​ផល​នៃ​អំពើ​ឆក់​) ខ្សែ​កាបូប​១(​ផល​នៃ​អំពើ​ឆក់​) ឯកសារ​ជា​ភាសា​ចិន​មួយចំនួន​(​ផល​នៃ​អំពើ​ឆក់​) អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​២​សន្លឹក និង​កាត​មួយចំនួន​(​ផល​នៃ​អំពើ​ឆក់​) គ្រឿងញៀន​មួយចំនួន ថង់​សម្រាប់​ដាក់​គ្រឿងញៀន​មួយចំនួន​
​ដែកកេះ​មួយចំនួន ដប​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១ ដាវ​ចំនួន​១​ដើម កា​បិត​ប៉័ងតោ ១​ដើម កូនកាំបិត ១​ដើម នង​កាំបិត​ស្នៀត ១​ដើម ។​

​ចំពោះ​ករណីនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×