Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​ប​បង្វឹក​បាល់ទាត់​៖ ត្រូវ​គិតពី​មេដាយមាស ឬ លើក​ពាន​

spot_img

​ភ្នំពេញ​៖ គ្រូ​ប​បង្វឹក​បាល់ទាត់​ក្រុម​អាយុ​ក្រោម​២២​ឆ្នាំ របស់​កម្ពុជា​បានបង្ហាញ ពី​មហិច្ឆតា​ប្រាប់​ក្រុម​ទាំងមូល​ថា មិនត្រូវ​គិតពី​ចំ​​ណាត់​ថ្នាក់​លេខ​៣​នោះទេ ត្រូវ​គិតពី​មេដាយមាស ឬ លើក​ពាន ។​

លោក Felix G.Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ U22 កម្ពុជា បាន​និយាយថា ពិតជា​អស្ចារ្យ​ថា​សម្រាប់​ការលេង​របស់​យើង ជាមួយ​ម៉ាឡេស៊ី ។​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ទៅលើ​កីឡាករ ទាំង​២០​រូប​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​លើក​នេះ ។​យើង​អាច​ធ្វើបាន​មួយ​ដំណាក់កាល ហើយ​ឥឡូវ​យើង​ត្រូវ​ឆ្ពោះទៅ រក​មេដាយ​យើង​មិនត្រូវ​គិតពី​ចំណាត់ថ្នាក់​លេខ​៣​ទេ យើង​បានដាក់​គោលដៅ​គិតពី​មេដាយមាស ។​

គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បន្តថា បេសកកម្ម​របស់​យើង មិនទាន់​ចប់​ទេ យើង​ត្រូវ​គិតពី​ការរក្សា​សុខភាព និង​រាងកាយ​របស់​យើង ។​យើង​គិតពី​ការរីកចម្រើន​ជាង គិតពី​លទ្ធផល​ពេលនេះ ក្រុម​របស់​យើង​បានបង្ហាញ ពី​ការរីកចម្រើន​ហើយ តែ​ការប្រកួត​របស់​យើង​លើក​ក្រោយ​នឹង​កាន់តែ​ធ្ងន់​ទៅៗ ។​

សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ របស់​កម្ពុជា​បាន​សាង​ប្រវត្តិសាស្ត្រ រយៈពេល​៦០​ឆ្នាំ ក្នុង​ដំណើរការឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម បន្ទាប់ពី​យកឈ្នះ​ម៉ាឡេស៊ី ៣​ទល់​១ ស្មើ​ម្ចាស់ផ្ទះ​ហ្វីលីពីន ១​ទល់​១ ឈ្នះ​ទី​ម័​រ​ខាងកើត ៥​ទល់​០ និង​ចាញ់​មី​យ៉ាន់​១​ទល់​២ នោះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×