Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកប្រាក់ឡើង ដល់ជាង១០០លានដុល្លារ​ ​សម្រាប់ សាងសង់អគារមន្ទីរពេទ្យ​កា​ល់​ម៉ែត

spot_img

ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងថា ចំនួនទឹកប្រាក់ឡើង ដល់ជាង១០​០​លា​នដុល្លារ ដែលធ្វើឱ្យយើងមាន​ល​ទ្ធ​ភាព រៀបចំមន្ទីរ​ពេ​ទ្យកា​ល់ម៉ែ​ត ឱ្យក្លាយ ទៅជាមជ្ឈមណ្ឌលពហុប​ច្ចេ​ទេ​ស សម្រាប់ការពិនិត្យព្យា​បា​ល​ ជូនប្រជាជន។

នៅថ្ងៃទី៦ធ្នូ តាមរ​យៈ​ទំព័​រ​ហ្វេស​ប៊ុក ផ្លូវការ សម្តេចតេ​ជោ​ ​ហ៊ុន សែន បានបញ្ជាក់ថា សូមជម្រាបជូនបងប្អូន​ជ​ន​រួម​ជាតិ ជាទីគោរពស្រឡា​ញ់ថា​ ចំណូលដែល សប្បុរសជនចូលរួមដើម្បី
​ធ្វើ​ទំនើប​កម្ម​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត រហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះមានចំនួន 70,191,994ដុល្លារនិងប្រាក់រៀល
ចំ​នួ​ន32​,110000រៀល។ បើគិតទាំងថវិការ៣០លានដុ​ល្លា​រ របស់រាជរដ្ឋាភិបាល​ផ​ង ចំនួនទឹកប្រាក់ឡើង ដល់ជាង១០០លាន​
​ដុល្លា​រដែ​លធ្វើឱ្យ​យើ​ងមា​ន​លទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែ​ត​ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេ​ទេ​ស​
សម្រាប់កា​រ​ពិ​និត្យ​ព្យាបាល ជូនប្រជាជន យើងឱ្យកាន់តែ មានប្រសិទ្ធភាព។

​ស​ម្តេច​នាយក​រដ្ឋមន្រ្តី បានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណ ចំពោះសប្បុរសជ​ន​ទាំង​អ​ស់ ដែលចូលរួមបរិច្ចាគ​ដើ​ម្បី​ស​ង្រ្គោះ
​ជិ​វិតមនុស្សតបតាមការ​អំ​ពាវ​នាវ​រ​ប​ស់ខ្ញុំ”៕ ដោយ៖កូឡាប

spot_img
×