Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង ឡាយ លក្ខិណា វិល​វិញ​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់​

spot_img

​ភ្នំពេញ​-​តារាចម្រៀង​ស្រី ឡាយ លក្ខិណា បានបង្ហាញ​ជំហរ​វិល​ចូល​សិល្បៈ​វិញ​ពេញ​មួយ​ទំហឹង​តែម្តង​បន្ទាប់ពី​តារា​ស្រី​រូបនេះ
​បាន​ចាក​ចេញពី​ពិភព​សិល្បៈ​ជាង​មួយ​ទសវត្សរ៍​រួចមក​។

​ក្នុង​កម្មវិធី​តន្ត្រី​ចម្រៀង​របស់​ទូរទស្សន៍​ក្នុងស្រុក​មួយ តារា​ស្រី​ដែល​ស្ទើរតែ​បាត់​មុខ​ពី​សិល្បៈ​ទាំងស្រុង​ទៅហើយ បានបង្ហាញ​វត្តមាន​របស់ខ្លួន​យ៉ាង​ភ្ងា​ក់​ផ្អើលធ្វើ​ឲ្យ​អ្នកទស្សនា អាក់​អារម្មណ៍​មួយ​ភ្លែត​ហើយ រក​នឹកថា អូ​…​តារា​ស្រី ឡាយ លក្ខិណា ចូល​ច្រៀង​វិញ​ហើយ​។

តារា​សាច់​ចាំ​រូបនេះ​បញ្ជាក់ថា ក្រោយពី​ផ្លាស់ប្តូ​ពី​បើក​លក់​សម្លៀកបំពាក់ ពី​ផ្សារ​អូ​ឬ​ស្សី​មក នៅ​ជិត​ផ្សារ​ទួលគោក​វិញ នាង​អាចមាន​ពេលទំនេរ​ខ្លះ ដើម្បី​ចូល​ប្រ​​ឡូ​ក​ការងារ​សិល្បៈ​។ ថ្មី​នេះ​នាង​ទទួលបាន​ការងារ​មួយចំនួន ទាំង​ការថត​បង្ហាញ​ម៉ូត សម្រាប់សម្អាងការ ការឡើង​ច្រៀង​តាម​ឆាក​តន្ត្រី​ជាដើម ហើយ​នៅ​ខែធ្នូ​ចុងឆ្នាំ​២០១៧ នាង​និង​លោក​អេ​ន ឌី និង​ចេញទៅ​ច្រៀង​រាំ នៅលើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​ផងដែ តារា​ស្រី​សម្រស់​ចាំ​រូបនេះ​បញ្ជាក់ដែរថា ប្រសិនបើ​គម្រោង​ចេញ ទៅ​ច្រៀង​​នៅលើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​នេះ លេច​ជា​រូបរាង នាង​អាច​នឹង​ត្រូ​ចំណាយពេល​ច្រៀង​រាំ នៅ​ទីនោះ​ប្រមាណ​២​ខែ​។​

តារាចម្រៀង​ស្រី​វ័យ​សាម​ក្រាស់​រូបនេះ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ពេលដែល​វត្តមាន​របស់​អ្នកនាង​នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​។ ដូច្នេះហើយ​អ្នកនាង​បាន​អះអាងថា ក្រោយ​វិល​វិញ​ពី​អាមេរិក ​អ្នកនាង​នឹង​ប្រឡូក​សិល្បៈ​ពេញទំហឹង​តែម្តង​៕​ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×