Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ប៉ះ​វៀតណាម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​អាច​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម​ឬទេ​?

spot_img

​ស៊ី​ហ្គេម​ហ្វីលីពីន​៖ ក្រុមបាល់ទាត់​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​នឹងត្រូវ​ឡើងទៅ​ប្រកួតប្រជែង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​ជម្រើសជាតិ​វៀតណាម នៅ​កីឡដ្ឋាន RIZAL MEMORIAL STADIUM ទីក្រុង​ម៉ា​និល នាយ​ប់ ៧:០០ ម៉ោង​នៅ​កម្ពុជា ថ្ងៃទី​៧​ធ្នូ​នេះ ហើយ​ថា​តើ​កម្ពុជា​អាច​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ថែម​មួយកម្រិត​ទៀត ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​ដែរឬទេ​?

​ក្រុម​កម្ពុជា បាន​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​សារបាន​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី ៣​ទល់​១ ដោយ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ មាន​៧​ពិន្ទុ ហើយ​ក្រុម​មី​យ៉ាន់​ម៉ា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ មាន​១០​ពិន្ទុ ក្នុង​ពូ​ល​A​។ ចំពោះ​២​ក្រុម​ដែល​បាន​ឡើង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​មកពី​ពូ​ល​B គឺ​ក្រុម​វៀតណាម ឈរ​លេខ​១​ត្រូវ​ប៉ះ​ជាមួយ​លេខ​២ ពូ​ល​A កម្ពុជា វេលា​ម៉ោង​៧:00​យប់ និង​លេខ​២ ពូ​ល​B ឥណ្ឌូណេស៊ី ប៉ះ​ជាមួយ​លេខ​១​ពូ​ល​A មី​យ៉ាន់​ម៉ា​វេលា​ម៉ោង ៣:00​ល្ងាច ថ្ងៃទី​៧ ធ្នូ ស្អែក​នេះ​ដូចគ្នា​។ នេះ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​ក្រុមបាល់ទាត់​កម្ពុជា ក្នុង​ប្រវត្តិ​ស៊ី​ហ្គេម ដែល​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ហើយ​ចូលដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​៦ ធ្នូ នេះ​, លោក FELIX G. DALMAS គ្រូ​បង្គោល​កម្ពុជា​អះអាងថា «​ការប្រកួត​ថ្ងៃស្អែក​គឺជា​ការប្រកួត​ដ៏​សំខាន់​មួយ ដើម្បី​ឆ្ពោះទៅ​វគ្គ​ចុងក្រោយ ។ យើង​ត្រៀមខ្លួន​បានល្អ​ហើយ​យើង​តែងតែ​មានសង្ឃឹម និង​ឆន្ទៈ​ចង់​ឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់​។ យើង​ដឹងថា​វៀតណាម​បាន​ប្តេជ្ញា​យកឈ្នះ​ការប្រកួត​ថ្ងៃស្អែក ដូច្នេះ​វា​ជា​ឱកាសល្អ​មួយ ដែល​យើង​ត្រូវ​លេង​ជាមួយ​ក្រុម ដែលមាន​កីឡាករ​មាន​ទេពកោសល្យ និង​គ្រូ​ដែលមាន​បទពិសោធន៍​»​។ លោក​បន្ថែមថា នៅក្នុង​កីឡាបាល់ទាត់ អ្វីៗ​ក៏​អាច​កើតឡើង​បានដែរ ដោយ​មិនមាន​មនុស្ស​ច្រើន​ទេ ដែល​ជឿថា​ក្រុម​កម្ពុជា​អាច​ឡើង​មកដល់​វគ្គ​នេះ​នោះទេ ហើយ​ការប្រកួត​ថ្ងៃស្អែក​នេះ​ក៏​អាចទៅរួច​ដូចគ្នា​ដែរ​។​

ចំណែកឯ លោក PARK HANG-SEO គ្រូ​បង្គោល​ក្រុម​វៀតណាម​និយាយ​ដែរ​ថា «​ការប្រកួត​ជាមួយ​កម្ពុជា នា​ថ្ងៃស្អែក គឺមាន​អត្ថន័យ និង​ជាការ​ប្រកួត​ដ៏​លំបាក​មួយ​។ ហេតុផល​ដែល​ការប្រកួត​ថ្ងៃស្អែក​មាន​អត្ថន័យ ព្រោះ​បើ​យើង​ឈ្នះ​យើង​នឹង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ វា​ជាការ​ប្រកួត​ដែល​លំបាក​ព្រោះ​កម្ពុជា​ស្ថិតក្នុង​ពូ​ល​A ដែល​កម្ពុជា​លេង​តិចជាង​យើង​មួយ​ប្រកួត ហើយ​កម្ពុជា​ចំណេញ​បាន​មួយថ្ងៃ ដើម្បី​សម្រាក ប៉ុន្តែ​យើង​នឹង​ប្រឹងប្រែង​រាល់​អ្វីៗ​ទាំងអស់​សម្រាប់​ថ្ងៃស្អែក​»​។ លោក​គោរព​ក្រុម​កម្ពុជា​ហើយ​លោក​មិនដែល​បញ្ជូន​ក្រុម​ស៊ើបការណ៍​ណា​ទៅយក​ពត៌មាន​ពី​ក្រុម​ដ៏​ទៃ​ទេ ក្រុម​របស់លោក​រវល់​ជាមួយ​ការងារ​របស់ខ្លួន ដូច្នេះ​លោក​មិនបាន​ស៊ើបការណ៍​ពី​ក្រុម​កម្ពុជា​ទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×