Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងមានប​ញ្ហាស​ម្ពាធ​ឈាមឡើ​ងមែ​ន​ឬទេ? សាកវិធីសាស្រ្តធម្ម​ទាំ​ង​នេះ

spot_img

វាគឺជាការពិតមួយដែល​និ​យាយ​ថា មនុស្សចាស់គឺងាយនឹងមាន​ប​ញ្ហាលើស​សម្ពា​ធឈា​ម​ណាស់​​ ដោយសារតែឥទ្ធីពលនៃភាព​ចា​ស់ទៅអា​យុ​ របស់សរ​សៃ​ឈាម និងបេះដូង។ ប៉ុន្តែសព្វថ្ងៃនេះក៏មាន​ក​រណី​ច្រើនដែ​រ​ ដែលជំងឺលើសសម្ពា​ធ​ឈាម​កើតឡើ​ងលើម​នុ​ស្ស​វ័​យក្មេង ជាពិសេសអ្នកដែលមានរបប​អា​ហារបែ​បលោក​ខាង​លិ​ច​តែម្តង។ យ៉ាងណាមិញ មានថ្នាំច្រើ​ន​ណាស់ដែ​លអា​ចប្រើ​ដើ​ម្បីគ្រ​ប់គ្រ​ងការលើសសម្ពាធឈាម​បា​ន ហើយមានតម្លៃ​ថោ​ក​ទៀត​។ ប៉ុន្តែដោយសារតែថ្នាំនេះ​អា​ចមាន​ផល​រំខា​នច្រើ​ន​ ដូ​ច្នេះយកល្អគួរតែជ្រើសរើសវិធីធម្ម​ជាតិ​ក្នុង​ការគ្រ​ប់គ្រង​វិ​ញ ព្រោះវាមានប្រសិទ្ធ​ភា​ពដូ​ច​គ្នាទេ​។

ខ្ទឹមស

នៅពេលនិយាយដល់​កា​រគ្រប់​គ្រងសម្ពាធឈាមតាមបែបធម្មជាតិ​ ​ខ្ទឹមសប្រហែលជាដំណោះស្រាយដ៏ពេ​ញ​និយ​មបំផុ​តហើយ។ វាមានប្រសិទ្ធភាពរំលាយកំណក​ឈា​ម ​ដែ​លរឿងនេះមិនត្រឹ​ម​តែមិន​ឲ្យលើស​សម្ពា​ធ​ឈា​មទេ ថែមទាំងជួយបន្ថយការ​ប្រ​ឈម​នឹង​ជំងឺ​គាំង​បេះដូង​ និងដាច់សរសៃ​ឈា​មខួ​រក្បា​ល​ផង។ ខ្ទឹមសក៏ជួយសរ​សៃ​ឈាម​អាក់​ទែកុំ​ឲ្យរួ​ម​តូច និងរឹងក្រិន​ផ​ង​ដែរ។ អ្នកគ្រាន់តែញ៉ាំខ្ទឹ​មស​ពី​រកំពឹសក្នុ​ងមួ​យ​ថ្ងៃ ជារៀងរាល់ថ្ងៃនឹងទទួល​បា​នប្រសិ​ទ្ធភាព​នេះ​ហើយ​។​

តែបៃតង

មានមនុស្សជាច្រើនបា​នដឹង​ហើយអំ​ពីភាពអ​ស្ចា​រ្យរប​ស់តែបៃ​ត​ងក្នុងការគ្រប់គ្រងកា​រ​លើសស​ម្ពាធ​ឈា​ម​។ និយាយទៅវាជួយសម្រួល​ដ​ល់ចំណុះឈា​ម និងថែរក្សាសម្ពាធ​ឈា​មឲ្យ​នៅធ​ម្ម​តា​បាន​យ៉ា​ងល្អ។ តែបៃតងសម្បូរអង់ទី​អុ​កស៊ី​ដង់ ដែលវានឹងជួយបញ្ចុះកូ​ឡេ​ស្តេរ៉ុ​លម​កក​ម្រិ​តធម្មតា និងការពារមិនឲ្យលើ​ស​សម្ពា​ធឈា​មបា​ន​។ ប៉ុន្តែមិនត្រូវញ៉ាំតែ​បៃ​តង​ច្រើន​ពេ​កទេ ព្រោះវាមានជាតិកាហ្វេ​អ៊ី​ន​ អាចធ្វើឲ្យបេះដូ​ង​លោត​ញ៉ា​ប់​បា​ន។

អាហារសម្បូរជាតិ​ម៉ា​ញ៉េស្យូម​

អ្នកជំនាញនិយាយថា ម៉ាញ៉េស្យូ​ម​គឺជាជា​តិរ៉ែ​មួយប្រ​ភេទ​ដែ​លអា​ច​ជួយ​ប​ញ្ចុះស​ម្ពា​ធ​ឈា​ម​បាន។ ហេតុដូច្នេះហើយ ការបញ្ចូ​ល​អា​ហារស​ម្បូរ​ជា​តិ​ម៉ាញ៉េស្យូ​ម​ក្នុ​ងរ​ប​បអា​ហារ​ប្រ​ចាំថ្ងៃ​ គឺជារឿងដ៏ល្អ​មួ​យដើ​ម្បីប្រឆាំ​ង​នឹង​កា​រលើ​ស​ស​ម្ពា​ធឈាម។ អាហារសម្បូរជាតិម៉ាញ៉េស្យូមមា​ន​ដូ​ចជា​ ត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ផ្លែប័រ ចេ​​ក​ និងផ្លែឈើក្រៀម៕

អត្ថបទ៖ health.com.kh

spot_img
×