Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ​ថា ចុងខែ​ធ្នូ​នេះ ផ្លូវ​មហាវិថី​រាម​-​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ នឹង​បើក​ឱ្យ​ដំណើរ​បណ្ដើរៗ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន មានប្រសាសន៍ថា នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ផ្លូវ​មហាវិថី​រាម​- មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​បណ្ដើរៗ​ហើយ ដើម្បី​សម្រួល​ចរាចរណ៍​ទៅដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ដែលមាន​បំណង់​ធ្វើដំណើរ​ចូលមក​កម្សាន្ត ក្នុង​ក្រុងព្រះសីហនុ​នាឱកាស​បុ​ណ្ប​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ​។​

​លោក គួច ចំរើន ឲ្យ​ដឹង​ដូច្នេះ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ នាឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ដើម្បី​តាមដាន​មើល​ការវិវត្ត នៃ​ដំណើរការ​ស្ថាបនា​ផ្លូវ​ទាំងនោះ បន្ទាប់ពី​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​បច្ចុប្បន្ននេះ បន្ទាប់ពី​ក្រុមហ៊ុន​មួយចំនួន ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ប្រកាស​បើក​ការដ្ឋាន រួចមក គឺ​ក្រុមហ៊ុន​ទាំងនោះ បាន​ដំណើរ​ការប្រើ​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ផ្លូវ​ទាំងនោះ​យ៉ាងសកម្ម ដើម្បីឱ្យ​រួចរាល់​តាម​ផែនការ​កំណត់ មាន​រយៈពេល​៨​ខែ ត្រូវ​ស្ថាបនា​ឱ្យ​រួចរាល់​ជា​ជា​ស្ថាពរ​៕ ដោយ​៖ ដែន សីមា​

spot_img
×