Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៧ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ ២០១៨ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

spot_img

ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ ព្រហស្បតិ៍ ១០ រោជ ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​បាន​បើក​ចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៧ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ ២០១៨ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ គណៈកម្មាធិការ​សាខា​ក្រុម​ប្រតិបត្តិ​សាខា ព្រមទាំង លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ អនុសាខា​ទាំង ៨ ក្រុង​ស្រុក សរុប​ចំនួន ២៤ នាក់ ។

​មាន​មតិ​លើក​ឡើង​ទៅ​កាន់​កិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត អបអរសាទរ ចំពោះ​ការចូលរួម របស់​គណៈ​អភិបាល​នៃ គណៈកម្មាធិការ​សាខា និង​អនុសាខា​នាពេលនេះ ដែល​សរ​បញ្ជាក់​ឲ្យឃើញ​នូវ​ស្មារតី និង​ការទទួលខុសត្រូវ ចំពោះ​សកម្មាភាព​ដែល​បាន​អនុវត្តន៍ក​ន្ល​ង​មក ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ទស្សនៈវិស័យ និង​បេសកម្ម សកម្មភាព​ការងារ ក្នុង​វិស័យ មនុស្សធម៌ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត ។​

​មានប្រសាសន៍​បូកសរុប​កិច្ចប្រជុំ​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ឯកភាព​ក្នុងការ​កែរ​លំអរ​អគារ​ទីស្នាក់ការ​សាខា និង​អនុសាខា ឯកឧត្តម​បាន​សំណូមពរ​ដល់​អនុសាខា​ទាំង ៨ ក្រុង ស្រុក ត្រូវ​ពង្រឹង​បន្ថែម​លើ​ការងាររដ្ឋបាល និង​ហិរញ្ញវត្ថុ ការងារ ស្វែងរក​មូលនិធិ​ត្រូវ​ជួយ​គៀងគ​រម​ន្ថែ​ម និយាយ​ជា​រួម​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការងារ​ស្នូល របស់​សាខា និង​អនុសាខា​ទាំងអស់​បាន​អនុវត្ត​តាម​វិស័យ​ស្នូល​ទាំង ៤ ឲ្យមាន​ដំណើរការ​ល្អ​ស្រប​តាម អាណត្តិ​នៃ​ការងារ ទោះបី មាន​ការខ្វះចន្លោះ​ក្នុង​ការចូលរួម​របស់​គណៈកម្មាធិការ​សាខា មិន​បាន​គ្រប់ សមាសភាព​ក៍ដោយ ក៍​យើង​នៅ​មាន​សមាជិក សមាជិការ​សកម្ម​ក្នុង​ចលនា​ជួយ​បំផុស​គំនិត និង​ការ​ផ្តួច ផ្តើម​ឲ្យមាន​ដំណើរការល្អ ។

​ចំពោះ​អនុសាខា​បើទោះបី​ការអនុវត្ត​ទៅ​មាន​ភាពខុសគ្នា មាន​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ ក៍​នៅតែ​ខិតខំ​ប្រឹងប្រែង យក​អស់​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការដោះស្រាយ​គ្រោះមហន្តរាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាន​ទាន់ពេលវេលា​៕ វ៉ៃកូ​

spot_img
×