Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋភិបាលខេត្តព្រះសីហ​នុ មិនអនុញ្ញាតឲ្យសហគមន៍មាន​ទំ​នាស់​ដីធ្លី រៀបចំទិវាសិទ្ធិមនុស្ស​អ​ន្ត​រជាតិ១០ធ្នូ ខួបលើកទី៧១ ក្នុងមូ​ល​ដ្ឋាននេះ​ទេ

spot_img

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ​ ​មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅតា​ម​សហគ​មន៍មា​នទំ​នាស់​ដីធ្លី​ទាំងអស់ ក្នុងមូលដ្ឋាននេះ រៀបចំវេទិកាសាធារណៈ និ​ង​រៀបចំ​ទិវា​បុណ្យសិទ្ធិ​ម​នុស្ស​អ​ន្តរជាតិ ១០ធ្នូ ខួបលើកទី៧១ នៅទីតាំងវេទិកា៧មករា ព្រឹក​ថ្ងៃ​ទី៩​ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ​ ​ទៅតាមការស្នើសុំ របស់តំណាងសហគម​ន៍​នោះ​ទេ​។


យោងតា​ម​លិ​ខិត​​លេខ៤៨៥/១៩ សជណ ចុះថ្ងៃសុក្រ ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះ​សី​ហ​នុ​ បានជម្រាបជូន លោក យូ វាសនា, លោក ហំ ជឿន, លោក ហ៊ុន ស៊ីណា និងលោក ឈឿង រ៉េន ជាតំណាងប្រជាពលរដ្ឋ ដែលមា​ន​បញ្ហា​ដីធ្លី នាខេត្តព្រះសីហនុ លើករណីស្នើសុំវេទិ​កា​៧ម​ករា និងគោរពអញ្ជើញ លោកអ​ភិ​បា​ល នៃគណៈអភិបាល​ខេ​ត្តព្រះ​សី​ហនុ មកចូលរួមជា​គ​ណៈ​អធិ​បតី ក្នុងវេទិកាសាធា​រ​ណៈ​ នៃទិវាបុណ្យសិទ្ធិមនុស្សអន្តរ​ជា​តិ​ ១០ធ្នូ ខួបលើកទី៧១ ឆ្នាំ​២​០១​៩។
សំណើរខាងលើនេះ រដ្ឋបាលខេត្តព្រះសីហ​នុ​ បា​នជម្រាបជូន ថា រដ្ឋបាលខេត្ត មិនអនុញ្ញាតឲ្យ សហគមន៍មានទំនាស់ដីធ្លីទាំ​ង​អស់​នោះ​ ​រៀបចំពិធីវេទិកាសាធារ​ណៈ​ខា​ងលើ​​នេះទេ ព្រោះដោយសារតែកន្លងម​ក​រ​ដ្ឋបាល​ខេ​ត្តព្រះសី​ហ​នុ ធ្លាប់បានរៀបចំវេទិកាផ្សព្វ​ផ្សា​យ​ ​និងពិគ្រោះយោបល់​ ​របស់ក្រុមប្រឹក្សា​នៅ​តាម​ក្រុ​ង-ស្រុក ឃុំ-សង្កាត់ រៀបចំវេទិកាសាធារណៈ ​នៅ​តាម​ឃុំ​ សង្កាត់នីមួយ​ៗ​ជា​បន្តប​​ន្ទាប់។
ជាងនេះទៀតក៏បានរៀបចំកិច្ចប្រជុំសន្ទនាជាមួយ​ ​ក្រុមអង្គការ​ស​ង្គ​ម​ស៊ីវិល ក្នុងខេត្តព្រះសីហនុ ក្នុងមួយឆ្នាំចំនួនពី​រ​ដ​ង​យ៉ាង​ទៀង​ទា​ត់ ពាក់ព័ន្ធវិវាទដីធ្លី ​និ​ងវិ​វាទ​ផ្សេ​ងៗ។
បន្ថែមលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏ថែម​ទាំ​ងបា​នទ​ទួល​យក​រាល់​សំណើ​ និងសំណូមពរ របស់ប្រជាពលរ​ដ្ឋ​ ដែលរងគ្រោះដីធ្លីនៅ​តា​ម​សហគ​ម​ន៍នីមួយៗ យកមកដោះស្រាយជាបន្ត​ប​ន្ទាប់​ថែ​មទៀ​ត​ផ​ង។
អាស្រ័យដូចបានបញ្ជាក់ជូន​នេះ​ រដ្ឋបាលខេត្ត​ព្រះ​សី​ហនុ សូមជូនដំណឹង​ដ​ល់​ លោក យូ វាសនា, លោក ហំ ធឿន, លោក ម៉ន ស៊ីណា និងលោក យៀង រ៉េន ជាតំណាងប្រជាពលរដ្ឋ មានបញ្ហាដីធ្លី​ជ្រា​ប និងអនុវត្ត​តា​ម​កា​រគួរ។
ចំពោះបញ្ហានេះ លោក យូ វាសនា ជាតំណាងសហគមន៍មានទំនាស់ដី​ធ្លី​ម្នា​ក់ ស្ថិតក្នុងចំណោមតំណាងផ្សេងទៀត​ ​មា​នប្រ​សាស​ន៍ខ្លី​ថា “ពួកយើងខ្ញុំ គ្រាន់តែប្រារព្ធទិវាសិទ្ធិមនុស្ស​ ​លើទី៧១ តែប៉ុណ្ណោះ”។ លោកបន្តថា ការរៀបចំទិវាសិទ្ធិមនុស្ស១០ធ្នូ​ ​ដែ​លគ្រោង​រៀប​ចំនៅ​ថ្ងៃស្អែ​ក​នេះ គឺនៅតែបន្ត ប៉ុន្តែធ្វើតាមវិធីផ្សេ​ង​ ដោយមិនធ្វើការជួប​ជុំ​នៅវេ​ទិ​កា ៧មករាទេ ព្រោះរដ្ឋបាលខេត្តព្រះសីហនុមិ​ន​អនុ​ញ្ញាត ប៉ុន្តែប្រជាពលរដ្ឋនៅតាម​ស​ហគ​ម​ន៍​នីមួយៗ នឹងជួបជុំគ្នានៅតាមផ្លូ​វ​ សា​ធរ​ណៈ ត្រង់ចំណុច​ទី​តាំង​សមរ​ម្យ​ណាមួ​យ រួចដង្ហែយកញ​ត្តិ​រប​ស់ស​ហគ​មន៍ដែ​លបាន​ចូ​លរួម​នោះ ទៅដាក់ជូនរដ្ឋបាលសា​លា​ខេត្ត​ព្រះ​សីហ​នុ​ ​ឲ្យជួយព​ន្លឿ​នដោះ​ស្រាយ​ទំនា​ស់ដី​ធ្លី​ជូ​ន​ពួកគាត់ បន្ទាប់មកប្រ​កា​សរំ​សាយ​ការជួ​បជុំ​៕ដោយ៖ ដែន សីមា

spot_img
×