Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យវៀតណាមម្នាក់ទៀត​ ​រួមនឹងគ្រឿងញៀនជិ​ត​ ២គីឡូក្រាម បន្ទាប់ពីចាប់ខ្លួ​ន​បក្ខពួក ៤នាក់

spot_img

ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿង​ញៀ​ន​ (ក៣) ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ​ប្រុ​ញ​ សាន នាយករងមន្ទីរប្រឆាំងបទ​ល្មើស​គ្រឿង​ញៀន បានបន្តការស៊ើបអង្កេ​ត​ករ​ណី​កែច្នៃ ជួញដូរគ្រឿងញៀន កា​ល​ពីថ្ងៃ​ទី៣-៤ ខែធ្នូ ឆ្នាំ២០១៩ ដោយសហការជាមួយ​ក​ម្លាំង​មូល​ដ្ឋាន ក្រោមការសម្របសម្រួលពី​លោ​ក គុជ គីមឡុង ព្រះរាជអាជ្ញារង ​នៃ​អយ្យ​ការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញចាប់ខ្លួនជនសង្ស័យវៀតណាមម្នាក់ទៀត​ ​រួមនឹងគ្រឿងញៀនជិ​ត​ ២គីឡូក្រាម បន្ទាប់ពីចាប់ខ្លួនជនសង្ស័យវៀ​ត​ណាម ៤នាក់ រួមនឹងគ្រឿងញៀន គ្រឿងញៀនជិត ១០​០​គីឡូ​ក្រាម និងសារធាតុគីមីផ្សំ ​ជា​ង ២៨គីឡូក្រាម នៅរាជធានី​ភ្នំ​ពេញ។

លោកឧត្តមសេនីយ៍ទោ ប្រុញ សាន បានឲ្យដឹងថា គោលដៅទី១៖ នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានឆែកឆេរលំ​នៅ​ដ្ឋាន ផ្ទះលេខ១៤ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មី ស្ថិតក្នុង សង្កាត់គីឡូម៉ែត្រលេ​ខ​៦ ​ខណ្ឌ​ឬ​ស្សីកែវ ដែលទីតាំងនេះ​មុ​ខស​ញ្ញា​ឈ្មោះ ​NGUEYN TUAN THANH ជនជាតិវៀតណាម ភេទប្រុស កើតថ្ងៃទី០​៩​/០១/១៩៨៥ កាន់លិខិតឆ្លងដែនលេខ​ ​B5751778 អ្នកជួល ជាលទ្ធផល៖ ជនសង្ស័យបានគេច​ខ្លួ​នមុខ​ពេលស​មត្ថកិ​ច្ចយើ​ងទៅដ​ល់​ ប៉ុន្តែសមត្ថកិច្ចបានចា​ប់​យកវ​ត្ថុ​តាង​រួ​មមា​ន៖ កញ្ឆាក្រៀម ១កញ្ចប់ធំ រថយន្ត ១គ្រឿង ម៉ូតូ ចំនួន ២គ្រឿង ម៉ាស៊ីនរាប់លុយ ១គ្រឿង
ជញ្ជីងថ្លឹង ១គ្រឿង។

លោកឧត្តមសេនីយ៍ទោ នាយករងមន្ទីរប្រឆាំងបទ​ល្មើ​សគ្រឿង​ញៀន​ បានឲ្យដឹងទៀតថា គោលដៅទី២៖ នៅវេលាម៉ោង២០និង៥២​នា​ទី ថ្ងៃដដែល សម្ថកិច្ចជំនាញបានប​ន្ត​ទៅឃាត់​ខ្លួនជ​នសង្ស័យ​ម្នា​ក់ ឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ ( Mai Hoan Tien Thanh ) ភេទប្រុស ជនជាតិវៀត​ណា​ម គ្មានលិខិតសម្គាល់ខ្លួ​ន​ នៅចំណុចផ្លូវលេខ៣​០​៤​កែ​ង ​ផ្លូ​វលេខ១៥៣ ស្ថិតក្នុងសង្កាត់ សង្កាត់អូឡាំពិក ខណ្ឌចំ​កា​ររ​មន។

នៅវេលាម៉ោង២២និង០០នាទី សមត្ថកិច្ចបា​នប​ន្ត​ទៅឆែក​ឆេរបន្ទ​ប់​លេខ៦០៨ នៃសណ្ឋាគារហ្វែរីឡេម ​ផ្លូ​វលេខ១២១ សង្កាត់បឹង ព្រលឹត ខណ្ឌ៧មករា ​ដែល​ឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ ( Mai Hoan Tien Thanh ) ជួលស្នាក់នៅ ជាលទ្ធផលរក​ឃើ​ញ ​៖ សារ​ធាតុញៀន​ប្រមា​ណជិ​ត ២គីឡូក្រាម រួមមាន៖ ម្សៅម៉ត់ពណ៌ស ​ស​ង្ស័យ​កេតាមី​ន ២កញ្ចប់។ ម្សៅក្រាមពណ៌សថ្លា សង្ស័យមេតំហ្វេតាមីន (ICE) ៤កញ្ចប់ ម្សៅក្រាមព​ណ៌ត្នោ​ត សង្ស័យអ៊ិចស្តាស៊ី​ ​(MDMA) ១កញ្ចប់ធំ ថ្នាំគ្រាប់ចម្រុះពណ៌ ១ប្រអប់ និង៦កញ្ចប់ ។

បច្ចុប្បន្នជន​ស​ង្ស័យ និងវត្ថុតាង សមត្ថកិច្ចបាន​នាំ​មក​មន្ទីរ​ប្រឆាំ​ងគ្រឿង​ញៀ​ន នៃអគ្គស្នងការដ្ឋា​ន​ន​គរនបាលជាតិ​ ដើម្បីកសាងសំណុំរឿ​ង​ចាត់​ការតា​មនីតិវី​ធី​ច្បាប់​។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ​ខែ​ធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿ​ង​ញៀ​ន​ “ក៣” សហការជាមួយនគរ​បា​លមូ​លដ្ឋា​ន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់​ស្តែ​ងបង្ក្រា​បករ​ណីជួ​ញដូរគ្រឿ​ងញៀ​ន​ដ៏ធំមួយ ដោយចាប់ជនជាតិវៀតណាម​ចំ​នួ​ន ៤នាក់ (ស្រី២នាក់) រួមជាមួយថ្នាំញៀនប្រ​មា​ណ​ ១០គីឡូក្រាម និងវត្ថុតាងមួយចំនួ​ន​ទៀត នៅចំណុចផ្ទះជួលគ្មានលេខ​ ​ក្រោយម​ន្ទីរពេ​ទ្យរ​បេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងក​ងទី​២ ខណ្ឌបឹង​កេ​ង​កង រាជធានីភ្នំពេញ​។​

ជនសង្ស័​យទាំង​៤នា​ក់រួ​មមាន៖ ទី១.ឈ្មោះ Nguyen Yuan Anh ភេទប្រុស ឆ្នាំកំណើត ១៧.៧.១៩៩៥ ជនជាតិវៀតណា​ម​ ស្នាក់​នៅផ្ទះ​ជួលគ្មា​ន​លេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង​២​ ខណ្ឌ​បឹ​ងកេ​ងកង, ទី២.ឈ្មោះ Phuong Hoang Veit ភេទប្រុស ឆ្នាំ​​កំណើ​ត ២៧.៧.១៩៩៦ ជនជាតិវៀត​ណា​ម​ ស្នាក់នៅផ្ទះជួល​ផ្លូ​វ​១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង​២​ ​ខណ្ឌបឹងកេង​ក​ង, ទី៣. ឈ្មោះ Nguyen Thi Thuy Ngoc ភេទស្រី​ ​ឆ្នាំកំ​ណើត​ ៩.១០.១៩៨៨ ជនជាតិ​វៀ​​តណា​ម​ ស្នាក់នៅផ្ទះជួលគ្មា​ន​លេ​ខផ្លូ​វ​១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងក​ង​២ ខណ្ឌ​បឹ​ងកេ​ង​កង, ទី៤. ឈ្មោះ Nguyen Thi Thuy Ngan ភេទស្រី ឆ្នាំកំណើត ​១​១.១០.១៩៩០ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ​ផ្លូ​វ​១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២​ ​ខ​ណ្ឌបឹង​កេ​ង​ក​ង។

ក្រោយការចាប់ខ្លួន និងក្រោយកា​រ​សួរ​នាំ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលក្រោមកា​រ​សម្រ​ប​សម្រួ​ល​ពី​តំ​ណា​ងអ​យ្យ​កា​រ បាននាំជនសង្ស័យប​ន្ត​ចុះឆែ​កឆេ​រទី​តាំង​កែច្នៃ​គ្រឿង​ញៀ​ន ស្ថិតនៅផ្ទះលេខ១៦​៨​ ផ្លូវលេខ១១២ ភូមិរបោះអង្គាញ់១ ​ស​ង្កាត់ព្រែ​ក​ឯ​ង ខណ្ឌច្បារអំពៅ​ ​ដោយរកឃើញគ្រឿងមួយ​ចំនួ​នធំ​។

ជាលទ្ធផលសរុបទាំង ២​ទី​តាំង​ សម​ត្ថកិ​ច្ចបានរកឃើញ គ្រឿងញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំ​ ​ជាង ២៨គីឡូក្រាម ៕ដោយ៖កូឡាប

spot_img
×