Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាការិនី​តេ​ក្វាន់ដូ ស៊ន សៀវម៉ី ម្ចាស់មេដាយមា​ស​ស៊ីហ្គេម៣ជំនា​ន់​ និងប្រវត្តិប្រកួត​អ​ន្តរជា​តិ

spot_img

ភ្នំពេញ៖ វីរកីឡាការិនី​តេ​ក្វាន់ដូ​WT ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាស៣ជំនាន់ ​នៃ​ព្រឹត្តិកា​រណ៍កី​ឡាអាស៊ី​អាគ្នេ​យ៍ (South East Asian Games) SEA GAMES រៀងរាល់២ឆ្នាំម្តង រាប់តាំងពីស៊ីហ្គេម ឆ្នាំ​២​០១៣ មកដល់ ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេស​ហ្វី​លីពី​ន។​


កីឡាការិនី ស៊ន សៀវម៉ី កើត​ថ្ងៃ​ទី ១៤ ខែកញ្ញា ឆ្នាំ១៩៩៥ កម្ពស់ ១,៨៣ម៉ែត្រ មានបងប្រុសឈ្មោះ​ ​ស៊ន អេលីត និងបងស្រី ស៊ន ដាវីន ដែលជាអតីត​កី​ឡា​ករ កីឡាការិនីជម្រើសជាតិតេក្វា​ន់​ដូដូ​ច​ៗគ្នា​។ មុនពេលឈានដល់មេដាយមាស​ក្នុ​ងប្រ​វត្តិ​ស៊ី​ហ្គេ​ម កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ឈ្នះមេដាយសំរឹទ្ធ​១​គ្រឿង​ កាលពីស៊ីហ្គេម លើ​ក​ទី២​៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី​លើ​វិញ្ញា​សា​ ៥៦-៦២គីឡូក្រា​ម​។ ស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០​១​៣ សៀ​វម៉ី ឈ្នះមេដាយមាស១គ្រឿ​ង​ ​(67-73kg)។ ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី​ ​ឆ្នាំ២០​១៧ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង​​ (67-73kg) និងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០​១​៩​ ដែលទើបបញ្ចប់នា​យ​ប់​ថ្ងៃទី​៨ ខែធ្នូនេះ ស៊ន សៀវម៉ី ប្រកួតឈ្នះកីឡាការិនី​ម្ចា​ស់​ផ្ទះ ហ្វីលីពីន ALORA KIRSTIE ELAINE នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះ៣​ពិ​ន្ទុ ក្នុង​ម៉ោ​ងប​ន្ថែម​១​នាទី (Golden Round) បន្ទាប់ពីកីឡាការិ​នី​ទាំង​ពីរ​នាក់មា​នពិន្ទុ​ស្មើគ្នា​ ៩ទល់៩ ក្នុងការប្រ​កួ​តទាំ​ង​៣​ទឹក។ មុនជួបម្ចាស់ផ្ទះនៅវ​គ្គ​ផ្តាច់​ព្រ័​ត្រ សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀ​ត​ណា​ម​ LAM THI HA THANH ក្នុងពិ​ន្ទុ​ដាច់​ឆ្ងាយ ២៥ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​។​ ដូច្នេះ ក្នុងចំណោម ស៊ីហ្គេម ៥លើក កីឡាការិនីដ៏ឆ្នើមរបស់ក​ម្ពុ​ជារូប​នេះ ដណ្តើមបានមេដាយ​ចំ​នួន​៤​គ្រឿង​ គឺមេដាយ​មា​ស​៣​ និងសំរឹទ្ធ១ រំលងតែ​ស៊ីហ្គេ​ម​ ​២០១៥ ប៉ុណ្ណោះ។
ក្រៅពីព្រឹត្តិការណ៍ស៊ី​ហ្គេ​ម កីឡាការិ​នី​តេ​ក្វាន់​ដូ​ WT ដ៏មានប្រជាប្រិយភាព​រូបនេះ ធ្លាប់បានកសាងប្រ​វ​ត្តិសា​ស្ត្រដ៏​ធំធេ​ងជូន​ជាតិ​ផ​ងដែរ ក្នុងកម្រិត​ទ្វី​ប​អា​ស៊ី ដោយគេនៅចាំបាន​ថា​ ​កីឡាអាស៊ី (ASIAN GAMES) ឆ្នាំ២០១៤ នៅអ៊ីនឈុន សាធារណរដ្ឋកូរ៉េ ​នា​ងបា​នប្រកួ​ត​ឈ្នះមេ​ដា​យមា​សជាលើ​កដំ​បូង របស់ប្រទេ​សក​ម្ពុ​ជា ចាប់តាំងពីការ​ចូ​លរួ​ម​កីឡាអា​ស៊ី​ តាំងពីឆ្នាំ១៩៥៤ ដែលជាការបំបែកកំណត់​ត្រា​ប្រវត្តិ​សាស្រ្ត​រយៈ​ពេល​ ៦០ឆ្នាំរបស់​ក​ម្ពុ​ជា (២០១៤)។ ពេលនោះ សៀវម៉ី បានយកឈ្នះគូប្រ​កួត​រប​ស់ខ្លួន លើកីឡា​ការិនី​ពី​អ៊ូសបេ​គី​ស្ថាន ដោយពិន្ទុ ២៩ទល់៧ ហើយបន្តយកឈ្នះគូប្រជែងហ្វីលីពីន​ ​នៅវ​គ្គពាក់​កណ្តា​លផ្តា​ច់ព្រ័​ត្រ ៦-៥ រួចបន្តយក​ឈ្នះ​គូ​ប្រជែ​ងអ៊ី​រ៉​ង់ ដោយលទ្ធផល​ ​៧​-៤ នៅវគ្គផ្តាច់ព្រ័​ត្រ​ ​ហើយបានក្លាយ​ជា​កីឡា​កា​រិនី​កម្ពុ​ជាដំ​បូង​គេ ដែលបានឈ្នះមេដា​យ​មា​ស កីឡាអាស៊ី តាំងពីឆ្នាំ១៩៥៤។ នៅក្នុងព្រឹត្តិការ​ណ៍កីឡា​អា​ស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី ​សៀ​នស៊ី បានធ្លាក់ចេញត្រឹមវ​គ្គ​ជ​ម្រុះ។​
ដោយឡែកនៅក្នុងព្រឹត្តិ​កា​រណ៍​កីឡា​អូឡាំ​ពិក​ហ្គេម ដែលជាកីឡាកម្រិតខ្ពស់​ក្នុ​ង​ពិភ​ពលោ​ក​ កីឡាការិនី ស៊ន សៀវម៉ី គឺជាបេក្ខភាពពេញសិទ្ធិតែមួយ​គ​ត់រ​បស់​ក​ម្ពុជា ក្នុងការប្រកួតឈ្នះវ​គ្គ​ជ​ម្រុះប្រ​ចាំទ្វី​បអា​ស៊ី ហើយបានទៅចូលរួ​មប្រ​កួត​ ក្នុងអូឡាំពិកហ្គេម​ ​នៅឆ្នាំ២​០​១៦ នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ី​ល​ ដោយសារតែការចូ​ល​រួ​មរ​ប​ស់​ក​ម្ពុជា ក្នុងអូឡាំពិក​ហ្គេ​ម​ កន្លងទៅនោះ គឺ​ជា​កា​រចូ​លរួ​ម​តាម​កា​រអ​ញ្ជើ​ញ ក្នុងកម្រិតសិទ្ធិអនុគ្រោះ​ពី​អ​ន្តរ​ជា​តិតែ​ប៉ុណ្ណោះ​៕​ ដោយ៖បញ្ញាស័ក្តិ

spot_img
×