Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិព​លជ្រ​លង​សម្ពាធ​ខ្ពស់ដែ​លបាន​គ្រ​ប់ដណ្តប់លើកម្ពុជានោះ​ ​នឹង​ចុះថម​ថយ​ដោយ រំកិលឡើងលើទៅជាលំដាប់

spot_img

​ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ការផ្សាយរបស់ក្រសួងធន​ធា​ន​ទឹក និងឧតុនិយ​ម​ នៅ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩បានចេញស្ដីពី ស្ថាន​ភាព​ធាតុអា​កា​ស​(ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩)។

តាមរយៈការតាមស្ថានភាពធាតុអាកាសជាប់​ប​ន្ត​ សង្កេ​តឃើ​ញថា​ ៖ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩ ឥទ្ធិពលជ្រលងសម្ពា​ធ​ខ្ពស់​ដែល​បាន​គ្រ​ប់ដណ្ត​ប់លើ​ក​ម្ពុជានោះ នឹងចុះថមថយដោយរំកិលឡើ​​ងលើទៅ​ជាលំ​ដា​ប់ ។
ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសនៅកម្ពុជា ​ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ ២០១៩៖

១- ខេត្តឧត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន​​ សី​តុណ្ហ​ភាព​អប្បប​រមា មានពី ១៧-១៩ °c និងសីតុណ្ហភាពបអតិបរមាមាន​ពី ២៤-២៦ °C ។

២-ខេត្តបន្ទាយមានជ័យ សៀ​មរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះនិងខេត្តកោះកុងសីតុ​ណ្ហ​ភាពអ​ប្បប​រ​មា មានពី ១៩-២១ °C និង សីតុណ្ហភាពអតិបរមា មានពី ​២​៥-២៧ °C។

៣-ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំនិងរាជ​ធា​នីភ្នំ​ពេញ សីតុណ្ហភាពអប្បប​រ​មា មានពី ២០-២៦ •៨ និងសីតុណ្ហភាពអតិប​រ​មា មានពី ២៧-២៨ °C។

៤-ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាពអប្បបរមា​ ​មានពី២២-២៤ °C និងសីតុណ្ហភាពអតិ​ប​រ​មា មានពី ១៨-៣០ °C។

ចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៩៖

១- បណ្តាខេត្តនៅជាប់ក្បែរតំប​ន់​ជួរភ្នំ​ដង​រែក និងខ្ពង់រាប សីតុណ្ហភាពអប្បប​រ​មាមា​ន​ពី ៦១-២៣ °C និងសីតុណ្ហភា​ព​អតិ​ប​រមា មានពី១៨-៣១ °C។

២-បណ្តាខេត្តនៅតំបន់វាលទំ​នា​ប​ក​ណ្តាល និងតំបន់មាត់ស​មុ​ទ្រ សីតុណ្ហភាព​អ​ប្បប​រមា មានពី ៦២-៦៥°C និងសីតុណ្ហភាពអ​តិ​បរ​មា មានពី ២៩-៣២°c ។

អាស្រ័យស្ថានភាពធា​តុ​អាកា​សខាងលើ សូមប្រជាពលរដ្ឋ​ ជាពិសេសវីរៈកងទ័ពដែលឈរជើង​នៅ​តាមប​ន្ទាត់ព្រំ​ដែ​ន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំ​ដ​ង​រែក និងខ្ពង់រាបឦសាន សូមបន្តបងប្រយ័ត្ន​ប​ង្ការ និងថែរក្សាសុខ​ភា​ពពីធាតុអាកាស​ដែ​លអា​ចនៅត្រ​ជា​ក់ ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ២០១៩៕ ដោយ៖កូឡាប

spot_img
×