Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលចាប់ចោ​រឆក់ 2 នាក់ និងម្នាក់ទៀ​ត​រត់គេច​ខ្លួន​បាត់

spot_img

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌ​ពោ​ធិ៍សែន​ជ័យ បានចាប់ខ្លួនជនសង្ស័​យ​ពីរ​នាក់ ក្នុងករណីលួច​មា​នស្ថាន​ទម្ងន់​ទោ​ស​ ឆក់ទ្រព្យសម្ប​ត្តិ​តាម​ផ្លូវសា​រធា​រ​ណៈ​ នៅថ្ងៃទី ៦ ធ្នូ ២០១៩ កាលពីវេលាម៉ោង៣និង៣០​នា​ទី នៅតាមផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខ​ណ្ឌ​ពោធិ៍សែនជ័​យ ។ ចំណែកបក្ខពួកម្នាក់ទៀត ដែ​លគេច​ខ្លួន ត្រូវសមត្ថកិច្ចស្រាវជ្រាវស្វែង​រ​កចា​ប់ខ្លួន​។

មានករណី លួចមានស្ថានទម្ងន់ទោស ​(ឆក់​ទ្រព្យសម្ប​ត្តិតា​មផ្លូ​វសា​រធា​រណៈ) កើតឡើងចំនួន១ ​លើ​ក បង្កឡើងដោ​យជន​សង្ស័យ​ចំនួន​៣នាក់ ស៊ីវិល មធ្យោបាយម៉ូតូ៣គ្រឿង ១​ ម៉ាកហុង​ដាឌ្រីមសង់ស៊េរី២០​២​០ ពណ៌ខ្មៅគ្មាន​ ផ្លាកលេខ .២ ម៉ូតូម៉ាកហុងដាស្កុបពី ​ស៊េ​រី២​០២០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HW-9355 ។ ៣. ហុងដាឌ្រីមស​ង់២០​​១៨ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ .2483 (គេច​ខ្លួន​)។

នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ៖ ទី​១​ ឈ្មោះ ជា រ៉ាវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិន​ពិត មានទីលំនៅ ភូមិច្រេស សង្កាត់គោក​ឃ្លា​ង ខណ្ឌសែនសុខ (ឃាត់ខ្លួន) ទី២ ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខ​របរ មិនពិត មានទីលំនៅ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ឃាត់ខ្លួន) ទី៣ មានឈ្មោះ​ ទី ភេទប្រុសអាយុប្រហែល​១​៧ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នា​ក់​នៅមិ​នពិ​តប្រាក​ដ (គេចខ្លួន)។

ជនរងគ្រោះមាន ចំនួន២នាក់ ​ទី​១ (ឆក់មិនបាន សម្រេចមិនឃើញមកដាក់​ពា​ក្យបណ្តឹ​ង​ )។ ទី២ ឈ្មោះ ទិត្យ សារ៉ាន់ ភេទប្រុសអាយុ ​៤០​ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ទី៣​ ឈ្មោះ ទឹម សុខឡា ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែ​នសុ​ខ ​។
ទី៤ឈ្មោះ ជ័រ សុភាព ភេទប្រុសអាយុ៤២ឆ្នាំ មុ​ខរប​រលក់ដូរ មានទីលំនៅភូមិ ដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី៥ឈ្មោះ ​វី ​លីណា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

វត្ថុតាងដកហូត៖ ១ ម៉ាកហុងដា​ឌ្រី​មសង់​ស៊េរី​២០២០ ពណ៌ខ្មៅគ្មានផ្លាកលេខ​ ​.២ ម៉ូតូម៉ាកហុងដាស្កុបពី ស៊េរី២០២០ ពណ៌ស ពាក់ផ្លាកលេខ ​ភ្នំពេញ​ 1HW-9355 ។ ទូរស័ព្ទដៃម៉ាក IPhone 7Plus ពណ៌ខ្មៅ។​ លោហៈធាតុពណ៌លឿង (ខ្សែកមួយខ្សែ បន្តោង​សឹង្ហ​ ខ្សែ​ដៃ១ខ្សែ​)។ លោហៈធាតុ(ចិញ្ចៀន១វង់)។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក Oppo F11 Pro ពណ៌ស
ទូរស័ព្ទដៃម៉ា​ក សាំសុង ជេ សេវេន ទូរស័ព្ទដៃម៉ាក Oppo Y85 ប្រាក់ដុល្លារ1450$ និងប្រាក់រៀលមួ​យ​ចំនួន​។​

បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកជំនាញ​ ​នៃអធិការនគ​រ​បាលខ​ណ្ឌពោធិ៍​សែន​ជ័យ ដើម្បីអនុវត្តបន្តតាម​នី​តិ​វិធី ៕ ដោយ៖កូឡាប

spot_img
×