Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ក្រោម​ប្រធានបទ​”​ទាំងអស់គ្នា ចូលរួម​ជា​ចរន្ត​ជាតិ​មួយ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​”

spot_img

​ខេត្តស្វាយរៀងៈ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​ទាំងអស់គ្នា ចូលរួម​ជា​ចរន្ត​ជាតិ​មួយ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​”​។​

​ដោយមាន​ការចូលរួម​ពី លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​អភិបាលរងក្រុង​បាវិត ការិយាល័យ​ចំណុះ​សាលាក្រុង​បាវិត កងកម្លាំង​ទាំង​៣ លោក លោកស្រី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ លោក លោកស្រី​សមាជិក​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​សិស្សានុសិស្ស​សរុប​ចំនួន​ប្រមាណ ២០០ នាក់​។​

​នាឱកាស​នេះដែរ​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា​៖

•​សូម​ប្រជាពលរដ្ឋ​ទាំងអស់ សស្រាក់សស្រាំ​ទប់ស្កាត់​ការឆ្លង​មេរោគ​អេដស៍ ឆាប់​ទៅធ្វើ​តេស្ត​ឈាម ឆាប់​ទៅ​ទទួល​សេវា ឈាន​ឆ្ពោះទៅ​បញ្ចប់​អេដស៍

•​សូម​បុគ្គលិក​គ្រឹះស្ថាន​កម្សាន្ត​សប្បាយ និង​អតិថិជន​ទាំងអស់ ប្រើប្រាស់ ស្រោមអនាម័យ អោយបាន​ជាប់លាប់​១០០%​រៀងរាល់​ពេល​មាន​ទំនាក់ទំនង​រួមភេទ

•​សូម​បុរស​ចូលរួម​ទទួលខុសត្រូវ​យ៉ាងសកម្ម​ចំពោះ​ខ្លួន​ផ្ទាល់ ភា​រិ​យា ដៃគូ និង​កូនចៅ​របស់ខ្លួន ចៀស​ផុតពី​សោក​នា​កម្ម​បង្កដោយ​ការឆ្លង​មេរោគ​អេដស៍

•​សូម​ក្មួយៗ យុវវ័យ​ទាំងអស់ កុំ​ឆាប់​ប្រឡូក​នឹង​ការរួម​ភេទ ហើយ​ត្រូវ​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដែលជា​កត្តា​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេស​ដ៍​

•​សូម​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់ ត្រូវ​ទៅ​ទទួល​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ហើយ​បើ​មាន​តេស្ត​វិជ្ជមាន ត្រូវ​ប្រញាប់​ស្វែងរក​សេវា​បង្ការ​ការចម្លង​មេរោគ​អេដស៍ ពី​ម្ដាយ​ទៅ​កូន​ឲ្យ​បាន​ឆាប់រហ័ស​នៅតាម​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​នានា​

•​សូមអ្នក​ដែលមាន​ការប្រព្រឹត្ត​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ ត្រូវ​ប្រញាប់​ស្វែងរក​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ឲ្យ​បាន​ឆាប់រហ័ស​នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ឈានទៅ​ទទួល​ការព្យាបាល​បាន​ទាន់ពេលវេលា​

•​អ្នក​ដែល​ដឹងថា​ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍​ទាំងអស់ ត្រូវ​ប្រញាប់​ទៅ​ទទួល​ការព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស និង​គោរព​វេជ្ជបញ្ជា​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ ការស្រុតចុះ​សុខភាព​និង​ចៀសវាង​ការកើត​នូវ​ភាពស៊ាំ​របស់​មេរោគ​អេដស៍​ទៅនឹង ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ដែលជា​មូលនៃ​មរណភាព​ដោយសារ ជំងឺអេដស៍ និង​សូមកុំ​បន្ត​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ដទៃទៀត​

•​សូម​យើងទាំងអស់គ្នា ចាត់ទុក​អ្នក​ផ្ទុកមេរោគ​អេដស៍ ជា​ជនរងគ្រោះ ជា​សមាជិកគ្រួសារ សហគមន៍ និង​សង្គម​យើង​ដែល​ធ្លាប់ រស់នៅ​ជាមួយគ្នា និង​នៅតែ​រួមចំណែក​ក្នុង​ផលិតភាព នៃ​សេដ្ឋកិច្ច នៃ​សេដ្ឋកិច្ចជាតិ​យើង ហើយ​ត្រូវ​យើង​ត្រូវ​ចូលរួម​លុបបំបាត់​រាល់​ការរើសអើង និង​ការ​មាក់ងាយ​ដល់​ពួកគាត់​ឲ្យ​បានជា​ដាច់ខាត​និង​ត្រូវ​ផ្ដល់​ការគាំទ្រ​គ្រប់​លទ្ធភាព

•​រាល់​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ទាំងអស់​ត្រូវ​ឈរលើ​គោលការណ៍ សមធម៌ សមភាព​យេនឌ័រ និង​សិទ្ធិមនុស្ស​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×