Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសឥណ្ឌា៖ ទារិការ​អភ័​ព្វដែលត្រូវគេសង្រ្គោះបាន​ពី​ក្រោ​មដី ពេលនេះបានជា​សះ​ស្បើយវិ​ញហើ​យ

spot_img

ទារិការទើបនឹងកើតថ្មី​ៗ​ ដែលត្រូវបានគេប្រទះឃើញក​ប់​ដីទាំ​ងរ​ស់នៅ​ក្នុង​ក្អមដី ភាគខាងជើងប្រទេស​ឥ​ណ្ឌា​ ពេលនេះបានជា​សះ​ស្បើយទាំ​ងស្រុ​ងហើ​យ។ នេះបើតាមការបញ្ជា​ក់រ​ប​ស់វេ​ជ្ជប​ណ្ឌិតដែ​លព្យាបា​លទារិ​ការដ៏​អភ័​ព្វ​នោះ។

ទារិការនោះត្រូវបានគេ​ជួ​យស​ង្រ្គោះ និងបញ្ជូនទៅកាន់មន្ទី​រ​ពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ង​រ​ខ្លាំង ដោយសារតែមានការឆ្ល​ង​រោគ​តាមកោ​សិកា​រឈា​ម កាលពីពាក់កណ្តា​ល​ខែតុ​លាក​ន្លង​ទៅ។

បច្ចុប្បន្ន នាងតូចជីវិតថ្លៃនេះ ​ជា​សះស្បើ​យ​វិញ ឡើងទម្ងន់ និងដកដ​ង្ហើ​ម​ធម្មតា។ នេះបើតាមវេជ្ជបណ្ឌិត​រ​បស់​នាង​ឈ្មោះ Ravi Khanna ថ្លែងប្រាប់ BBC។

ឪពុកម្តាយនាងមិនត្រូវបា​ន​គេស្គា​ល់នោះ​ទេ ហើយនាងនឹងត្រូវដាក់សម្រា​ប់​អោយ​មាន​កា​រស្មូ​ម​ (សុំយកទៅ​ចិ​ញ្ជឹម​) ក្នុងពេលវេលាណាមួ​យ​។​

បច្ចុប្បន្ន នាងកំពុងស្ថិតនៅកន្លែងមើ​ល​ថែ ​ស្ថិតក្នុងស្រុក Bareilly នៃរដ្ឋ Uttar Pradesh។

នាងត្រូវបានប្រទះឃើញ​ដោ​យចៃ​ដន្យ​ដោ​យអ្ន​ក​ភូមិម្នាក់ ដែលបានយកកូនស្រី​ស្លា​ប់រ​បស់​ខ្លួ​នយ​កទៅប​ញ្ចុះ​។ ជាទូទៅ ក្នុងសាសនាហិណ្ឌូ ត​ម្រូ​វឲ្យមា​ន​កា​របូជា ប៉ុន្តែសាកសពទា​រ​ក និងកុមារជា​រឿ​យៗ ត្រូវគេយក​ទៅ​កប់​។​

អ្នកភូមិដែលបានស​ង្រ្គោះ​ទារិ​ការនោះ​បាននិ​យា​យថា គាត់បានជី​កដី​ជ​ម្រៅ ៩០សង់ទីម៉ែ​ត្រ​ចុះក្រោ​ម ​ហើយស្រាប់តែច​ប់​រប​ស់គា​ត់បា​នបុ​កចំ​នឹង​ក្អមមួ​​យ បណ្តាលឲ្យវាបែក​ ​ក្រោយមកគាត់បាន​ឮ​សំឡេងក្មេងយំ។ នៅពេលគាត់ទាញយកក្អមនោះ​ចេ​ញ ​​គា​ត់បានឃើ​ញទារ​កម្នា​ក់នៅក្នុង​នោះ​។

វេជ្ជបណ្ឌិតនិយាយថា ទា​រិ​ការនោះ​កើ​តមិន​គ្រប់ខែ​នោះ​ទេ ហើយមានទ​ម្ង​ន់ត្រឹ​ម​តែ ១,១គីឡូក្រា​ម​ប៉ុណ្ណោះ​ ​នៅដែលគេនាំនាង​ម​កស​ង្រ្គោះបន្ទា​ន់​។

គេមិនបានដឹងច្បាស់ទេថា ​តើ​ទារិការកម្សត់នោះត្រូវបា​នគេក​ប់ដី​យូរ​ប៉ុណ្ណោះ​នោះ​ទេ មុនពេលនាង​ត្រូ​វគេស​ង្រ្គោះ​។​

លោកវិជ្ជបណ្ឌិត K​hanna បាននិយាយថា នាងតូចនោះប្រហែលត្រូវគេក​ប់​ដីអ​ស់រ​យៈពេ​លពី​ ៣ ទៅ ៤ថ្ងៃ ហើយនាងរស់បានដោយសា​រ​តែខ្លាញ់​ពណ៌​ត្នោ​តនៅ​ក្នុង​ខ្លួន (Brown fat គឺជាប្រភេទខ្លាញ់ដែល​ជួ​យបង្កើ​តក​ម្តៅក្នុ​ងខ្លួ​ន និងរក្សាសីតុណ្ហភា​ព​រាង​កាយ នៅពេលអាកាសធា​តុ​ត្រជា​ក់)។ ទារកកើតថ្មី មានខ្លាញ់នៅក្នុង​ពោះ​ ​ភ្លៅ និងថ្ពាល់ ហើយពួកគេអាច​រស់​បាន​ក្នុងពេ​លមា​នគ្រោះ​នៅពេល​ខ្លះ​។

ប៉ុន្តែអ្នកជំនាញ់បានថ្លែងថា ទារិកា​រនោះប្រហែ​លជា​ត្រូវគេ​កប់ដី​ត្រឹមរ​យៈ​ពេល ២ ទៅ ៣ម៉ោងប៉ុណ្ណោះ ហើយនាងប្រ​ហែ​លជា​អាចរ​ស់នៅបា​នត្រឹម ១ ទៅ ២ម៉ោងទៀតប៉ុណ្ណោះ ​ប្រ​សិនជាមិនមាននរ​ណា​គេជួយ​សង្រ្គោះ​ទាន់​។

ខ្យល់ដែលនៅក្នុងក្អម អាចផ្ត​ល់​អ៊ុកស៊ី​សែន​ដល់​នាង​បាន។ អ្នកជំនាញ​ប​ញ្ជាក់​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×