Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហិង្សា​ក្នុង​គ្រួសារ ប្តី​វាយ​ប្រពន្ធ ជាំ​ពេញ​ខ្លួន​, ជនដៃដល់​ត្រូវ​ចាប់ខ្លួន

spot_img

​ក្រចេះ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​7 ធ្នូ 2019 វេលា​ម៉ោង 13​និង​10​នាទី មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ ប្តី​វាយ​ប្រពន្ធ នៅ​ចំណុច​ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។ ករណីនេះ សមត្ថកិច្ច​ពុំបាន​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អំពើហិង្សា​នេះ​មួយ​ទេ​។​

​នគរបាល បាន​ឲ្យ​ដឹងថា ករណី​គឺ​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ ផន បុ​ផ្ផា អាយុ​30​ឆ្នាំ និង​ជនដៃដល់​ជា​ប្តី ឈ្មោះ យ៉ែម ឌី អាយុ​27​ឆ្នាំ និង​ជា​មុខសញ្ញា​ធ្លាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន ។ ជនដៃដល់ បាន​វាយ​ប្រពន្ធ​ខ្លួនឯង ដោយ​ប្រ​អាវុធ​កាំបិតប៉័ងតោ ធ្វើ​ឲ្យ​ជាំ​ភ្លៅ និង​កំភួនជើង​ទាំងសងខាង ដងខ្លួន និង​ស្មា​។​

​ក្រោយពី​ទទួល​ព័​តិ​មាន​ពី​ប្រព័ន្ធ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្បាលដំរី កងកម្លាំង​នគរបាល បាន​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍ ដើម្បី​សួរនាំ​និង​អនុវត្ត​នីតិវិធី​៕​ដោយ៖កូឡាប

spot_img
×