Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Heng Loong ដៃ​ម្ខាង​អប់រំ ដៃ​ម្ខាង​កាន់​កំប៉ុង​ស្រា​បៀរ ជម្រុញ​ឲ្យ​បង្កើន​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ លោក​Heng Loong ដៃ​ម្ខាង​អប់រំ ដៃ​ម្ខាង​ជម្រុញ​ឲ្យ​បង្កើន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​បន្ថែមទៀត ហើយ​បើ​លោ​Heng Loong ចង់​អបអរសាទរ​កីឡាករ​បាល់ទាត់​គឺ​គួរ​ដៃ​លោក​កាន់​បាល់ មិនមែន​ស្រា​បៀរ​ទេ​។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែងថា “​តើ Heng Loong កាន់​កំប៉ុង​អី​ដែរ​?
​សុំ​ម្នា​ក់មួយ​មាត់​មក​បងប្អូន​..​ហើយ បើ​Heng Loong ចង់​អបអរសាទរ​កីឡាករ​បាល់ទាត់​គឺ​គួរ​ដៃ​លោក​កាន់​បាល់ មិនមែន​បៀរ​ទេ ពិត​ទេ​បងប្អូន​?”​។

​នៅ​ល​ទំព័រ​ហ្វេ​ស​ប៊ុល នៅ​ថ្ងៃទី​៧ ធ្នូ ២០១៩​នេះ លោក​ពេជ្រ ស្រស់ បាន​លើកឡើងថា “Heng Loong ដៃ​ម្ខាង​អប់រំ ដៃ​ម្ខាង​ជម្រុញ​ឲ្យ​បង្កើន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បន្ថែមទៀត​។ បើទោះបីជា​ពាក់មួក​សុវត្ថិភាព​យ៉ាងណាក៏ដោយ​នៅពេល​គ្រឿង​ស្រវឹង​ចូលខ្លួន​ហើយ ម៉ែ ឪ មួកសុវត្ថិភាព​ទៀត​ក៏​ជួយ​មិន​ឈ្នះ​នោះដែរ​គឺ​ផ្ទុះ​ទាំង​មួក​នឹង​ទៀត​”​។​

​លោក​ថា “​តើ​ពេលណា​ទើប​កាត់បន្ថយ​នូវ​គ្រោះ ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ទៅ​…? បើ​អ្នក​អប់រំ​អំពី​ការបង្ការ​នូវ​គ្រោះថ្នាក់ និង​អ្នកជំរុញ​ឲ្យ​មាន​កំណើន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​មនុស្ស​តែ​១ និង​ក្រុម​តែ​១​យ៉ាង​ដូច្នេះ​នោះ ។ ដើម្បី​តែ​ជីវភាព​ផ្ទាល់ខ្លួន​គឺ​មិន​ខ្វល់​ពី​សេចក្តីស្លាប់​របស់​អ្នកដទៃ គឺ ពិតជា​សង្វេគ​ខ្លាំងណាស់​។ សុំ​បងប្អូន​កុំ​យក​គ្រឿង​ស្រវឹង​ធ្វើជា​គ្រឿងអលង្កា​ពាក់​លើ​ខ្លួន​អី ពីព្រោះ​វា​មិនទាន់​សម័យ​ដូច​ហ្វូង​តារា​កំពុង​ផ្សព្វផ្សាយ​នេះ​ទេ ដោយហេតុថា​គ្រឿង​ស្រវឹង​គឺជា​មឈូស​សំរាប់​ដាក់​បងប្អូន​ទៅវិញ​ទេ​”​។

​ករណី​ខាងលើនេះ លោក​ហេង ឡុង បានចេញ​សារ​ឆ្លើយតប​វិញ​ថា “​សូម​ផ្តាំ​ទៅ ឯកឧត្តម ពេជ្រ ស្រស់ ខ្ញុំ​មិនបាន​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទេ ខ្ញុំ​បង្ហាញ​ពី​ការអបអរសាទរ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បានទទួល​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ និង​ជូនពរ​ឱ្យ​ឈានទៅ​ទទួលបាន​មេដាយមាស​។ នេះ​គ្រាន់តែ​ជា​រូបភាព ដើម្បី​ឲ្យ​ស៊ី​ទៅនឹង​អត្ថន័យ​អបអរសាទរ និង​ជ័យជម្នះ​តែប៉ុណ្ណោះ មិនមែនជា​រូបភាព​កំពុងតែ​អង្គុយ​ផឹកស្រា​បៀរ​ឡើយ​។ សូម​ឯកឧត្តម ទទួល​ការ​រាប់អាន​ពី​ខ្ញុំបាទ​ដោយ​អនុគ្រោះ​។ (​បើ​ស្រវឹង កុំ​បើកបរ​)”​។​

​លោក​បន្តថា​” អបអរសាទរ​ជា​ប្រវត្តិសាស្ត្រ ដែល​ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​U22 ឈានទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ បងប្អូន​ខ្មែរ​ទាំងអស់គ្នា លើកទឹកចិត្ត​ពី​ចម្ងាយ​ជូនពរ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង​ទទួលបាន​មេដាយមាស​”​។​

​ចំណែក​បណ្តាញ​សង្គម​បាន​ខម​មិន​លើ​ហ្វេ​ស​ប៊ុ​កថា សុំ​ជូនពរ​ឱ្យ​លក់​កាន់តែ​ដាច់​ចំណេញ​កាន់តែច្រើន កើន​អ្នកគាំទ្រ​កាន់តែខ្លាំង​ឯក​ម្លាំ​កាន់តែ​ធ្លាក់ចុះ​។ តម្លៃ​ខ្លួន​ចូលរួម​ផ្សព្វ​ផ្សាយបាន​កាន់តែ​ខ្ពស់ បើ​មិន​ស្រឡាញ់​សុភាព​និង​ប្រទេសជាតិ​ចូលរួម​ផឹក​ទាំងអស់គ្នា បញ្ជាក់​ស្រា​បៀរ​ជាតិ​ចូលរួម​បំផ្លាញ​ជាតិ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×