Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរដ្ឋាភិបាល អបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដណ្តើមបានមេដាយ​មា​ស ​ខណៈកីឡាការិនី ២រូបទៀត ដ​ណ្តើម​បានត្រឹ​ម​ប្រាក់

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន សូមកោតសរសើរ និង​អបអ​រ​សាទរ កីឡាការិនីតេក្វាន់ដូ​ក​ម្ពុ​ជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១​គ្រឿ​ង ​នៅព្រឹត្តិការណ៍​កី​ឡា​ SEA Games 2019 ក្រោយយកឈ្នះគូប្រ​ជែ​ងម្ចា​ស់ផ្ទះ​ហ្វីលី​ពីននៅ​មុ​ន​នេះ​បន្តិច។

នេះជាការការពារមេដា​យ​មាស​បាន​ស​ម្រេច​នៅវ​គ្គ​ផ្តាច់​ព្រ័​ត្រដែលត្រូវបានធ្វើឡើងនៅល្ងា​ច​ថ្ងៃ​អាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាស​លើកដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី ​ក្នុ​ងកីឡា​តេក្វា​ន់ដូ​ទ​ម្ងន់​លើស ៧៣គីឡូក្រាម។ ស៊ន សៀវម៉ី ជាអតី​តម្ចា​ស់មេ​ដាយមា​ស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេ​ម​លើក​ទី២​៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេ​ស​ម៉ា​ឡេ​ស៊ី​។

គិតត្រឹមល្ងាចថ្ងៃអា​ទិ​ត្យនេះ ចំពោះមេដាយបណ្ដោះអា​ស​ន្ន​ និងអត្តពលិក ដែលកម្ពុជាដណ្ដើមបា​ន​ព្រឹត្តិ​ការ​ណ៍កី​ឡាស៊ី​ហ្គេមលើ​ក​ទី​៣០ នៅប្រទេសហ្វីលីពីនមាន​ចំ​នួ​ន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)៕ ដោយ៖កូឡាប

spot_img
×