Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប រថយន្ត និងម៉ូតូ​១៣​​គ្រឿ​ង ដែលលួចដឹកឈើប្រណីតខុសច្បាប់​ នៅស្រុកកែវសីមា

spot_img

មណ្ឌលគិរី៖ កម្លាំងកងរាជ​អាវុ​ធ​ហ​ត្ថ ស​ហការ​ជាមួយ នឹងគណៈ​បញ្ជាកា​រឯ​ក​ភា​ព​ស្រុក​​កែវ​សីមា ចុះល្បាតបង្ក្រាប បានរថយន្តកាម​រី​១​​គ្រឿង បានឈើចំនួន៣សន្លឹក និង បង្ក្រាបបានម៉ូតូចំនួ​ន​១២​​គ្រឿ​ង រឹបអូសបា​នឈើចំនួន៦៦ដុំ​ ​ប្រ​ភេទឈើ​សុ​ក្រម ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្នុងពេលបង្រ្កាបនោះ គឺម្ចាស់រថយន្ត និងម៉ូតូ បានរត់​គេចខ្លួនបាត់អស់។

លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធ​ហត្ថស​ហការ​ជាមួយ នឹងគណៈ​បញ្ជាកា​រឯ​ក​ភាពស្រុក​កែវសីមា ចុះល្បាតចំនួន​២គោល​ដៅ​ ៖ គោលដៅទី១ : នៅចំណុចភូមិអូរណា ​ឃុំស្រែ​ខ្ទុម​ ស្រុកកែវសីមា បង្ក្រាបបានរថយន្តកាមរី១​គ្រឿង បានឈើចំនួន៣សន្លឹក ប្រភេទឈើគគីរ ចំណែកអ្នកបើកបរគេចខ្លួន ។ ដោយឡែកគោលដៅទី២ នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិស្រែព្រះ ឃុំស្រែ​ព្រះ ​ស្រុក​កែវ​សីមា បង្ក្រាបបានម៉ូតូចំនួ​ន​១២​គ្រឿង រឹបអូសបា​នឈើចំនួន៦៦ដុំ​ ប្រភេទឈើសុក្រម ហើយម្ចាស់បានរត់គេចខ្លួនអស់។

បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅដែនជម្រកជីវចម្រុះកែវសីមា ដើម្បីចាត់ការតាមនីតិវិ​ធី៕ដោយ៖កូឡាប

spot_img
×