Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងហៅ ​ដូណាល់ ត្រាំថាជាមនុស្សចាស់វង្វេងវង្វាន់ ​និ​ងល្ងង់​ខ្លៅ

spot_img

ប្រទេសកូរ៉េខាងជើងបានវាយប្រហារជាថ្មីទៅ​លើ​មេដឹ​កនាំ​អាមេរិច ក្រោយពេលលោក ដូណាល់ ត្រាំបានធ្វើការព្រមាន​របប​ព្យុ​ងយ៉ា​ងថាអា​មេរិ​ចអាចនឹងប្រើប្រាស់យោធាប្រឆាំងរបប​នោះ​។​

ក្រសួងការបរទេសកូរ៉េខាងជើងនិ​យា​យ​ថា ប្រសិនជាដូណាល់ ត្រាំមានទំនោរចង់ដោះស្រាយស្ថានភា​ព​តាមរ​យៈវិ​ធាន​កា​រនោះ ពិតណាស់វាមើលទៅលោកដូច​ជា​មនុ​ស្សចា​ស់វ​ង្វេងវង្វាន់ និងឆោតល្ងង់។

កូរ៉េខាងជើងធ្លាប់ហៅលោ​ក​ ត្រាំដំបូងថាជាមនុស្សចាស់​ ​និងខ្សោ​យ កាលពីឆ្នាំ ២០១៧។

មេដឹកនាំអាមេរិច ​និ​ងកូរ៉េ​ខាង​ជើងធ្លាប់បានជួបចរចារ​គ្នា​ទ​ល់មុ​ខ​ចំនួន ២លើក នៅក្នុងប្រទេសសិង្ហបុរី​​កាលពី​ខែ​មិថុ​នា​ ឆ្នាំ ២០១៨ និងប្រទេសវៀ​ត​ណា​ម ក្នុងខែកុម្ភៈ ឆ្នាំនេះ។ ប៉ុន្តែ កាលពីពេលថ្មីនេះ មានការកើ​ន​ឡើងកា​រ​វាយប្រហារគ្នាតាមរយៈ​ពា​ក្យ​សម្តី ខណៈដែលកិច្ចចរចារមិ​ន​មាន​ការ​រីក​ចម្រើន​ទៅមុ​ខ​សោះ។

នៅក្នុងកិច្ចប្រជុំកំពូល​ណា​តូ កាលពីថ្ងៃអង្គារកន្លងទៅ​នេះ​ លោកដូណាល់ ត្រាំ បានហៅមេដឹកនាំកូរ៉េខាងជើង​ ​គី​ម ជុងអ៊ុនថាជា បុរ​ស​រ៉ុ​​ក្កែត (Rocket Man)។

លោកក៏បានលើកឡើងផ​ង​ដែរ​ថា អាមេរិចរក្សាសិទ្ធិក្នុងការប្រើប្រាស់ក​ម្លាំ​ងយោ​ធាប្រឆាំ​ងនឹ​ង​ក្រុ​ង​ព្យុងយ៉ាង។

នៅក្នុងសេចក្តីប្រកាសដែល​ចុះ​ផ្សាយ​ដោយ​សា​រព័ត៌មានរដ្ឋកូរ៉េខា​ង​ជើង អនុរដ្ឋមន្រ្តីការបរ​ទេ​ស​ Choe Son-hui បានធ្វើការព្រមានថា “​ស​ង្រ្គាម​ពាក្យ​សម្តី” ដែលកើតឡើងតាំ​ង​ពី ២ឆ្នាំមុនប្រហែលជានឹងប​ន្ត​កើ​តមាន​ទៀ​ត៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×