Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ ដោយ​ឆក់​ចរន្តអគ្គិសនី ក្នុង​បន្ទប់ទឹក​

spot_img

​ព្រះសីហនុ​៖ ករណី​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ ក្នុង​ផ្ទះជួល​នៅមុខ​រោងចក្រ​ញូ​ស្តារ សង្កាត់​លេខ​១​ក្រុងព្រះសីហនុ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់ ដោយ​ឆក់​ចរន្តអគ្គិសនី​ក្នុង​បន្ទប់ទឹក ក្នុងនោះ​ដំបូង​អាចមាន​ម្នាក់​ឆក់​មុន ហើយ​ម្នាក់ទៀត​ព្យាយាម​ចូលទៅ​ជួយ ទើប​ឆ្លង​ឆក់​ស្លាប់​ទាំង​២​នាក់​។

​សូមបញ្ជាក់ថា ជនរងគ្រោះ​បុរស ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ ដែល​អ្នកជិតខាង​ប្រាប់ថា ធ្វើការ​ជា​បុគ្គលិក​ផ្នែកអនាម័យ​ក្នុង​កាស៊ីណូ​មួយ​នៅ​ក្រុងព្រះសីហនុ គេ​ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់ទឹក​ទាំង​២​នាក់ នៅផ្ទះ​ជួល​កន្លែង​ជនរងគ្រោះ​ស្នាក់នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ម្តុំ​មុខ​រោងចក្រ​ញូ​ស្តារ ដែល​តាម​សន្និដ្ឋានថា​ជនរងគ្រោះ​ទំនងជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង តាំងពីព្រឹក​ព្រលឹម​ថ្ងៃ​៧​ធ្នូ​២០១៩​នេះ រហូតមក​ល្ងាច​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល​ពី​ពលរដ្ឋ​អ្នកជិតខាង រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ ។

​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ជា​ប្តី ប្រពន្ធ​ពិតជា ស្លាប់ ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​ប្រាកដ​មែន ក្នុងនោះ​អាច​ដំបូង​មាន​ម្នាក់​ឆក់​មុន ហើយ​ម្នាក់ទៀត​ចូលទៅ​ជួយ ទើប​ឆ្លង​ឆក់​ស្លាប់​ទាំង​២​។ សាកសព​ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​៖ ១-​ឈ្មោះ សុំ សារ៉ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ (​ប្តី​) មាន​ស្រុកកំណើត ស្រុក​ត្រាំកក់ ខេត្តតាកែវ ២-​ឈ្មោះ ពៅ ចិន្តា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ (​ប្រព​ន្ឋ​) មាន​ស្រុកកំណើត ស្រុក​ត្រាំកក់ ខេត្តតាកែវ ។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ​ជា​ប្តី ប្រពន្ធ ទាំង​០២​នាក់​ខាងលើ ពិតជា ស្លាប់ ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​ប្រាកដ​មែន​។ ម្ចាស់​ផ្ទះជួល​ឈ្មោះ លឹម សំអឿន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ ក្រុមទី​១៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។​
​ក្រោយ​ពិនិត្យ​រួច សាកសព​បានប្រគល់​ឲ្យ គ្រួសារ​យកទៅ​ធ្វើ​ប​ណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×