Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ច្រក​ចាំ​យាម​ខេត្តកោះកុង កំពុង​កែលម្អ​សោភ័ណភាព​ច្រកទ្វារ​នេះ ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​

spot_img

​ខេត្តកោះកុង​៖ មន្ត្រីនគរបាល​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នាឱកាស​ពិធីបុណ្យ​សមុទ្រ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០-២២ ខែធ្នូ នា​ខេត្តកំពត និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ ច្រកព្រំដែន​នេះ បានរៀបចំ​តុបតែង​ភ្លើង​បំភ្លឺ និង​សម្អាត​អនាម័យ​បរិស្ថាន ឲ្យ​កាន់​តែមាន​សោភ័ណ​ភាពល្អ​ថែម​មួយកម្រិត​ទៀត ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​កម្សាន្ត ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​នេះ​។​

​មន្ត្រីនគរបាល​បន្តថា ទោះបី​ឆ្នាំ​២០១៩​នេះ ពិធីបុណ្យ​សមុទ្រ បានរៀបចំ​ឡើង​នៅ​ខេត្តកំពត​បែបណា​ក្តី ក៏ប៉ុន្តែ​ច្រកព្រំដែន​នេះ ក៏ត្រូវ​ត្រៀម​រៀបចំ​ឲ្យ​មាន​សោភ័ណភាព ដើម្បី​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ជាពិសេស​ប្រតិភូ​ទេសចរ​មកពី​ប្រទេស​ថៃ ដែល​នឹង​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង​នេះ ដើម្បី​ទៅ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅឯ​ខេត្តកំពត​។​

​មន្ត្រីនគរបាល​បញ្ជាក់​បន្តថា ការរៀបចំ​លម្អ​ផ្នែក​សោភ័ណភាព អនាម័យ បរិស្ថាន រួមទាំង​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ច្រកព្រំដែន​ចាំ​យាម​នេះ ក៏​ទទួលបាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ និង​រដ្ឋបាល​ខេត្តកោះកុង ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ​មកពី​ប្រទេស​ថៃ ឬ​ភ្ញៀវទេសចរ​បរទេស ដែល​មក​ចូល​ពិធីបុណ្យ​សមុទ្រ​ផង និង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល នៅក្នុង​ប្រទេស​កម្ពុជា​ផង​៕ ដោយ​៖ ដែន សីមា​


spot_img
×