Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចា​ប់ជ​នល្មើ​ស​ម្នាក់ លួចគា​ស់ផ្ទះ​ យកទូរ​ស័ព្ទដៃ

spot_img

ស្រុកកៀនស្វាយ ៖ ករណីលួច(គាស់ផ្ទះយកទូរស័ព្ទ​ដៃ) សមត្ថកិច្ចចាប់ជនល្មើសម្នាក់ ដែ​ល​កើ​តហេតុនៅថ្ងៃសៅរ៍ ១១កើ​ត​ ខែ​មិគសិរ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃ​ទី​​០៧ធ្នូ២០១៩វេលាម៉ោង
០៣.​០០នា​ទី ចំណុច​កើ​តហេ​តុ នៅហាងលក់ទូ​រស័ព្ទយីហោ លន់ វិរៈ168 ស្ថិតក្នុងភូមិដីឥដ្ឋកោះផុ​ស​៣ ឃុំដី​​ឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ ​ ។

ជនរងគ្រោះ០១នាក់ ឈ្មោះ លន់ វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរលក់ទូរស័​ព្ទ​ ។ ឯជនសង្ស័យ ០១នាក់​ឈ្មោះ វ៉ុន ធី ភេទប្រុសអាយុ៤១ឆ្នាំ ជ​នជា​តិវៀត​ណាម មានទីលំនៅខណ្ឌសែនសុខ​ ​សង្កា​ត់សែ​ន​សុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រា​ក​ដ​(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក៖ ម៉ាស៊ីនបិតពពុះ អេក្រង់ទូរស័ព្ទចំនួន០១ ​ម៉ា​ស៊ីនអ៊ុតអេ​ក្រង់​ទូ​រស័​ព្ទ​ ១ ទូរស័ព្ទម៉ាកសាំសុង១​គ្រឿង កញ្ចក់អ៊ុត៩ប្រអ​ប់​
អេក្រង់ទូរស័ព្ទចំនួ​ន​១៩​បន្ទះ ទូរស័ព្ទ​ខូ​ច៥គ្រឿង ទូរស័ព្ទដាក់ជួស​ជុ​ល៨គ្រឿង (ម៉ាកiPhon.7+.០១គ្រឿង, ម៉ាកiPhon6s០១គ្រឿង, ម៉ាកViVox5s.០១គ្រឿង, ម៉ាកoppo.R9s.០១គ្រឿង, ម៉ាកសាំសុង J7.០១គ្រឿង, ម៉ាកសាំសុងJ2.០១គ្រឿង, ម៉ាក oppo A1K.០១គ្រឿង) ម៉ាស៊ីនទូរ​ស័ព្ទ​កាប់សា​ច់​៧គ្រឿង ថ្មទូរស័​ព្ទ៧ដុំ ម៉ូតូ១គ្រឿង ម៉ាកស៊ុយសុយគីស្មាសរីវ៉ូ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យ) ស្បែកជើង១គូរ​ មួកកាតិបពណ៌​ខ្មៅចំ​នួ​ន១ និងដែកកេះហ្គាសពណ៌ខៀវ​ចំ​នួន១ (ជារបស់ជនសង្ស័​យ​) ​។

នគរបាលបានបញ្ជាក់ពីសភាពរឿ​ង​ហេតុនេះ​ថា​ នៅថ្ងៃខែ​ឆ្នាំវេលា​ម៉ោងកើ​តហេ​តុ​ ជនសង្ស័យ​ខាងលើ បានលួចចូលក្នុងហាងលក់​ទូ​រស័ព្ទ​របស់ជន​រ​ងគ្រោះ រួចធ្វើសកម្មភាពគាស់សោរទ្វា​រ​និង​សោរទូ​រ ​ប្រមូលយកសម្ភារៈវត្ថុតាងខាងលើ​វេ​ច​ នឹងកន្សែ​ង​ពោះគោ​ ពេលកំពុងធ្វើស​កម្មភាពនោះ ជនរងគ្រោះបានភ្ញាក់ពីដំណេ​ក​ បើកមើលរូបភាពកាមេ​រ៉ា​តាម​ទូរស័​ព្ទឃើញស​កម្ម​ភាពរ​បស់​ជន​សង្ស័យ ក៏បានទូរស័ព្ទហៅបងប្អូ​ន​នឹង​ហៅប្រ​ជា​ពល​រដ្ឋនៅក្បែរៗខា​ងព័​ទ្ធ​ ដេញចាប់ជនសង្ស័យ​បា​នរួច​វាយលើ​ជន​ស​ង្ស័យ បណ្តាលឲ្យរងរបួសធ្ងន់ដោ​យ​សារជ​នស​ង្ស័​យ​បានតដៃជាមួយជនរ​ង​គ្រោះ​ ។​
ក្រោយពីទទួលបានព័ត៌មាន​ភ្លា​ម​កម្លាំ​ង នគរបាលដីឥដ្ឋស​ហ​ការជា​មួយក​ម្លាំ​ង ជំនាញ ចុះដល់ចំណុចកើតហេ​តុ​ពិនិត្យ​រួចបា​នបញ្ចូ​ន​ជន​ស​ង្ស័​យ ទៅព្យាបាលរបួស​ ​នៅមន្ទីរ​ពេទ្យបង្អែកស្រុកកៀនស្វាយ វ​ត្ថុ​តាង​ ចាប់យក បញ្ជូនមកអធិការ​ដ្ឋា​នស្រុ​កកៀន​ស្វា​យ​ ដើម្បីបន្តចាត់កា​រ​តា​មនី​តិវិ​ធី​៕ដោយ៖កូឡាប

spot_img
×