Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន កុំសរសេរព័ត៌មាន ស៊ី​អារ​ម្មណ៍​

spot_img

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័​ត៌មាន បានថ្លែងថា ការដែលប្រព័ន្ធ​ផ្សព្វ​ផ្សា​យ ដូចជា ទូរទស្សន៍ កាសែត និងអនឡាញ ធ្វើព័ត៌​មានច្រើន ធ្វើឲ្យអ្នកអាន អ្នក​មើ​ល ជ្រើសរើសរកព័ត៌មានតែខ្លួនពេញចិត្ត ។

លោកថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីបញ្ចប់ វេ​ទិ​កានិព​ន្ធនាយក​សា​រ​​ព័ត៌​​មានក​​​ម្ពុជាលើកទី១៦ ត្រូវប្រារព្ធធ្វើឡើងនៅ​ថ្ងៃ​ទី​៦​ ខែធ្នូ ឆ្នាំ ២០១៩ នៅភោជនីយដ្ឋា​​​ន​​​ទ​ន្លេ​បា​សា​ក់​​២ ក្រោមប្រធានបទ​ “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០” ។

លោករដ្ឋមន្ត្រី បានថ្លែងថា បើកាលណាយើងគិតថាដំបូងមាន​ព័​ត៌មានច្រើន អាចធ្វើការជម្រើសជ្រើសយក ផ្ទៀងផ្ទាត់ផ្នែកព័ត៌​មា​នយ​ក ព័ត៌មានណា​ ដែលមានភាពប្រាកដ​ប្រ​ជា​ ប៉ុន្តែតាមពិតយើ​ង​ឃើញ​ថាមាន​ព័ត៌​មាន​ច្រើន ដែលធ្វើឲ្យមនុស្ស​ ​គាត់រើសតែស្អី​ ជាផ្នែករបស់គាត់ អ​ញ្ចឹង​ធ្វើឲ្យគាត់មិនអា​ចទ​ទួលព័​ត៌មាន ពីខាងក្រៅបា​ន​ទេ ដូច្នេះធ្វើឲ្យអ្នកទ​ទួល​ព័ត៌មានកា​ន់តែច​ង្អៀ​ត។ ហើយលោកថា ការដែលប្រជាពលរដ្ឋមិនអាចទទួលបានគ្រប់ជ្រុងជ្រោយនោះ ដូច្នេះហើយជាហេតុធ្វើឲ្យអ្នកសារព័ត៌​មានយើ​ង មានការប្រឈម ដូច្នេះ​អ្នកសារព័ត៌មាន ត្រូវតែហ៊ានហែល​បញ្ច្រា​ស​ទឹក​ ។

លោកបញ្ជាក់ថា អ្នកព័ត៌​មាន​ដែលហ៊ា​នហែល​ប​ញ្ច្រាសទឹក យើងនិយាយអ្វី​ដែ​លត្រ​ង់ និយាយតាមហ្នឹ​ង​ យើង​និយា​យដោ​យត្រង់ ដោយមានរបៀប​និ​យាយ​ បើយើង​មិន​ចេះនិយាយ គេនឹងជេរយើង យើងត្រូវតែរត់តាម​អា​ហ្នឹង បើយើងនិ​យាយ​តាមតែ​ចរ​ន្ត​រប​ស់គេ ដោយដឹងថា​អា​ហ្នឹងខុ​សហើ​យ យើងនៅតែរ​ត់តាម​ចរ​ន្ត​គេ យើងមិនមែនជាអ្ន​កសា​រព័ត៌មាន មានវិជ្ជា​ជីវៈ​នោះទេ​ ។​

ពាក់ព័ន្ធនឹងការប្តឹងអ្នកសារព័ត៌មានទៅកាត់ទៅតាមប្រព័ន្ធតុលាការនោះ ត្រូវបានលោកខៀវ កាញារីទ្ធ បញ្ជាក់ថា យើងដឹងហើយក្រមព្រហ្មទណ្ឌ បា​ននិ​យា​យ​ហើយថា ការងារនេះទាក់ទង​នឹ​ងវិ​ស័យសារព័​ត៌មាន គឺត្រូវតែយកច្បា​ប់សារ​ព័ត៌​មាន​ជាធំ ប៉ុន្តែកុំភ្លេច​ថា ពេលមួយនោះ​ មិនមែនជាការផ្សា​យ​ព័ត៌​មានទេ​ គឺជាការបរិហា​រ​កេរ្តិ៍ ហើយ​គេប្តឹ​ងរឿ​ងចំណុច​ធំបំផុត នៅក្នុងច្បា​ប់ស្ដី​ពីសា​រព័​ត៌មាន អ្នកព័ត៌​មានមានទោ​សដា​ក់ពន្ធ​នាគា​រ លើការបញ្ចេញមតិ​នោះ​ទេ ចំណែកឯការបរិហារកេរ្តិ៍​ គឺ​ភាគី​ទីបី ជាអ្នកប្ដឹង​ផ្ដ​ល់នោះទេ​ មិនមែ​នជាតុលាការជាអ្ន​កប្ដឹង​ទេ​។

ទាក់ទងយុគសម័យឧស្សាហ​ក​ម្ម ​4.0 លោក បានបន្តថា អ្នកសារព័ត៌មានត្រូវស្វែងយល់​ពី​ប្រព័​ន្ធច្បាប់ ប្រ​ព័ន្ធ​តុលាការ និងច្បាប់នានា​នៅក្នុង​ស​ង្គម​ ។ អ្នកសារព័ត៌មាន ត្រូវលើកកម្ពស់សមត្ថភា​ព​ខ្លួនឯង ពាក់ព័ន្ធនឹងកម្រិតយល់ដឹ​ងពី​បច្ចេក​វិ​ទ្យា ធ្វើការផ្ទៀងផ្ទាត់ព័ត៌​មា​ន ឆែករ​កព័​ត៌មា​ន ហើយត្រូវ​មាន​ចំណេះដឹ​ងផ្នែ​កភាសា​បរ​ទេ​ស ដើម្បីភាពងាយស្រួលក្នុងការទំនាក់ទំនងជា​មួ​យអ្ន​កសា​រព័ត៌មា​ន​ប​រទេស នៅពេលដែលយើងទៅទស្សន​កិ​ច្ចផ្នែ​កសារ​ព័ត៌មា​ននៅ​ក្រៅប្រ​ទេស​។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលមានបំណ​ង​ចង់ផ្ញើ​សំណួ​រទៅ​សម្តេចតេជោហ៊ុនសែន សូមផ្ញើ​តា​មរយៈសមាគម ​​ឬក្លឹបអ្នកកាសែតកម្ពុជា​ ​ហើយសំណួរទាំងអស់​នឹ​ងត្រូ​វយក​ទៅពិចា​រណា​ថាតើសំ​ណួរណាគួរឆ្លើយ សំ​ណួរណាមិនគួរឆ្លើយ ​ហើ​យសម្តេច​នាយ​ករ​ដ្ឋ​មន្រ្តី មិនមែនមានតួ​នា​ទីស​ម្រាប់ឆ្លើ​យសំណួរអ្នកកាសែតទាំងអស់នោះ​ទេ​។​

ពាក់ព័ន្ធនឹងព័ត៌មានមិនពិត​ ​គឺប៉ះពាល់ដល់អារម្ម​ណ៍​ប្រជា​ជន ព្រោះប្រជាជនមានចំ​ណេះ​នូវ​តិ​ច ចំណែកឯព័ត៌មា​ន​ក្លែងប​ន្លំ​ គឺសុទ្ធតែប៉ះហើយ​ ​ប៉ុន្តែឆា​ប់បំបា​ត់​បាន ។ ព័ត៌មានដែលគេ​ហៅ​ថាស៊ី​អារ​ម្មណ៍​នោះ គឺជាព័ត៌មានពិតមែន​ ប៉ុន្តែរឿងពិតវា​ទៅអី​ចុះទេ តែគេបង្វែទៅរឿង​ផ្សេង​មួយទៀត ​ដែលនេះគេ​ហៅថា​ព័​ត៌មាន​ស៊ីអា​រម្ម​ណ៍ ដូច្នេះយើងត្រូវឆ្លើយដោ​យ​មានទ​ឡ្ហី​ករ​ណ៍ត្រឹមត្រូ​វ អ​ត់វែង អត់ស្មុគ​ស្មា​ញ ដោយមានមូលហេតុច្បា​ស់លា​ស់​។ លោករដ្ឋមន្រ្តី បានបញ្ជាក់ចុងក្រោយថា អ្នកសារព័ត៌មាន ត្រូវគោរពក្រមសីលធម៌ និងច្បាប់របបសារព័ត៌មានរបស់កម្ពុជា៕ ដោយ៖កូឡាប

spot_img
×