Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ស្គុ​ត បេី​ក​បុក​បាក់​បង្កាន់ដៃស្ពាន មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ស្ទឹងត្រែង​

spot_img

​ស្ទឹងត្រែង​៖ ឧបទ្ទវហេតុ​មិន​ធ្លាប់មាន​មួយ​បាន​កេី​ត​ឡេី​ង រថពាសដែក ដែល​គេ​ហៅថា​អា​ស្គុ​ត បេី​ក​រេ​ចង្កូត​ទៅបុក​បង្កាន់ដៃ​ស្ពាន​មេគង្គ បាក់​អស់​មួយ​ប្រឡោះ សំណាង​ហេី​យ​មិន​ធ្លាក់​ពី​លេី​ស្ពាន បង្ក​ការ​ភ្ញាក់​ផ្អេី​ល​យ៉ាងខ្លាំង នា​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​លេី​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ស្ទឹងត្រែង ជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវជាតិ​លេខ​៩ ត​ភ្ជាប់​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហា៊រ។

​ប្រភពព័ត៌មាន​បឋម​បានអោយដឹងថា រថពាសដែក​ខាង​លេី​ខូច ទេី​ប​យកទៅ​ជួសជុល​ឡេី​ង​វិញ បន្ទាប់ពី​ជួសជុល​រួច បងប្អូន​កងទ័ព​បាន​បេី​កសាក លុះ​ពេល​ធ្វេី​ដំណេី​រ​ឆ្លងស្ពាន មកដល់​ចំណុច​កេី​ត​ហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​បង្កាន់ដៃ​ស្ពាន ដោយសារតែ​បង្កាន់ដៃស្ពាន​នេះ មាន​សភាព​រឹងមាំ ទេី​ប​មិន​បណ្ដាល​ឲ្យ​បាក់​ធ្លាក់ចូល​ទន្លេ គ្រាន់តែ​រង​ការខូចខាត បាក់​ដែក​បង្កាន់ដៃស្ពាន អស់​មួយ​ប្រឡោះ និង​រថពាសដែក​រង​ការខូចខាត​ចំហៀង​មុខ តែ​មិន​បណ្ដាល​ឲ្យ​អ្នក​បេី​កបរ​រងរបួស​នោះទេ ។

​ប្រភព​បន្តថា យ៉ាងណាមិញ អុ្ន​ក​បេី​ក​រថ​គ្រោះ​ក៏បាន​រាយការណ៍ ជូន​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន បានដឹង និង​ទាក់ទង​មន្ទីរ​សាធារណការ​ខេត្ត ចុះទៅពិនិត្យ​មេី​ល​ផងដែរ និង​អនុញាតិ​ចេញ សំណង​ជួសជុល​បង្កាន់ដៃស្ពាន ដែល​រង​ការខូចខាត​នោះ​ឡេី​ង​វិញ​ផងដែរ ៕ ដោយ​៖​កូ​ឡាប

spot_img
×