Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន ចេញ​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្តកំពត នា​ចុងឆ្នាំ​២០១៩​នេះ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត ក្រោម​ប្រធានបទ​៖ ទី​ក្រុ​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង ដែល​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២០-២២ ខែធ្នូ ឆ្នាំ​២០១៩​។​

​យោងតាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ការរៀបចំ​បុណ្យ​សមុទ្រ មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍ នៃ​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ លើក​ការប្តេជ្ញាចិត្ត​រួមមួយ​ច្បាស់លាស់ ក្នុងការ​រក្សា​តុល្យភាព​រវាង​ប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផងដែរ​។​

​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​ឆ្លងកាត់​នូវ​ការផ្លាស់ប្តូរ​យ៉ាងច្រើន​ទាំង​ក្នុង​ទិដ្ឋភាព​
​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​។ កម្ពុជា​បាន​ផ្លាស់ប្តូរ​រូបភាព​យ៉ាង​ឆាប់រហ័ស​ពីអ្វី​ដែល​ធ្លាប់​ស្គាល់​ថា​ជា​​ទឹកដី​នៃ​វាលពិឃាត​និង​សង្គ្រាម មកជា​កម្ពុ​ជាមួយ​ដែលមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សុវត្ថិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​បានក្លាយ​ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​ប្រកបដោយ​ក្តីសង្ឃឹម​ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង​និង​ត្រចះត្រចង់​។ រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិ​ភាពជា “​មាស​បៃតង​” រួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត និង​បង្កើន​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​និង​ដោយ​ប្រយោល ជំរុញ​ការនាំចេញ​នៅនឹងកន្លែង ទ្រទ្រង់​កំណើនសេដ្ឋកិច្ច បង្កើន​ចំណូល​ជាតិ ពិសេស​ចូលរួម​ជួយ​ដល់​ការអភិរក្ស​វប្បធម៌ និង​ថែរក្សា​ការពារ​បរិស្ថាន ធនធានធម្មជាតិ​រប​ស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ជាមួយគ្នានេះ វិស័យ​ទេសចរណ៍​បាននិងកំពុង​លើកកម្ពស់​កិត្យានុភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផងដែរ​។ ជាក់ស្ដែង កម្ពុជា​ត្រូវបាន​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​បាន​វាយតំ​លៃ​ជា​គោលដៅ​ទេសចរណ៍​
​លំដាប់​ពិភពលោក ដែល​នេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ប្រត្យក្ស​ពី​សភាពការណ៍​ពិត​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​
​និង​អច្ឆរិយ​ភាព​នៃ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ វប្បធម៌​និង​ធម្មជាតិ​” ហើយ​កម្ពុជា​បាននិងកំពុង​ក្លាយជា​បេះដូង​និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៃ​តំបន់​អាស៊ី​និង​អាស៊ីអាគ្នេយ៍​។ កាលពី​ឆ្នាំ​២០១១ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ហើយ​បាននិងកំពុង​រួមចំណែក​យ៉ាង​​សកម្ម​ក្នុងការ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព​និង​ប្រជាប្រិយភាព​ខ្ពស់ ព្រមទាំង​​ចូលរួមចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក និង​ប្រកបដោយ​ភាពកក់ក្តៅ​”ASEAN: the World-Class Destination Sh ASEAN: Feel the Warmthy mnis: asiqajáusigrnych ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ការវិនិយោគ និង​ត្រូវបាន​ចាត់ទុកថា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅ​កម្ពុជា​និង​ក្នុង​តំបន់​។​

​ក្នុង​បរិបទ​នេះ ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​
​ទេសចរណ៍​នៃ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋា ភិបាល​​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ដោយ​ឈរលើ​ការប្តេជ្ញាចិត្ត​​រួមមួយ​ច្បាស់លាស់​ក្នុងការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌​ប្រជា​ពលរ​ដ្មូ​ល​ដ្ឋា​ន ដូចដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​នេះ គឺ “​ទីក្រុង​ស្អាត ឆ្នេរ​ល្អ​ទេសចរណ៍​រុងរឿង​”​។ ជាក់ស្តែង​តំបន់ឆ្នេរ​សមុទ្រ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​១៥% នៃ​ចំនួន​ទេសចរ​សរុបមក​កម្ពុ​ជា ដែល​ចំណែក​ទីផ្សារ​នេះ​បាន​នឹង​កំពុង​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​ ​ឈរលើ​មូលដ្ឋាន​នៃ​កំណើន​នេះ ក៏​ទាមទារ​ឱ្យមាន​ការគិតគូរ និង​គ្រប់គ្រង​ឱ្យ​ហ្មត់ចត់ ដោយ​ត្រូវមាន​ផែនការ​អភិវឌ្ឍ​និង​គ្រប់គ្រង​ទេសចរណ៍ ពិសេស​ស្រប​ពេលដែល​ពិភពលោក​ទាំងមូល​បាន​នឹង​កំពុង​ប្រឈម​នឹង​ការវិវត្ត​​ថ្មីៗ​ឥតឈប់ឈរ​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម ការយកចិត្តទុកដាក់​​ដល់​ទស្សនទាន​នៃ​ភាព​ស្អាត​និង​បៃតង គឺ​ពិត​ជាមាន​ភាពចាំបាច់ ខណៈពេលដែល​ពិភពលោក​កំពុង​បោះជំហាន​​ទៅមុខ​នៅក្នុង​សម័យកាល​បៃតង​។ ការអភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​ទាមទារ​ចាំបាច់​ឱ្យមាន​ការ អភិវឌ្ឍ​ទីក្រុង​ស្អាត​ទីក្រុង​បៃតង ឆ្នេរ​ស្អាត និង​កោះ​បៃតង ដែលជា​ការគិតគូរ​ខ្ពស់​ដល់​ការអភិរក្ស ថែរក្សា​សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ​​និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។

ទីក្រុង​ជាប់​ឆ្នេរ​គួរតែ​ជា ទីក្រុង​បៃតង​-​ទីក្រុង​ស្អាត មានន័យថា​ទីក្រុង​ដែលមាន​​បរិស្ថាន អនាម័យ និង​សណ្តាប់ធ្នាប់​ល្អ គួបផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​គ្រប់គ្រាន់​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​​និង​មជ្ឈដ្ឋាន​រស់នៅ​ល្អប្រសើរ​ដល់​ប្រជាជន និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។ ការអភិវឌ្ឍ​ទីក្រុង​តំបន់ឆ្នេរ​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង មិន​ត្រឹមតែ​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​និរន្តរភាព​នៃ​ធនធាន​តំបន់ឆ្នេរ​ប៉ុណ្ណោះ​​ទេ តែ​ថែមទាំង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា និង​កំសាន្ត​កាន់តែ​រុងរឿង​ថែម​ទៀតផង​។​

​ក្នុងន័យនេះ យើង​ចាំបាច់​ត្រូវ “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តំបន់​
​ឆ្នេរសមុទ្រ​កម្ពុជា​ឱ្យមាន​និរន្តរភាព ហើយ​ទីក្រុង​ជាប់​ឆ្នេរ​ត្រូវតែ​ជា​ជ័យលាភី​ទីក្រុង​ស្អាត និង​ជ័យលាភី​ទីក្រុង​
​ទេសចរណ៍​ស្អាត​អាស៊ាន ស័ក្តិ​សមជា “​ឆ្នេរសមុទ្រ​កម្ពុជា​៖ តារា​រះ​នា​ទិសនិរតី​”​។​

​ឆ្លៀត​ក្នុងឱកាស​នៃ​ពិធី​ដ៏​វិសេសវិសាល​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​
​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ វី​ស័​យ​ឯកជន និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ចូលរួម​ឱ្យ​​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​
​ភាពជោគជ័យ​។ លើសពីនេះ​ទៀត ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​វិនិយោគិន ប្រតិបត្តិ​ករ​ទេសចរណ៍ ទេសចរ​ជាតិ​និង​
​អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត​​រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” និង​សហការ​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន ដែលជា​កត្តា​ចម្បង មិនអាច​ខ្វះ​បាន​ក្នុងការ​ថែរក្សា​តំបន់ឆ្នេរ​សមុទ្រ​ឱ្យ​ស្រស់ស្អាត​គង់វង្ស​យូរអង្វែង ដើម្បី​បន្ដ​ទុកជា​​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ខ្ញុំ​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នឹង​ជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយ​សម្រាប់​កម្ពុជា​
​ក្នុងការ​ធ្វើឱ្យ​ទីក្រុង​ជាប់មាត់​ឆ្នេរ និង​ឆ្នេរសមុទ្រ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ស្រប​នឹង​​ពាក្យស្លោក “​ឆ្នេរសមុទ្រ​កម្ពុជា​៖ តារា​រះ​នា​ទិសនិរតី​” ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ សាមគ្គីភាព​និង​មិត្តភាព​ផងដែរ​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ នា​ឆ្នាំ​២០១៩​នេះ ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​​និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×