Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក.អ.ក អនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​ម​​ស្តី​ពី ​វេទិកានិពន្ធ​នាយក​សា​រ​ព័ត៌មាន​​​លើក​ទី​១៦ ក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០

spot_img

ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា បានប្រកាសថា អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាព​ បាន​ចូល​រួមពិភាក្សា និង​អនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​ម​​ស្តី​ពី ​វេទិកានិពន្ធ​នាយក​សា​រ​ព័ត៌មាន​​​លើក​ទី​១៦ ក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” របស់​ក្លិប​អ្នក​​កា​សែ​ត​​កម្ពុជា ដែល​​បាន​សម្រេច​នៅ​​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​​​នា​​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៩នេះ​។

ក្នុងគោលដៅលើកកម្ពស់សមត្ថភាពអ្នក​សា​រព័​ត៌មាន ក៏ដូចជាពង្រឹងស្ថាប័នសារព័ត៌មាន​នៅ​កម្ពុជា​ដើ​ម្បី
ដើរឲ្យទាន់ការវិវឌ្ឍផ្នែកប​ច្ចេ​កវិទ្យាព័​ត៌មាន​ក្នុងយុ​គ​សម័យ ៤.0, វេទិកានិពន្ធនាយកសា​រ​ព័ត៌​មានក​ម្ពុ​ជា
(វ.ន.ស.ក)លើកទី១៦ ដែលជាវេទិកាប្រចាំឆ្នាំធំបំផុតរ​ប​ស់ក្លិប​អ្នកកា​សែត​​កម្ពុជា បានលើកយកប្រធាន
ប​ទ​ “សារព័ត៌មានកម្ពុជាក្នុងយុគសម័យ ​៤​.០” មកពិភាក្សា។ ក្រោយពីបានជជែក និងពិភាក្សាគ្នាយ៉ាង
ផុលផុ​ស​ វេទិ​កានិពន្ធ​នាយ​កសារព័​ត៌មា​ន​កម្ពុជាឆ្នាំ ២០១៩ ដែលមាននិពន្ធនាយក បណ្ណា​ធិកា​រ ចាងហ្វាង
ឬតំណាងសារព័ត៌មានចំនួន៩​៥​នាក់​មកពី ៦៧អង្គភាពបានសម្រេច ចេញ​សេ​ចក្តី​ថ្លែងកា​រណ៍រួ​មដែ​ល
មាន១៤ចំណុចដូចខា​ង​ក្រោម​៖ វ.ន.ស.ក, យល់ឃើញថា ការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុង​គឺ​ជាប​ញ្ហាសំខា​ន់ចាំបា​ច់ស​ម្រា​ប់
ស្តាប័នសារព័ត៌មាននី​មួ​យៗ​ដើម្បីឲ្យ​អ្នកសា​រ​ព័ត៌មាន មានចំណេះដឹងគ្រប់គ្រាន់ក្នុងការស​រ​សេរព័​ត៌មា​ន​ឲ្យ
ត្រូវនឹងស​ភា​ពការ​ណ៍ជា​ក់ស្តែ​ង។ ក្នុងន័យនេះ វ.ន.ស.ក. សូមលើកទឹកចិត្ត​ឲ្យ​អង្គភា​ពសារ​ព័​ត៌មាន
នីមួយៗរៀបចំឲ្យ​មា​នវគ្គ​បណ្តុះប​ណ្តា​ល និងវិក្រិតការផ្ទៃក្នុងដល់បុគ្គលិករបស់ខ្លួ​ន​ជាប្រ​ចាំ។ វ.ន.ស​.ក. យល់ឃើញថា ក្លិបអ្នកកាសែតកម្ពុជាក៏ដូចជាសមាគមអ្នកសា​រ​ព័ត៌​មាននា​នាមាន​តួ​នាទី
សំខាន់ណាស់ក្នុងកា​រ​រក​ធនធា​នមនុស្ស និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់ការបណ្ដុះប​ណ្ដា​លអ្ន​កសា​រ
ព័ត៌មានឲ្យមានចំ​ណេះ​ជំនាញ​វិ​ជ្ជាជីវៈ ផង និងចំណេះជំនាញផ្នែ​ក​បច្ចេ​កវិទ្យា​ក្នុង​សម័យ​ទំនើប​ផ​ង។ វ.ន.ស.​ក.សូមអំពាវនាវដល់ម្ចាស់អង្គភា​ព​សារព័​ត៌​មានទាំ​ងអស់សូមបង្កលក្ខណៈងាយស្រួលដ​ល់​
​អ្នកសារព័ត៌មានរបស់ខ្លួន​ក្នុ​ងកា​រទទួលបានការបណ្តុះបណ្តាលទាំងក្នុងនិង​ក្រៅ​ប្រទេ​សដើម្បី​ឲ្យពួ​ក​គេ
បង្កើនស​ម​ត្ថភាព​ជំនា​ញវិជ្ជា​ជីវៈរ​បស់​ខ្លួន​ជាលំ​ដា​ប់៕ដោយ៖កូឡាប

spot_img
×