Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​រួមគ្នា​លើកស្ទួយ​ការផ្តល់សេវា​សាធារណៈ​ល្អ​” ​ជា​ប្រធានបទ ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៩ ធ្នូ ២០១៩ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចេញ​ផ្សាយ​នូវ​យុទ្ធនាការ​ធ្វើឡើង​ឆ្លើយតប​ទាំងស្រុង​ទៅនឹង​គោល​​បំណង​ទាំង​៥​នៃ​ការបង្កើត​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​លេខ ១៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​០៦​ខែធ្នូ ឆ្នាំ​២០១០ ស្តីពី​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​០៩ ធ្នូ ។​

​តើ​អ្នកដឹង​ទេ តើ​ថ្ងៃខែ​ណា ត្រូវបាន​កំណត់​ជា​​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​? គឺ​០៩ ធ្នូ ត្រូវបាន​កំណត់​ជា​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដោយ​សេចក្តីសម្រេច​លេខ ៥៨/៤ ចុះ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០០៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ហើយ​កម្ពុជា​ក៏បាន​កំណត់​យក​ថ្ងៃ ០៩ ធ្នូ ជា​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ផងដែរ​ដោយ​អនុក្រឹត្យ​លេខ ១៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១០ ស្តីពី​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ០៩ ធ្នូ​។​

(​អ​.​ប​.​ព​. ០៦-១២-២០១៩) ស្របតាម​ស្នូល​នៃ​យុទ្ធសាស្ត្រ​​ចតុកោណ​ដំណាក់កាល​ទី​៤ ការបង្កើន​ល្បឿន​នៃ​ការកែទម្រង់​អភិបាលកិច្ច​” របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា តាមរយៈ ការពង្រឹង​ភាព​ស្អាតស្អំ​នៅក្នុង​រដ្ឋបាល​សាធារណៈ អង្គភាព​​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) បានសម្រេច​យុទ្ធសាស្ត្រ​អប់រំ​បង្ការ​ទប់ស្កាត់​អំពើពុករលួយ ដោយ​កំណត់​យក ប្រធានបទ​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៩ ធ្នូ ២០១៩​និង​ដាក់ចេញ យុទ្ធនាការ​ត្រួតពិនិត្យ​ការងារ​ផ្តល់​សេវាសាធារណៈ​ពេញ​១​ឆ្នាំ​២០២០ នៅ​អង្គភាព​ផ្តល់​សេវា​ថ្នាក់ក្រោម​ជាតិ​គោលដៅ​និង​លើក​វិធានការ​បន្ថែមទៀត​។​
​យុទ្ធនាការ​នេះ ធ្វើឡើង​ឆ្លើយតប​ទាំងស្រុង​ទៅនឹង​គោល​​បំណង​ទាំង​៥​នៃ​ការបង្កើត​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​លេខ ១៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​០៦​ខែធ្នូ ឆ្នាំ​២០១០ ស្តីពី​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​០៩ ធ្នូ រួមមាន​៖
· ចូលរួម​ក្នុងការ​អនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​។​​លើកកម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់បែបយ៉ាង ពង្រឹង​អភិបាល​​កិច្ច និង​នីតិរដ្ឋ​នៅក្នុង​ការដឹកនាំ និង​ការគ្រប់គ្រង​រដ្ឋ ព្រម​​ទាំង​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌ ដែលជា​មូលដ្ឋាន​ចាំបាច់​​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។​
. បង្កើន​ការគាំទ្រ​ពី​មហាជន និង​លើកកម្ពស់​ស្មារតី​ចូលរួម​​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​
· កសាង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ លើ​ការដឹកនាំ​របស់​​រាជរដ្ឋាភិបាល​។​
​អប់រំ ផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​អំពើពុករលួយ​។​
​ការចុះ​ត្រួតពិនិត្យ​ការងារ​ផ្តល់​សេវាសាធារណៈ នឹង​ផ្សារភ្ជាប់​​និង​ការពង្រឹង​និង​ពង្រីក​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​បច្ចុប្បន្នភាព​ស្តី​ពី​សេវាសាធារណៈ លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ការប្រឆាំង​អំពើពុករលួយ ជំរុញ​ការអនុវត្ត​យន្ត​ការទទួល​ព័ត៌មាន​ត្រឡប់​និង​ដោះស្រាយ​បណ្តឹងតវ៉ា​របស់​អ្នកប្រើប្រាស់​សេវា និង​ពង្រឹង​ប្រសិទ្ធភាព​​អនុវត្ត​ក្រមសីលធម៌​ការងារ​របស់​មន្ត្រី​សាធារណៈ សំដៅ​ធានា​នូវ​ការអនុវត្ត អភិក្រម​ក្នុង​ការផ្តល់​សេវាសាធារណៈ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​ធ្វើឱ្យមាន​តម្លាភាព​” ។​

​លោក​ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​​អំពើពុករលួយ បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការលើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ ដើម្បី​បង្កើន​ទំនុកចិត្ត​ប្រជាពលរដ្ឋ​មកលើ​រដ្ឋបាល​សាធារណៈ ហើយ​ការសម្រេច​យុទ្ធសាស្ត្រ​អប់រំ បង្ការ​ទប់ស្កាត់ ដែល​បាន​ដាក់ចេញ​ដោយ​ចាប់ផ្តើម​អនុវត្ត​ការ​​ត្រួតពិនិត្យ​ចាប់ពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​សង្កាត់​ទាំង​៧​នៃ​ខណ្ឌមានជ័យ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៥២ អាណត្តិ​ទី​២ កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​។​​ការផ្សព្វផ្សាយ​ខ្លឹមសារ​សារ​ប្រឆាំង​អំពើពុករលួយ ក៏ត្រូវ​ធ្វើ​
​ឡើង​នៅ​ទូទាំង​រាជធានី ខេត្ត ក្រសួង​-​ស្ថាប័ន​សាធារណៈ និង​វិស័យ​ឯកជន ក្នុង​រូបភាព​ផ្សេងៗ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ០៩ ធ្នូ ២០១៩​។​
​សូម​គូសបញ្ជាក់ថា ថ្ងៃ ០៩ ធ្នូ ត្រូវបាន​កំណត់​ជា​ទិវា​អន្តរជាតិ​​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដោយ​សេចក្តីសម្រេច​លេខ ៥៨/៤​ចុះ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០០៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ហើយ​កម្ពុជា​ក៏បាន​កំណត់​យក​ថ្ងៃ ០៩ ធ្នូ ជា​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ផងដែរ ។ កម្ពុជា ដែលមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​ស្ថាប័ន​ទទួលបន្ទុក​រៀបចំ​ចាត់ចែង​កិច្ចការ​នៃ​​ទិវា​នេះ ដោយ​រួមសហការ​ជាមួយនឹង​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ​គ្រប់លំដាប់​ថ្នាក់ និង​ឯកជន​តាម​កន្លែង​នានា តែង​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​ផ្សារភ្ជាប់​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​ញ៉ាំងឱ្យ​ពិធី​មាន​លក្ខណៈ​​ឱឡារិក ហើយ​ដែល​កន្លងមក មានការ​ប្រគុំ​តន្ត្រី​អបអរ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គការ​ជាតិ​-​អន្តរជាតិ សង្គម​ស៊ីវិល​វិស័យ​ឯកជន សិល្បករ​ល្បីៗ សិស្ស និស្សិត និង​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ដែលមាន​អ្នកទស្សនា​រាប់លាន​នាក់ និង​មាន​រូបភាព​​ជា​ការចុះ​ផ្សព្វផ្សាយ​អំពី​ទិវា​នេះ ផ្សារភ្ជាប់​នឹង​ការផ្សព្វផ្សាយ​អំពី​លិខិតបទដ្ឋាន​គតិយុត្តិ​និង​បេស​សកម្ម​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​អំពើពុករលួយ​នៅតាម​គោលដៅ​មូលដ្ឋាន​មួយចំនួន​៕​ដោយ​៖​កូ​ឡាប​

spot_img
×